និយាយលេងៗ តែជ្រៅ! ស៊ីជម្រៅមានអត្ថន័យល្អជួយដាស់សតិដល់កូនខ្មែរទាំងឡាយ ដែលចង់ឃើញស្រុកទេសរីកចម្រើនដូចស្រុកគេ អត្ថបទ ដោយ ខ្មែរ សុវណ្ណភូមិ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
និយាយលេងៗ តែជ្រៅ! ស៊ីជម្រៅមានអត្ថន័យល្អជួយដាស់សតិដល់កូនខ្មែរទាំងឡាយ ដែលចង់ឃើញស្រុកទេសរីកចម្រើនដូចស្រុកគេ អត្ថបទ ដោយ ខ្មែរ សុវណ្ណភូមិ

និយាយលេងៗ តែជ្រៅ! ស៊ីជម្រៅមានអត្ថន័យល្អជួយដាស់សតិដល់កូនខ្មែរទាំងឡាយ ដែលចង់ឃើញស្រុកទេសរីកចម្រើនដូចស្រុកគេ អត្ថបទ ដោយ ខ្មែរ សុវណ្ណភូមិ

Share This

កាលនៅរៀន ចង់រើសប្រធានថ្នាក់ទាល់តែអ្នកនោះរៀនពូកែជាងយើង ស្មោះត្រង់ជាងយើង ល្អជាងយើង មានសមត្ថភាពគ្រប់យ៉ាងពូកែជាងយើង ជាមនុស្សនាំមុខក្នុងសេចក្តីល្អ ហ៊ានលះបង់ និងហ៊ានទទួលខុសត្រូវ ទើបយើងបោះឆ្នោតរើសឲ្យដឹកនាំជាប្រធានថ្នាក់់។ នេះគ្រាន់តែនៅក្នុងថ្នាក់រៀនមួយទេ។ ចុះទំរាំអ្នកដឹកនាំប្រទេសវិញ?

និយាយពីម្នាក់នោះវិញ៖

១.រៀនចប់បឋម ចូលអនុវិទ្យាល័យបាន១ឆ្នាំ រត់ចោលសាលា។ ក្រៅពីនេះបានសញ្ញាប័ត្រក្រៅសាលាទាំងអស់ និងរៀនតែមនោគមវិជ្ជាកុម្មុយនីស្តយួន តែមិនមែនជាការសិក្សារពីជំនាញវិជ្ជាជីវៈកសាងស្រុកឯណា។

២. កាយសម្បទារវិញគឺពិការ (យើងគ្មានការរើសអើងទេ តែតំណែងខ្លះជនពិការមិនគួរកាន់ ព្រោះតំណែងខ្លះត្រូវការចំណេះ និងការអត់ធ្មត់ ហើយអ្នកបាត់បង់កាយសម្បទារ ភាគច្រើនមានជំងឺស្រ្តេស និងមានចរឹតឆេវឆាវ ដែលអាចជះផលអាក្រក់ច្រើនដល់កិច្ចការ)។
៣. សមត្ថាភាពវិញ ចេះត្រឹមសុំទាន ខ្ចីលុយគេ ពុករលួយ អែបអបបរទេសជិតខាង និងចិនដើម្បីបានរក្សាអំណាច និងខ្ចីលុយពីគេ។

៤. លក្ខណៈសម្បត្តិក្នុងនាមជាអ្នកដឹកនាំវិញ គឺមិនដែលចេះទទួលខុសត្រូវ មិនចេះគោរពសំដី និយាយបោកប្រាស់ មិនដែលដឹង មិនដែលចេះខុស អសីលធម៌ គ្មានគុណធម៌ មិនស្មោះត្រង់ ចូលចិត្តគំរាមកំហែង ល្បិចកិចកលអាក្រក់ មានឈ្មោះប្រឡាក់រឿងព្រៃផ្សៃ រឿងសំលាប់មនុស្ស ទាំងនយោបាយ និងស្រីញី។ និយាយទៅគំរូអាក្រក់ទាំងអស់។

៥. ស្នាដៃសំខាន់ៗ​គឺចូលទាហាន សម័យសម្តេចតា ក្រោយមកធ្វើកូនចៅលោក ប៉ែន សុវណ្ណ រួចសងគុណលោក ប៉ែន សុវណ្ណ ដោយបំផ្លាញលោក ប៉ែន សុវណ្ណ យកចិត្តយួនហើយស្រែកថាខ្លួនជាអ្នកបីតារំដោះជាតិ មានគុណលើខ្មែរ រួច បំផ្លាញលោក ចាន់ ស៊ី យកចិត្តយួនបន្ថែម ដើម្បីបានយួនបន្តុប។ រួចក្រោយមក កាត់កោះ ធ្វើខ្សែព្រំដែនថ្មី កាត់ដីកាត់កោះឲ្យយួន ឲ្យយួនចូលស្រុក ទទួលបញ្ជាយួនធ្វើផែនការ ក៥។ ក្រោយមកជោគជ័យបោកគ្រាប់បែកឆ្នាំ១៩៩៧ រួចរដ្ឋប្រហារ ឆ្នាំ១៩៩៧ក្តាប់អំណាច រួចបង្រ្កាបបាតុករបង្ហូរឈាមខ្មែរឆ្នាំ១៩៩៨ ជោគជ័យនយោបាយសម្បទានដី ព្រៃ ភ្នំ ចាប់ពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្នស្ទើរវិនាសអស់សម្បត្តិធម្មជាតិរបស់ជាតិ។ល។

និយាយរួម បើយើងចង់ខ្ពង់ខ្ពស់ យើងត្រូវរកមនុស្សខ្ពង់ខ្ពស់ជាងយើងមកដឹកនាំ តែមិនមែនយកមនុស្សអន់ថយជាងយើង ឬមនុស្សអន់ថយក្នុងសង្គម ដូចមេឃនឹងដីមកដឹកនាំយើងឡើយ


ប្រភព : សុវណ្ណភូមិ ខ្មែរ

No comments:

Post a Comment