ក្ដៅៗ ខ្មែរ ​សុវណ្ណភូមិ វីរបុរស អ្នកវិភាគឥស្សរៈក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឆ្លើយតបទៅនឹងលោក ហ៊ុន សែន ដែលបាននិយាយថា “សុំ​កុំ​ឲ្យ​ប្រជា​ជន​ស្តីបន្ទោស​រដ្ឋាភិបាល​លោក រឿងក្មេង​ញៀនថ្នាំ” - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅៗ ខ្មែរ ​សុវណ្ណភូមិ វីរបុរស អ្នកវិភាគឥស្សរៈក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឆ្លើយតបទៅនឹងលោក ហ៊ុន សែន ដែលបាននិយាយថា “សុំ​កុំ​ឲ្យ​ប្រជា​ជន​ស្តីបន្ទោស​រដ្ឋាភិបាល​លោក រឿងក្មេង​ញៀនថ្នាំ”

ក្ដៅៗ ខ្មែរ ​សុវណ្ណភូមិ វីរបុរស អ្នកវិភាគឥស្សរៈក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឆ្លើយតបទៅនឹងលោក ហ៊ុន សែន ដែលបាននិយាយថា “សុំ​កុំ​ឲ្យ​ប្រជា​ជន​ស្តីបន្ទោស​រដ្ឋាភិបាល​លោក រឿងក្មេង​ញៀនថ្នាំ”

Share This

loading...
ក្ដៅៗ ខ្មែរ សុវណ្ណភូមិ វីរបុរស អ្នកវិភាគឥស្សរៈក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឆ្លើយតបទៅនឹងលោក ហ៊ុន សែន ដែលបាននិយាយថា “សុំ​កុំ​ឲ្យ​ប្រជា​ជន​ស្តីបន្ទោស​រដ្ឋាភិបាល​លោក រឿងក្មេង​ញៀនថ្នាំ” 

ហ៊ុន សែន ៖ «មាតា​បិតា​ គួរ​តែ​ពិនិត្យ​មើល ហើយ​ក៏​សុំ​ការ​យោគ​យល់​ កុំ​ស្អី​ឡើង​បន្ទោស​ការ​គ្រប់គ្រង​របស់រាជរដ្ឋាភិបាល។ យើង​តាំង​ជា​សំណួរ​យ៉ាង​ដូច្នេះ​វិញ ​ទើប​ត្រឹមត្រូវ​ថា ខ្លួន​យើង​អប់​រំ​កូន​យើង​តែ​បី​នាក់​អប់​រំ​មិន​បាន​ផង ខ្លះ​ឲ្យ​ដើរ​លេង​ផ្តេសផ្តាស​ កាប់​ចាក់​បង្ហោះ​ម៉ូតូ បងតូច​បងធំ ជក់គ្រឿង​ញៀន ខ្លះ​ទៀត​ក៏​ល្អទៀត ខ្លះ​ក្លាយ​ជា​ស្រីរក​ស៊ីផ្លូវ​ភេទ។ យើង​មានកូន​ត្រឹម​បី​នាក់​យើង​លំបាក​ប៉ុណ្ណេះ ហើយ​មក​ស្តី​បន្ទោស​ឲ្យរដ្ឋាភិបាល ដែលគ្រប់​គ្រង​ប្រជា​ពល​រដ្ឋ​រហូត​ដល់​១៥​លាន​នាក់។ វា​មិន​មែន​ជា​ការ​សម​រម្យ​នោះ​ទេ!...​»


ខ្មែរ ​សុវណ្ណភូមិ សូមតបទៅ ហ៊ុន សែន មនុស្សចោលម្សៀត និងខ្វះការទទួលខុសត្រូវ មិនសមជាមនុស្ស
..............................
ឃ្លា៖ «គ្រួសារមួយអ្នកនៅពិបាកគ្រប់គ្រង ចុះទំរាំមនុស្សមួយប្រទេស ?» ជាឃ្លាដែលយើងបានឮជាញឹកញាប់ និងពេញនិយមនិយាយចេញពីមាត់នៃមេដឹកនាំបក្សប្រជាជន និងអ្នកគាំទ្របក្សប្រជាជន នៅគ្រប់ពេលដែលមានបញ្ហាសង្គមកើតឡើងក្នុងគោលបំណងដោះសារ ធ្វើជាលេសមិនទទួលស្គាល់កំហុសខ្លួន មិនទទួលស្គាល់នូវអសមត្ថភាពរបស់ខ្លួន និងគេចវេសពីការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំ ជាបក្សដឹកនាំប្រទេស និងជាអ្នកមានកាតព្វកិច្ចទទួលខុសត្រូវការងារក្នុងតួនាទីតាមផ្លូវច្បាប់របស់ពួកគេ។

ជនរួមឈាមទាំងអស់ត្រូវយល់ថាការគ្រប់គ្រងគ្រួសារមិនដូចការគ្រប់គ្រងប្រទេសជាតិទេ វាអាចពិបាកជាងក៏អាចថាបាន ព្រោះវាជាការគ្រប់គ្រងតាមអារម្មណ៍ តាមមនោសញ្ចេតនា តាមជីវភាព តាមការអប់រំ និងតាមបុគ្គលិកលក្ខណៈរបស់មេគ្រួសារនីមួយយៗ។ ផ្ទុយទៅវិញការគ្រប់គ្រងប្រទេសគឺជាការគ្រប់គ្រងតាម«ច្បាប់ និងស្ថានប័នរដ្ឋបាលជាតិ»។ ច្បាប់ដើរតួជាគំរូ និងជាបន្ទាត់តែមួយសម្រាប់ពលរដ្ឋទូទៅដើម្បីដើរតាមក្នុងសង្គម ហើយស្ថាប័នរដ្ឋបាលរបស់ជាតិ ជាអ្នកអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធិភាពដឹកនាំដោយរដ្ឋាភិបាល និងក្រសួងនានាពីថ្នាក់ជាតិដល់មូលដ្ឋាន។

ជាក់ស្តែងហ៊ុន សែន ដើម្បីអនុវត្តច្បាប់ និងគ្រប់គ្រងប្រទេស ហ៊ុន សែន មិនមែនដឹកនាំប្រទេស ឬធ្វើការគ្រប់គ្រងប្រទេសតែម្នាក់ឯងនោះទេ។ ពោល ហ៊ុន សែន មានជំនួយការ និងទីប្រឹក្សាផ្ទាល់រាប់រយនាក់ ហ៊ុន សែន មានឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីរាប់រយនាក់ មានទីប្រឹក្សា និងជំនួយការឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី រាប់ពាន់នាក់។ ហ៊ុន សែន មានមន្រ្តីតាមក្រសួងរាប់ម៉ឺននាក់ និងមានជំនួយការមន្រ្តីតាមក្រសួងរាប់ពាន់នាក់។ ហ៊ុន សែន មានចៅហ្វាយខេត្ត ចៅហ្វាយខេត្តរងរាប់រយនាក់ និងមានទីប្រឹក្សា និងជំនួយការចៅហ្វាយខេត្ត ចៅហ្វាយខេត្តរងរាប់រយនាក់។ ហ៊ុន សែន មានមន្រ្តីគ្រប់មន្ទីររបស់គ្រសួងនានានៅថ្នាក់ខេត្តរាប់ម៉ឺននាក់។ ហ៊ុន សែន មានមន្រ្តីថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងមានដល់ថ្នាក់ក្រុមទូទាំងប្រទេសរាប់សែននាក់។ ហ៊ុន សែន មានមន្រ្តីប៉ូលិស និងមន្រ្តីកងរាជអាវុធហត្ថ រួមទាំងមន្រ្តីអង្គការរដ្ឋាភិបាល កាកកបាទក្រហម ទូទាំងប្រទេស រាប់សែននាក់។ និយាយរួម ហ៊ុន សែន មិនបានធ្វើការម្នាក់ឯងទេ ព្រោះថានៅទីណាក៏មានភ្នែក ឬមនុស្សរបស់ ហ៊ុន សែន ឬរដ្ឋាភិបាល ហ៊ុន សែន ដែរ ចាប់ពីក្បែរខ្លួន ហ៊ុន សែន ដល់ក្រសួងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងថ្នាក់ក្រុម បាតដាលនៃរចនាសម្ព័ន្ធរដ្ឋបាលគ្រប់គ្រងរបស់ជាតិឯណោះ។

ដូច្នេះ សូមឈប់និយាយដោះសារទៀតទៅ ព្រោះសំដីនេះបោកបានតែក្រុមមនុស្ស១៩៧៩ ឬកូនក្មេងតែប៉ុណ្ណោះ ហើយបើនៅតែថាពិបាកបែបនេះសូមដើរចេញទៅទុកឲ្យគេដឹកនាំម្តង ជាស្រេចហើយ។


ដោយ៖ខ្មែរ សុវណ្ណភូមិ


loading...
ប្រភព : ខ្មែរ សុវណ្ណភូមិ

No comments:

Post a Comment