ជីវិតពលករខ្មែរធ្វើនៅប្រទេសកូរ៉េខាងត្បូង បានផ្ដាំផ្ញើដល់លោកឪពុកអ្នកម្ដាយ ប្រពន្ធកូន និងមិត្តភក្ដិមួយចំនួន ជាការដាស់សតិថា ជីវិតកម្មករគេ ត្រូវប្រឈមមុខនឹងអ្វីខ្លះ? ធ្វើឱ្យអ្នកអានហើយអាចនឹងស្រក់ទឹកភ្នែកហើយ ចូរជ្រាប... - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជីវិតពលករខ្មែរធ្វើនៅប្រទេសកូរ៉េខាងត្បូង បានផ្ដាំផ្ញើដល់លោកឪពុកអ្នកម្ដាយ ប្រពន្ធកូន និងមិត្តភក្ដិមួយចំនួន ជាការដាស់សតិថា ជីវិតកម្មករគេ ត្រូវប្រឈមមុខនឹងអ្វីខ្លះ? ធ្វើឱ្យអ្នកអានហើយអាចនឹងស្រក់ទឹកភ្នែកហើយ ចូរជ្រាប...

ជីវិតពលករខ្មែរធ្វើនៅប្រទេសកូរ៉េខាងត្បូង បានផ្ដាំផ្ញើដល់លោកឪពុកអ្នកម្ដាយ ប្រពន្ធកូន និងមិត្តភក្ដិមួយចំនួន ជាការដាស់សតិថា ជីវិតកម្មករគេ ត្រូវប្រឈមមុខនឹងអ្វីខ្លះ? ធ្វើឱ្យអ្នកអានហើយអាចនឹងស្រក់ទឹកភ្នែកហើយ ចូរជ្រាប...

Share This

វីដេអូនេះដែរ ខ្ញុំបាទសូមផ្ញើជូនលោកឪពុកអ្នកម្តាយ១ចំនួន ប្រពន្ធកូន១ចំនួន បងប្អូន និងមិត្តភក្តិ១ចំនួន។ សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េគឺសំណាងអោយសោះ។ 



ការងារជាកម្មករគេគឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ។ មុននិងបានលុយផ្ញើទៅអោយអ្នកផ្ទះ ២០០ដុល្លា ១០០០ដុល្លា សម្រាប់ចាយនេះ គឺគេបានយកជីវិតទៅប្តូរវាមក

មុននិងចាយឬក៏ចង់បានអ្វី១នោះសូមគិតដល់អ្នកដែលធ្វើការរកលុយផង។ ក្រៅអំពីការងារអ្នកដែលធ្វើការងារនៅកូរ៉េត្រូវប្រឈមនិងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ ( រដូវក្តៅ និងរដូវធ្លាក់ព្រិល ) ដែលជាមូលហេតុធ្វើអោយបាត់បង់ជីវិត។ បើតាមខ្ញុំដឹងរយៈពេល៤ឆ្នាំចុងក្រោយ មានពលករមិនក្រោម ២៥នាក់ទេដែលបាត់បង់ជីវិត

មានពលករខ្លះបានស្លាប់បាត់បង់ជីវិតទាំងខ្លួនឯងមិនបានចាយលុយផង។ ចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅ ឪពុកម្តាយ ប្រពន្ធ បងប្អូនមួយចំនួន បើមិនបានផ្តល់ ការលើកទឹកចិត្ត កម្លាំងចិត្ត និងសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់អោយទៅគេទេ សូមកុំផ្តល់ទុក្ខសោក និងការឈឺចាប់អោយទៅគេបន្ថែមទៀតអី ព្រោះគេហត់ និងមានទុក្ខលំបាកច្រើនពេកណាស់ហើយ។

ចុងក្រោយនេះដែរ កូនក៏សូមអរគុណចំពោះលោកឪពុកអ្នកម្តាយដែលបានផ្តល់ជីវិតមួយនេះ។ ដោយសារតែលោកទាំងពីរទើបធ្វើអោយកូនមានថ្ងៃនេះ។មួយវិញទៀតក៏សូមអគុណដល់ បងប្អូូននិងមិត្តភក្តិទាំង អស់ ដែលតែងតែផ្តល់កម្លាំងចិត្ត ព្រមទាំងជួយលើកទឹកចិត្តខ្ញុំរហូតមក។

ពីពលករទុរគត...!!



ប្រភព : ហ្វេសប៊ុក​ ម្នាក់ឯង ក៏មិនស្លាប់ដែរ

No comments:

Post a Comment