តាមការសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ីសេរី នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹងមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ បន្ទាប់ពីគាត់បានធ្វើដំណើរចាកចេញពីប្រទេសនេះ កាលពីចុងសប្តាហ៍កន្លងទៅ។ ច្បាស់ណាស់ថា អាជ្ញាធរបានជ្រើសរើស យកករណីប្រឆាំងរូបលោក មកធ្វើជារឿងនយោបាយ ក្នុងចេតនាបង្វែងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញ នារដូវកាលបោះឆ្នោត។ នេះជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត ថាសុវត្ថិភាពរបស់លោក ហួត វុទ្ធី នៅក្នុងប្រទេសកម្ពុជា មិនអាចធានាបានទេ។ ម្យ៉ាងទៀត ក៏ពុំមានការធានាណាមួយផងដែរ ដែលថា នឹងមានការអនុវត្តច្បាប់តាមនីតិរដ្ឋ ប្រកបដោយយុត្តិធម៌ ចំពោះរូបគាត់។ ផ្អែកលើកត្តាទាំងអស់នេះ អាស៊ីសេរី មិនចង់ឲ្យលោក ហួត វុទ្ធី ស្ថិតក្នុងស្ថានភាពប្រថុយគ្រោះថ្នាក់ និង មិនចង់ឲ្យប៉ះពាល់ដល់ លទ្ធភាពក្រុមការងារអាស៊ីសេរី ក្នុងការបន្តផ្តល់ព័ត៌មានពិស្តារ និង ឥតលម្អៀង ស្តីពីការបោះឆ្នោតដ៏មានសារសំខាន់នេះឡើយ។
loading...
អាស៊ីសេរី នៅតែប្រកាន់ជំហរថា លោក ហួត វុទ្ធី មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់។ គាត់ក៏មិនបានលាក់អត្តសញ្ញាណ ជាអ្នកសារព័ត៌មាន និង អ្នកជាសម្ភាស ដ៏ល្បីរបស់អាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ។ការណ៍ដែលអាជ្ញាធរព្យាយាមបន្តករណីប្រឆាំងលោក ហួត វុទ្ធី ស្របពេលដែល មតិសាធារណជនទូទៅ ចាត់ទុកថា ការចោទប្រកាន់របស់អាជ្ញាធរនេះ គ្មានមូលដ្ឋាន គឺរឹតតែបង្ហាញឲ្យឃើញនូវស្ថានភាពដ៏អាក្រក់ នៃសេរីភាពសារព័ត៌មាននៅកម្ពុជា។
ក្រុមការងាររបស់អាស៊ីសេរី ដែលក្លាហាន មោះមុត នឹងនៅតែបន្តបំពេញភារកិច្ចយកព័ត៌មានពិត និងមិនលម្អៀង ជូនប្រជាពលរដ្ឋខ្មែរដែលទន្ទឹងចង់បាន និងដែលសមនឹងទទួលបានព័ត៌មានពិតពីអាស៊ីសេរី៕
Subject: Statement of Radio Free Asia
Radio Free Asia’s Khmer Service Deputy Director Vuthy Huot, also known as Chun Chanboth, will not return to Cambodia after a weekend trip at the behest of RFA leadership. It has become clear that authorities have chosen to politicize their case against him with the aim of distracting the Cambodian people during this highly contested election season. It has also become clear that Vuthy Huot’s safety in Cambodia cannot be guaranteed nor is there any guarantee that the rule of law would be fairly applied to him. Based on these factors, RFA does not wish to put at risk both Vuthy Huot and the ability for its news team to continue providing comprehensive unbiased coverage of this important election.
RFA maintains Vuthy Huot committed no crime. Nor did he hide his identity as a well-known reporter and interviewer for Radio Free Asia. By pursuing this case against him, despite widespread opinion that his alleged actions do not merit prosecution, authorities have only underscored the poor state of free press in Cambodia.
RFA’s team of brave and courageous journalists will continue to bring the people of Cambodia the honest, objective, and unbiased news they expect and deserve from RFA.
loading...
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment