loading...
អង្គការសហប្រជាជាតិបាននិយាយថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួនបួននាក់ ត្រូវបានរកឃើញថា បានស្លាប់ បន្ទាប់ពីរងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធគ្រីស្ទាន ជាឧទ្ទាមទ័ពព្រៃ “Balaka” កាលពីថ្ងៃចន្ទ ទី៨ ឧសភា ទៅលើក្បួនរថយន្តមួយ នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នេះបើយោងតាមសារព័ត៌មានអាចាស៊ីរ៉ា បានចុះផ្សាយកាលពីម្សិលមិញ ។ក្រុមមន្ត្រីបេសកកម្ម MINUSCA របស់អង្គការសហប្រជាជាតិ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្បួនរថយន្តនោះត្រូវបានវាយប្រហារដោយក្រុមប្រដាប់អាវុធ “Balaka ” នៅក្បែរភូមិ Yogofongo, ចម្ងាយជាង ៤៧០គីឡូម៉ែត្រ ភាគខាងកើត នៃរដ្ឋធានី Bangui ជិតព្រំដែន ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ កងរក្សាសន្តិភាពរបស់កម្ពុជា៤នាក់ បានស្លាប់ ហើយយ៉ាងហោចណាស់កងរក្សាសន្តិភាព៨នាក់ទៀតរងរបួស ក្នុងនោះកម្ពុជាម្នាក់ និងម៉ារ៉ុក៧នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ ។ បេសកជន MINUSCA បានបញ្ជាក់ថា ឧទ្ទាមទ័ពព្រៃ”Balaka”ជាអ្នកវាយប្រហារ ត្រូវបានសម្លាប់ចំនួន៨នាក់ និងរងរបួសជាច្រើននាក់ទៀត នៅក្នុងការបាញ់គ្នានេះ ។
អ្នកនាំពាក្យលោក Herve Verhoosel ប្រាប់ទីភ្នាក់ងារ AFP ថា ការវាយលើប្រហារក្បួនរថយន្តនេះរួមមានបុគ្គលិកយោធារបស់អង្គការសហប្រជាជាតិ ហើយបានសម្លាប់អ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម ។ លោកបន្តឱ្យដឹងថា ភ្លាមៗអង្គការសហប្រជាជាតិបានបញ្ជូនឧទ្ធម្ភាគចក្រមួយគ្រឿង និងទាហានដើម្បីធានាតំបន់នេះ និងស្វែងរកអ្នកបាត់ខ្លួន៣នាក់ ខណៈដែលអ្នករងរបួស ត្រូវបានជម្លៀសចេញទៅកាន់ទីក្រុងបានហ្គុយ ។
យ៉ាងហោចណាស់ការវាយប្រហារចំនួន៣៣ដង ទៅលើបុគ្គលិកជំនួយការរបស់អង្គការសហប្រជាជាតិ ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០១៧ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។ ទីភ្នាក់ងារជំនួយអន្តរជាតិយ៉ាងហោចណាស់៤នាក់ បាននិយាយនៅថ្ងៃសៅរ៍ថា ពួកគេបានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន នៅក្នុងអាហ្វ្រិកភាគខាងជើង ដោយសារតែការវាយប្រហារ នៅលើបុគ្គលិកជំនួយដោយក្រុមប្រដាប់អាវុធ ។
UN និយាយថា បេសកកម្មរបស់អង្គការសហប្រជាជាតិដែលមានចំនួន ១៣.០០០នាក់ ជាអ្នករក្សាសន្តិភាពនៅលើដីនោះ ប៉ុន្តែជនស៊ីវិលមួយចំនួន បានត្អូញត្អែរថា វាមិនបានធ្វើឱ្យបានគ្រប់គ្រាន់ ដើម្បីការពារពួកគេប្រឆាំងនឹងក្រុមប្រដាប់អាវុធរាប់សិបនាក់ទាំងនោះឡើយ ។ ការប្រយុទ្ធគ្នា ជនស៊ីវិលចំនួន ៤៦៥.០០០នាក់ បានរត់ភៀសខ្លួនទៅប្រទេសជិតខាង ហើយមនុស្សជាង 2,2 លាននាក់ មានប្រជាជនជិតពាក់កណ្តាលនៃប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ ដើម្បីការពារសន្តិភាព ។
ការរើសអើងសាសនា ធ្វើអោយអាហ្វ្រិកកណ្តាលត្រូវបានញាំញីដោយជម្លោះចាប់តាំងពីដើមឆ្នាំ២០១៣ ក្រុមឧទ្ទាមសេឡេកា Seleka ជាក្រុមមូស្លីមបានរឹបអូសយកអំណាចបង្កឱ្យមានការសងសឹកដោយពួកកងជីវពលគ្រីស្ទាន “Balaka” ។ Seleka ជាក្រុមឧទ្ទាមតំណាងឲ្យប្រជាជនម៉ូស្លីមស្ថិតនៅភាគខាងជើង និងបណ្តាក្រុមនយោបាយដែលមិនពេញចិត្តអតីតប្រធានាធិបតី Francois Bozize ដែលតំណាងឲ្យក្រុមអ្នកកាន់សាសនាគ្រឹស្តនោះ ។
ក្រោយពេលចំណាយពេលប្រយុទ្ធប្រឆាំងរដ្ឋាភិបាលអស់ជាច្រើនខែ ក្រុមនេះដណ្តើមអំណាចបាន និងផ្តួលរំលំរដ្ឋាភិបាលលោក Francois Bozize នៅរដ្ឋធានី Bangui នៅខែមីនា ២០១៣ ។ មេដឹកនាំក្រុមឧទ្ទាមដែលតំណាងឲ្យប្រជាជនម៉ូស្លីមSeleka នោះឈ្មោះ Michel Djotodia ប្រកាសខ្លួនជាប្រធានាធិបតីកាលនោះ ។ ចំណែកក្រុមសកម្មប្រយុទ្ធដែលកាន់សាសនាគ្រឹស្ត Balaka ដែលតាំងខ្លួនជាអ្នកប្រឆាំងក្រុមម៉ូស្លីមនោះ បន្តសកម្មភាពវាយប្រហារ និងធ្វើទុក្ខបុកម្នេញលើបណ្តាសហគមន៍ម៉ូស្លីមនៅទូទាំងប្រទេស។ ដូច្នេះហើយទើបក្រុមនេះបន្តសងសឹកគ្នាទៅវិញទៅមកជាមួយក្រុមប្រដាប់អាវុធ Seleka ។ បើតាមក្រុមសិទ្ធិមនុស្សក្រុមប្រដាប់អាវុធទាំង២សុទ្ធ តែបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដូចគ្នា ៕
loading...
ប្រភព : angrut
No comments:
Post a Comment