ក្ដៅៗពី Fresh News កងសមត្ថកិច្ចតម្រួតទាហានខ្មែរបញ្ចេញថ្វីដៃបានជាដុំកំភួនមួយ ដោយការនាំកម្លាំងចុះចាប់មេខ្លោងឈ្មួញគ្រឿងញៀនមួយកន្លែង ហើយធ្វើការរឹបអូសថ្នាំញៀនបានជាង ៥០គីឡូក្រាម និងបានឃាត់ខ្លួនម្ចាស់សណ្ឋាគាររតនៈសម្បត្តិ នៅខេត្តរតនគិរី ដែលត្រូវសង្ស័យជាជនមេខ្លោងក្នុងរឿងនេះ! ។
ភ្នំពេញ ៖ គ្រឿងញៀនជាច្រើនប្រភេទដូចជាមេតំហ្វាតាមីន ហេរ៉ូអ៉ីន និងប្រភេទថ្នាំគ្រាប់ជាច្រើនម៉ឺនគ្រាប់សរុបជាង ៥០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឆ្មក់ឆែកឆេររកឃើញ ក្នុងលំនៅឋានមួយកន្លែងស្ថិតទល់មុខ វត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីការឆែកឆេររកឃើញគ្រឿងញៀននេះហើយ កម្លាំងសមត្ថកិច្ចជំនាញក៏បានបើកការស៉ើបអង្កេតបន្តរហូតឈានដល់ ការឃាត់ខ្លួន ម្ចាស់សណ្ឋាគាររតនៈសម្បត្តិនៅក្នុងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ដោយសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន។
ប្រតិបត្តិការឃាត់ខ្លួនម្ចាស់សណ្ឋាគាររតនៈសម្បត្តិនេះ ដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ក្រោមការ បញ្ជាកម្លាំងដោយឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលកណ្តាលព្រហ្មទណ្ឌ។
លោកឧត្តសេនីយ៍ត្រី ផែន ឌីណា បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ ស៊ី ឡាឡយ ជនជាតិខ្មែរ ដើមកំណើតជនជាតិភាគតិចឡាវ អាយុ ៤៣ឆ្នាំ ត្រូវបានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃចាត់ការបន្តតាមច្បាប់។
បើទោះបីជាយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញពីប្រតិបត្តិការលំអិត និងចំនួនថ្នាំញៀនដកហូតបាន ព្រមទាំងជនពាក់ព័ន្ធ ដែលត្រូវបង្រ្កាបនៅឡើយនោះទេ។
អង្គភាពព័ត៌មាន Fresh News នឹងស្វះស្វែងរកព័ត៌មានលំអិតបន្ថែមមកផ្សាយជូននាពេលក្រោយទៀត៕
ប្រភព : freshnewsasia
No comments:
Post a Comment