loading...
មេបញ្ជាការនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៩១១ប្រចំាក្រុងប៉ោយប៉ែត លោក វរសេនីយ៍ឯក សូ ចាន់ណារី រងការចោទថា បាននំារថយន្តស៊េរីទំនើបចូលស្រុកខ្មែរ ដោយមិនបង់ពន្ឋដារ និងត្រូវបានមន្ត្រីគយចល័តក្រុងប៉ោយប៉ែតឃាត់ចាប់រថយន្តបានកាលពីរសៀលថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៧ នៅចំណុចក្រោមប្រាសាទកំពូលបីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។រថយន្តសេរីទំនើបចង្កូតស្តាំ ១គ្រឿង ដែលក្រុមមន្ត្រីជំនាញរបស់លោកឃាត់ចាប់បាននោះម៉ាកឆែរ៉ូលេក ចង្កូតស្តាំ ពណ៌ស ស៊េរីឆ្នាំ ២០១៣ ជារបស់លោក វរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ នគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ ៩១១ ប្រចាំក្រុងប៉ោយប៉ែត ។
លោកស័ក្តិ៥ សូ ចាន់ណារី បានទទួលស្គាល់ថា រថយន្តខាងលើពិតជារបស់លោកមែន និងថាលោកបានទិញរថយន្តនេះពីខេត្តព្រះវិហារ ដើម្បីយកមកដាក់សារ៉ែនប្រើប្រាស់ក្នុងអង្គភាព ប៉ុណ្ណោះ៕
loading...
ប្រភព : angrut
No comments:
Post a Comment