កើតហេតុការណ៍បំផ្ទុះ​គ្រាប់បែក​ចំ​ខណៈពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន បណ្ដាលឱ្យមានមនុស្សរបួស​ ១៤​ នាក់!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កើតហេតុការណ៍បំផ្ទុះ​គ្រាប់បែក​ចំ​ខណៈពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន បណ្ដាលឱ្យមានមនុស្សរបួស​ ១៤​ នាក់!!

កើតហេតុការណ៍បំផ្ទុះ​គ្រាប់បែក​ចំ​ខណៈពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន បណ្ដាលឱ្យមានមនុស្សរបួស​ ១៤​ នាក់!!

Share This

កើតហេតុការណ៍បំផ្ទុះ​គ្រាប់បែក​ចំ​ខណៈពេល​​ប្រជុំ​អាស៊ាន​នៅ​ហ្វី​លី​ពី​ន បណ្ដាលឱ្យមានមនុស្សរបួស​ ១៤​ នាក់!!

ទីក្រុង​ម៉ានីល ៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ខាងក្រោយ​តំបន់​ពាណិជ្ជកម្ម នៅ​តាម​បណ្តោយ​មហាវិថី​កេ​ហ្សុ​ន ក្នុងស្រុក Quiapo ប្រទេស​ហ្វី​លី​ពី​ន ចំ​ពេល​មានការ​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ចំនួន​១០​រូប ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ទីក្រុង​ម៉ានីល នេះបើតាមការចេញផ្សាយព័ត៌មានរបស់ rappler ។

បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បានអោយ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា ២០១៧ នៅ​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ ពី​កន្លែង​ប្រជុំ​របស់​បណ្តា​មេដឹកនាំ​អាស៊ាន ។ ប៉ូលិស​បន្ត​ថា បើ​តាម​អង្គភាព​មីន​ផ្នែក​កំទេច​យុទ្ធភណ្ឌ បាន​រក​ឃើញ​ថា គ្រាប់បែក​ប្រើ​បំពង់​ច្នៃ សម្រាប់​ជា​ការ​បំផ្ទុះ ។ វិធានការ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ខ្ពស់ នៅ​ជុំវិញ​កន្លែង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃនេះ ។

អ្នកនាំពាក្យ​ប្រធានាធិបតី លោក Ernesto Abella បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ មេ​សា នេះ​ថា ការ​ផ្ទុះ​នោះ​មាន​១៤​នាក់​រង​របួស ជនរងគ្រោះជាប្រជាជនហ្វី​លី​ពី​ន ក្នុង​នោះ​មនុស្ស​៧​នាក់​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល រីឯ​៧​នាក់​ទៀត​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ។ លោក​បន្ត​ថា ការ​ផ្ទុះ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ភេ​វរ​កម្ម​អ្វី​ទាំងអស់ ហើយហេតុការណ៍​នេះ ក៏​មិន​រំខាន​​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុង​ប​ន្តនោះឡើយ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៧ បន្ទាប់​ពី​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ដោយ​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte រួច​ហើយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ប្រមុខ​ដឹកនាំ​ទាំង​៩ ប្រទេស​ទៀត បាន​អញ្ជើញ​បន្ត​ចូលរួម​ប្រជុំ​នៅ​សាល​សន្ន​សី​ទ Philippines International Convention Center (PICC) ។

ជា​កិច្ច​ចាប់ផ្តើម​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte បាន​ស្វាគមន៍​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង អស់​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្ងៃនេះ ដែល​ផ្តោត​លើ​ប្រធានបទ រួម​គ្នា​ជា​ដៃគូ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ រួមចំណែក​ជាមួយ​ពិភពលោក ។ លោក​ប្រធានាធិបតី​បាន​បន្ត​ថា យើង​ជួបជុំ​គ្នា ថ្ងៃនេះ​គឺ​មាន​ទស្សនៈ​និង​គោល ដៅ​រួម​ឆ្ពោះទៅ​មុខ​ដើម្បី​ផល​ប្រ​យោ​ជ​ន៌​រួម ។ ទោះបី​កិច្ចការ​យើង​មិន ទាន់​បាន​ជោគជ័យ​ទាំងស្រុង ហើយ​កំពុង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ក៏​ប៉ុន្តែ​យើង​ពោរពេញ​ដោយ ក្តី​សង្ឃឹមថា​អាស៊ាន​នឹង​កាន់តែ​រីក​លូតលាស់​ដែល​នាំ​មក​នូវ​ផល​ប្រ​យោ​ជ​ន៌​ទាំង​ស្ថេ​រ​ភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ ប្រមុខដឹកនាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ហ្វី​លី​ពី​ន ដែល​ទទួល​ស្វាគមន៍​សម្តេច និង​ប្រតិភូ​កម្ពុជា​យ៉ាង​កក់ក្តៅ ៕
loading...
Credit : angrut

No comments:

Post a Comment