loading...
ម៉ាក ហ្សាក់ឃឺបឺក (Mark Zuckerberg)ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក(CEO) បានបើកបង្ហាញពីក្នុងហទ័័យពិតថា បានកើតការរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញមនុស្សធ្វើអត្តឃាតខ្លួនឯង និងបង្កការឈឺចាប់ដល់មនុស្សដទៃលើបណ្ដាញសង្គមហ្វេសប៊ុក!! លោកថា ត្រៀមនឹងជ្រើសរើសបុគ្គលិកបន្ថែមបីពាន់(៣០០០)នាក់ទៀត ដើម្បីតាមត្រួតពិនិត្យមើលរាល់ការផ្សាយបន្តផ្ទាល់ការធ្វើអត្តឃាតខ្លួនឯង និងបង្កការឈឺចាប់ដល់មនុស្សដទៃលើបណ្ដាញសង្គមហ្វេសប៊ុក។ម៉ាក ហ្សាក់ឃឺបឺក (Mark Zuckerberg)៖ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ យើងបានឃើញមនុស្សធ្វើអត្តឃាតដល់ខ្លួនឯង បង្កការឈឺចាប់ដល់ខ្លួនឯង និងបង្កការឈឺចាប់ដល់មនុស្សដទៃលើបណ្ដាញសង្គមហ្វេសប៊ុក ទាំងការផ្សាយបន្តផ្ទាល់ ទាំងការបង្ហោះផ្សាយជាវីដេអូក្រោយមក។ វាជារឿងរន្ធត់ចិត្តយ៉ាងខ្លាំង ហើយខ្ញុំបានផ្ដោតលើចំណុចថាតើយើងអាចធ្វើយ៉ាងណាឲ្យសហគមន៍យើងរឹតតែប្រសើរឡើង។
បើយើងនឹងកសាងសហគមន៍សុវត្ថិភាព យើងត្រូវការឆ្លើយតបឲ្យលឿន។ យើងកំពុងធ្វើឲ្យវីដេអូទាំងនេះកាន់តែងាយរាយការណ៍បន្ទាន់, ដូច្នេះហើយ យើងអាចប្រើសកម្មភាពស្របច្បាប់យ៉ាងឆាប់រហ័ស ថាតើឆ្លើយតបបន្ទាន់ នៅពេលនរណាម្នាក់ត្រូវការជំនួយ ឬចង់យកការផ្សាយបន្តផ្ទាល់នោះចេញ។ ក្នុងឆ្នាំក្រោយៗនេះ យើងនឹងដាក់បុគ្គលិកបន្ថែមបីពាន់(៣០០០)នាក់ទៀត ក្នុងពួកប្រតិបត្តិការរបស់សហគមន៍យើង នៅជុំវិញពិភពលោក បន្ថែមលើចំនួនដែលមាន ៤៥០០ នាក់ ដែលយើងមានសព្វថ្ងៃនេះ ដើម្បីជាតាមត្រួតពិនិត្យមើលរបាយការណ៍រាប់លាន ដែលយើងទទួលបានរាល់អាទិត្យ ហើយយើងកែប្រែរបៀបដោះស្រាយឲ្យបានកាន់តែលឿន។
អ្នកត្រួតពិនិត្យមើលទាំងនេះ នឹងជួយយើងផងឲ្យរឹតតែល្អប្រសើរឡើងក្នុងការផ្សាយបន្តផ្ទាល់ដែលនឹងផ្សាយចេញ ដែលយើងមិនបណ្ដោយក្នុងហ្វេសប៊ុក ដូចជា សម្ដីសម្អប់ និងការកេងកម្លាំងកុមារ ហើយយើងនៅតែធ្វើការជាមួយក្រុមសហគមន៍ក្នុងស្រុក និងការអនុវត្តច្បាប់ ដែលស្ថិតនៅក្នុងឋានៈគ្រាន់បើឡើង ដើម្បីជួយនរណាម្នាក់ បើគេត្រូវការវា ថាគេបង្កគ្រោះភ័យដល់ខ្លួនគេ ឬថាគេស្ថិតក្នុងគ្រោះថ្នាក់ពីបុគ្គលដទៃ។
ក្នុងការស៊ើបអង្កេតមនុស្សច្រើនៗ យើងបានកំពុងបង្កើតឧបករណ៍បច្ចេកទេសដ៏ទំនើបល្អៗទាន់សម័យ ដើម្បីរក្សាសហគមន៍យើងឲ្យរួចផុតភ័យ។ យើងនឹងធ្វើវាឲ្យរឹតតែងាយផ្ដល់បញ្ហាដល់យើង ឲ្យកាន់តែលឿនសម្រាប់អ្នកត្រួតពិនិត្យមើល ដើម្បីសម្រេចថា ការផ្សាយបន្តផ្ទាល់ណាល្មើសមាត្រដ្ឋាន (ស្ដង់ដារ)របស់យើង និងឲ្យកាន់តែងាយសម្រាប់ពួកគេ ដើម្បីទាក់ទងអ្នកអនុវត្តច្បាប់ បើគេត្រូវការឲ្យជួយបន្ទាន់។ ក្នុងខណៈដែលវាមានកាន់តែងាយ ពួកគេអាចធ្វើឲ្យសហគមន៍យើងកាន់តែរួចចាកភ័យឡើង។
នេះជាការសំខាន់ណាស់។ គ្រាន់តែសប្ដាហ៍មុន យើងទទួលបានការរាយការណ៍ថា បុគ្គលផ្សាយបន្តផ្ទាល់ កំពុងគិតសម្លាប់ខ្លួនឯង (ឬកំពុងគិតធ្វើអត្តឃាតខ្លួនឯង)។ យើងបានផ្ដល់ការណ៍ដល់អ្នកអនុវត្តច្បាប់ជាបន្ទាន់ ហើយពួកគេអាចជួយគាត់ឲ្យរួចផុតចាកការធ្វើបាបខ្លួនឯង។ ក្នុងករណីផ្សេង យើងមិនមានសំណាងដូចនេះទេ។ គ្មាននរណាម្នាក់គួរមានរឿងបែបនេះសោះឡើយ ប៉ុន្តែបើមាន យើងគួរបង្កើតសហគមន៍ផុតភ័យ មានសុវត្ថិភាព ដែលផ្ដល់ជំនួយជាបន្ទាន់ នៅពេលគេត្រូវការ៕
![]() |
Cleveland Serial Killer Is Killing People . . . On Livestream!!! (Shock Video) |
បុរសឃាតក បានប្រាប់ឈ្មោះខ្លួនឯងថា ឈ្មោះ Stevie Steve ធ្វើការផ្សាយបន្តផ្ទាល់ធ្វើអត្តឃាតខ្លួនឯងលើបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រាប់ថា ខ្លួនបានធ្វើអំពើឃាតកម្មបានបាញ់សម្លាប់មនុស្សចោល និងបានបង្ហោះឃ្លិបវីដេអូផ្សាយលើបណ្ដាញសង្គមហើយដែរ។
loading...
ប្រភព : Mark Zuckerberg
No comments:
Post a Comment