បេស​សកម្ម​១០០​រាត្រី​របស់​លោក វីរ​បណ្ឌិត ​កែម ឡី៖ ​​ជនជាតិ​យួន​ជាងបួន​ម៉ឺន​នាក់ ​​កំពុង​រស់​នៅ​ជុំវិញ​​បឹង​ទន្លេសាប ជាអន្តោប្រវេសន៍ខុសច្បាប់!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បេស​សកម្ម​១០០​រាត្រី​របស់​លោក វីរ​បណ្ឌិត ​កែម ឡី៖ ​​ជនជាតិ​យួន​ជាងបួន​ម៉ឺន​នាក់ ​​កំពុង​រស់​នៅ​ជុំវិញ​​បឹង​ទន្លេសាប ជាអន្តោប្រវេសន៍ខុសច្បាប់!!

បេស​សកម្ម​១០០​រាត្រី​របស់​លោក វីរ​បណ្ឌិត ​កែម ឡី៖ ​​ជនជាតិ​យួន​ជាងបួន​ម៉ឺន​នាក់ ​​កំពុង​រស់​នៅ​ជុំវិញ​​បឹង​ទន្លេសាប ជាអន្តោប្រវេសន៍ខុសច្បាប់!!

Share This

បេស​សកម្ម​១០០​រាត្រី​របស់​លោក​ វីរបណ្ឌិត ​កែម ឡី៖ ​​ជនជាតិ​យួន​ជាងបួន​ម៉ឺន​នាក់ ​​កំពុង​រស់​នៅ​ជុំវិញ​​បឹង​ទន្លេសាប ជាអន្តោប្រវេសន៍ខុសច្បាប់!!
loading...

ក្រុម​យុវជន​ដែល​បន្ត​បេស​សកម្ម​១០០​រាត្រី​របស់​លោក​បណ្ឌិត​កែម ឡី បាន​ចុះ​ស្រាវជ្រាវ​អំពី​អន្តោប្រវេសន៍​ខុសច្បាប់ និង​ជីវភាព ស្ថានភាព​ពលរដ្ឋ ដែល​រស់​នៅ​ជុំ​បឹង​ទន្លេសាប​។ នៅក្នុង​ដំណើរ​សិក្សា នោះ ពួកគេ​បាន​រកឃើញថា មាន​ជនអន្តោប្រវេសន៍​វៀតណាម​ប្រមាណ​ជាង​៤​ម៉ឺន​នាក់ កំពុង​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ផង​ដែរ​។ ប៉ុន្តែ​សម្រាប់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បដិសេធ​មិន​អាច​ទទួលយក​របាយ​ការណ៍​របស់​ក្រុមយុវជន ដោយ​អះអាង​ថា គ្រាន់តែ​ជា​របាយការណ៍​យុវជន​មួយ​ក្រុម​តូច មិន​ដូច​ជា​របាយការណ៍​របស់​រដ្ឋាភិបាល​។

​លោក​មួ​ង សូ​នី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​បេស​សកម្ម​១០០​រាត្រី​របស់​លោក​បណ្ឌិត​កែម ឡី បាន​ថ្លែងថា បេស​សកម្ម​១០០​រាត្រី ក្នុង​រាត្រី​២៣ ២៤ ២៥ នៃ​ដំណើរ​សិក្សា​ជុំវិញ​បឹង​ទន្លេសាប បាន​រកឃើញថា ត្រី​ជាង​៧០​ទៅ​៨០​ភាគរយ ក្នុង​បឹង​ទន្លេសាប​ខ្មែរ​ត្រូវបាន​ជនអន្តោប្រវេសន៍​វៀតណាម​ប្រមូល​ផល ក្នុង​ចន្លោះ​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​២០១៧​។ ក្រៅពីនោះ ក្រុម​លោក​សង្កេតឃើញថា មាន​ប្រជាជន​វៀតណាម រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​មាន​ប្រមាណ ៤​ពាន់​ទៅ​៥​ពាន់​គ្រួសារ ស្មើ​ពី​៣៥០០០​ទៅ​៤៥០០០​នាក់​។​

​បើ​តាម​លោក​មួ​ង សូ​នី បាន​បន្ថែមទៀតថា អាជ្ញាធរ​ខ្មែរ​មិន​អាច​គ្រប់គ្រង​ជនអន្តោប្រវេសន៍​វៀតណាម​បាន​ទេ ព្រោះថា ជនជាតិ​វៀតណាម​ទាំងអស់នោះ មានរ​ចនាស​ម្ព័​ន្ឋ​ច្បាស់លាស់ គេ​ស្តាប់​សមាគម​គេ​តែ​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​វៀតណាម​ធ្វើដំណើ​ចរ​រាចរណ៍​ចល័ត ទៅ​មក​ក៏​មិន​ដែល​រាយការណ៍​ជូន​អជ្ញាធរ​ខ្មែរ​ដែរ​។​

​យ៉ាងណាក្តី ចំពោះ​របាយការណ៍​ខាងលើនេះ ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បដិសេធ​មិន​អាច​ទទួលយកបាន ព្រោះ​ថា​គ្រាន់តែ​ជា​របាយការណ៍​យុវជន​មួយ​ក្រុម​តូច​។ លោក​កែវ សារិន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អះអាង​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​តែ​សិក្សា​ស្រាវជ្រាវ ដូច្នេះ​លោក​មិន​ទាន់​បញ្ជាក់​ពី​ចំនួន​ជាក់លាក់​ទេ​។ ចំណែក​របាយការណ៍រ​បស់​ក្រុមយុវជន​មិន​អាច​យកជាការ​បាន​ទេ​។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​ថា របាយការណ៍​ជាក់លាក់ រដ្ឋាភិបាល​នឹង​ចុះផ្សាយ​នៅ​ចុងខែ​ឧសភា​នេះ​៕

loading...
ប្រភព​ : វាយោ​ vayofm

No comments:

Post a Comment