MoEYS Cambodia៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់សិស្សានុសិស្សកម្ពុជាក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ានបូកបី លើកទី៦ ប្រទេសវៀតណាម
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនគ្រូដឹកនាំចំនួន ០២រូប និងបេក្ខជនចំនួន ០៦រូប ទៅចូលរួមក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ានបូកបី លើកទី៦ លើប្រធានបទ៖ « ថាមពលកើតឡើងវិញសម្រាប់ទ្រទ្រង់ជីវិត» នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាលទ្ធផល សិស្សកម្ពុជាយើងទទួលបានមេដាយសរុបចំនួន ១៤ គ្រឿង ក្នុងនោះ មេដាយមាស ០១គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង ៖
១- យុវសិស្ស ពៅ ខេមរក្សា វិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបានមេដាយមាស ០១គ្រឿង និង មេដាយប្រាក់ ០២គ្រឿង
២- យុវសិស្ស លី គីមហៀក វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ខេត្តកណ្តាល ទទួលបានមេដាយប្រាក់ ០២គ្រឿង និងមេដាយសំរឹទ្ធ ០១គ្រឿង
៣- យុវសិស្ស ចន្ទ ជីវីបវរ វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយប្រាក់ ០១គ្រឿង និង មេដាយសំរឹទ្ធ ០១គ្រឿង
៤- យុវសិស្ស លី សុវណ្ណឡេង វិទ្យាល័យយូ អែស អេ ខេត្តបាត់ដំបង
ទទួលបានមេដាយប្រាក់ ០១គ្រឿង និងមេដាយសំរឹទ្ធ ០១គ្រឿង
៥- យុវសិស្ស លីម ធានឡាយ វិទ្យាល័យញឹមវណ្ណដា ពារាំង ខេត្តព្រៃវែង ទទួលបានមេដាយប្រាក់ ០២គ្រឿង
៦- យុវសិស្ស សេង លាងហាក់ វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងទទួលបានមេដាយប្រាក់ ០២គ្រឿង។
ប្រភព ៖ MoEYS Cambodia
No comments:
Post a Comment