រឿងគួរឱ្យអស់សំណើច ទ្រី ភាព ជាអ្នកអភិរក្សព្រៃឈើ ចំណែកហ៊ុន សែន និងប្រពន្ធជាអ្នកស្រឡាញ់ព្រៃឈើ កំប្លែងដោយខ្មែរ សុវណ្ណភូមិ
ខ្មែរ សុវណ្ណភូមិ ៖ ស្តាប់ឮមួយភ្លែតគិតថាជារឿងអស់សំណើច តែដល់គិតទើបមានអារម្មណ៍ថាខ្មាសជាតិសាសន៍គេ
ខ្មែរ សុវណ្ណភូមិ បានជួបមន្រ្តីអង្គការជនជាតិជប៉ុនម្នាក់ដែលមកចូលរួមសិក្ខាសាលាស្តីពីរិស្ថាននៅប្រទេស ស៊ុយអែដ (Sweden) កាលពីថ្មីៗនេះ ហើយបានជជែកគ្នាលេងផងដែរ។ អ្វីដែលគួរឲ្យកត់សំគាល់ គឺគាត់បានដឹងរឿងរ៉ាវបំផ្លាញព្រៃឈើជាច្រើនៅអាស៊ាន ជាពិសេស កម្ពុជា ឡាវ និងភូមា។ ចំពោះនៅកម្ពុជាវិញ អ្វីដែលសំខាន់លើសពីការស្មាន គឺគាត់បានស្គាល់រហូតទៅដល់មេឈ្មួញឧក្រិដកម្មព្រៃឈើធំៗនៅកម្ពុជាថែមទៀត។ ចុងក្រោយគាត់និយាយរបៀបកំប្លែងថា ៖
«ស្រុកអ្នកពិតជាសំណាងណាស់ដែលមានអ្នកអភិរក្សព្រៃឈើដ៏អស្ចារ្យដូច លោក ទ្រី ភាព - Your country is lucky to have such a great environmentalist like Mr. Try Pheap»។
ពេលបានស្តាប់ឮគាត់និយាយបែបនេះ ដំបូងគិតថាជារឿងអស់សំណើច ក៏សើចលេងជាមួយគាត់ទៅ តែដល់គិតទើបមានអារម្មណ៍ថាខ្មាសជាតិសាសន៍គាត់ និងជាតិសាសន៍ផ្សេងៗទៀត។ ក្រោយមក ខ្មែរ សុវណ្ណភូមិ ក៏បាននិយាយពីទស្សនវិស័យ និងគោលនយោបាយរបស់យើងចំពោះការថែរក្សាព្រៃឈើដែលនៅសល់ និងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសបៃតងឡើងវិញនាពេលអនាគត។ ពេលបានស្តាប់រួច គាត់សប្បាយចិត្ត ហើយសង្ឃឹមថានឹងមានការផ្លាស់ប្តូរនៅកម្ពុជា ហើយគាត់ពិតជាជឿជាក់លើពលរដ្ឋខ្មែរ ជំនាន់ថ្មីដែលមានគំនិតបរិស្ថាននិយមដូចប្រទេសជឿនលឿនដែរ ៕
ប្រភព : ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment