កំប្លែងៗគួរអស់សំណើច តែក៏សើចមិនចេញព្រោះជារឿងក្រពះប្រជាខ្មែរ "មន្រ្តីស៊ីភីភី បាក់មុខ ពេលស្តាប់សំដីពលរដ្ឋតបវិញចំៗ" - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កំប្លែងៗគួរអស់សំណើច តែក៏សើចមិនចេញព្រោះជារឿងក្រពះប្រជាខ្មែរ "មន្រ្តីស៊ីភីភី បាក់មុខ ពេលស្តាប់សំដីពលរដ្ឋតបវិញចំៗ"

កំប្លែងៗគួរអស់សំណើច តែក៏សើចមិនចេញព្រោះជារឿងក្រពះប្រជាខ្មែរ "មន្រ្តីស៊ីភីភី បាក់មុខ ពេលស្តាប់សំដីពលរដ្ឋតបវិញចំៗ"

Share This

នេះជារឿងកើតឡើងពេលមុនថ្ងៃឃោសនាបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១៧ នៅភូមិមួយ នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវមានដូចតទៅនេះ ៖

មន្រ្តី ​៖ ជំរាបសួ អ៊ុំប្រុស អ៊ុំស្រី! សុខសប្បាយទេ?
អ៊ុំស្រី ឆ្លើយ ៖ សុខធម្មតាណាក្មួយៗ! ហើយពួកក្មួយមកមានការអីដែរ?​

មន្រ្តី ៖ អូ! ពួកខ្ញុំដើរមើលភាពរីកចំរើនរបស់ស្រុកទេស។ មែន ហើយអ៊ុំស្រី​ រឿងអីមិនសុខ បើស្រុកយើងមានសន្តិភាពបរិបូរយ៉ាងនេះនោះ?
អ៊ុំ ស្រី ៖ ខ្ញុំថាសុខ មិនមែនមានន័យថាខ្ញុំរស់នៅបានសុខទេ។ ខ្ញុំចង់និយាយថា ខ្ញុំមានសុខភាពល្អពីរ ឬបីខែហ្នឹង ខានឈឺ។

មន្រ្តី ៖ អញ្ចឹងអ៊ុំស្រី មានទុក្ខអី បើផ្ទះក៏ធំ លុយមានចាយ បាយមានហូប ដាំដំណាំស្អីក៏បាន ទៅណាក៏បាន មានផ្លូវ មានថ្នល់គ្រប់កន្លែង មានទាំងទូរស័ព្ទប្រើទៀត?
អ៊ុំស្រី ៖ ក្មួយត្រូវយល់មានសន្តិភាពដូចរាល់ថ្ងៃមិនមានន័យថារស់នៅបានសុខទេ ហើយសុខនៅស្រុកយើងនេះគេមិនហៅថាសុខកាយ សុខចិត្តទេ។ ព្រោះអ៊ុំ ឈឺម្តងៗវេទនាណាស់ ពេទ្យថ្លៃ នៅឆ្ងាយ អត់លុយគេអត់មើល កូនៗទៅធ្វើខ្ញុំគេនៅថៃទាំងអស់ រាល់ថ្ងៃនៅផ្ទះនេះមានតែខ្ញុំ និងតាទេ ពេលឈឺ គ្មានអ្នកមើលថែ យប់ថ្ងៃរស់នៅកណ្តោចកណ្តែង នឹក និងអាណិតកូនៗ ដែលប្រឹងផ្សងព្រេងទៅធ្វើការស្រុកគេ សន្សំលុយមកធ្វើផ្ទះឲ្យបានសមរម្យនឹងគេ កុំឲ្យខ្មាសគេ។ ក្មួយឡើងមើលទៅ លើផ្ទះមានតែសំបកទេ។ ពេលយប់ទៀតដេកខ្លាចតែចោរមកប្លន់ ព្រោះគេឃើញផ្ទះធំស្មានតែមានទ្រព្យច្រើន។ ចោរច្រើនណាស់ក្មួយដឹងទេ? ក្មួួយដើរមើលមើល៍ ក្នុងភូមិនេះ មានប៉ុន្មានគ្រួសារមានផ្ទះធំៗ ហើយបើអ្នកមានផ្ទះតូចៗរខេករខាកគឺច្រើនណាស់ អ្នកទាំងនោះអត់មានកូនចៅទៅធ្វើ់ការថៃឬកូរ៉េស្អីនឹងគេទេ។ ស្រុកយើងបើមិនទៅធ្វើខ្ញុំគេនៅថៃ នៅកូរ៉េ គឺអ្នកស្រែភាគច្រើនមួយជីវិតរកផ្ទះនៅមិនបានសមរម្យទេ។ ហើយអារឿងមានផ្លូវ មានទូរស័ព្ទនេះ ក្មួយកុំលើកមកអី ព្រោះថាផ្លូវទាំងអស់មិនថាផ្លូវកៅស៊ូ ផ្លូវគ្រួសក្រហម ទេនៅស្រុកយើងសុទ្ធតែផ្លូវធ្វើដោយសារជំនួយ និងខ្ចីលុយបរទេសទាំងអស់ហ្នឹង។ ទូរស័ព្ទ ពិតជាមានមែនហើយ ខ្លះកូនៗទិញឲ្យតំលៃ ៣០ឬ៤០ដុល្លារ ទុកឲ្យគ្រាន់ខលមក សួរសុខទុក្ខ និងសម្រាប់ប្រើពេលឈឹថ្កាត់ ព្រោះពួកយើងនៅឯកកោគ្មានកូនចៅនៅក្បែរ។ ម៉េចក្មួយស្តាប់បានអត់?

មន្រ្តី ៖ តែនេះក៏ដោយសារបានគុណសន្តិភាពដែលបានមកពីការដឹកនាំបក្សប្រជាជន និងសម្តេចតេជោដែរ?
អ៊ុំស្រី ៖ ចឹងក្មួយឯងបញ្ជូនកូនៗក្មួយឯងឲ្យទៅធ្វើខ្ញុំគេនៅថៃឲ្យអស់មួយពូជសាកមើលសិនទៅ ហើយចាំមកប្រាប់ខ្ញុំថាវាជាគុណសន្តិភាព និងគុណសម្តេចដែរឬអត់ ពេលនឹងចាំនិយាយគ្នាទៀត?

មន្រ្តី ៖ អុញ..! បែបនេះ អញដាក់មេផាយល្អជាងវើយ! 







ប្រភព : សុវណ្ណភូមិ ខ្មែរ

No comments:

Post a Comment