loading...
កងទ័ពរក្សាសន្តិភាពខ្មែរត្រូវក្រុមឧទ្ទាមបាញ់ស្លាប់អស់ ៤នាក់ ក្នុងការវាយប្រហារនៅអាហ្វ្រិកកណ្តាល
ព័ត៌មានពីហ្វេសប៊ុកRen Chanrith
ពត៌មានចុងក្រោយ ៖ ពួកគាត់ទាំងបីនាក់បានស្លាប់អស់ហើយ! គួរឱ្យសោកស្តាយខ្លាំងណាស់។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់មុននេះបន្តិចថា «កម្លាំងកម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីនេះត្រូវបានអន្តរាគមន៍ដោយក្រុមគ្រូព្រះវិហារដែលនៅក្បែរនោះ។ សពទាំងបីកំពុងតំកល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក»។
សរុប ទាហានកម្ពុជាស្លាប់ទាំងអស់ចំនួន ៤នាក់ ក្នុងហេតុការណ៍វាយប្រហារពីពួកឧទ្ទាមនៅអាហ្វ្រិកកណ្ដាលយប់ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៧ ។ ពួកគាត់ស្លាប់ ពេលបំពេញភារកិច្ចការពារសន្តិសុខនិងសន្តិភាពជូនមនុស្សជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
បងប្រុសទាំងអស់គ្នា ស្លាប់ដោយកិត្តិយស ភាពក្លាហាន និងសុឆន្ទៈក្នុងការការពារសន្តិសុខជូនមនុស្សជាតិ។ កម្ពុជាមានមោទនៈភាពខ្លាំងណាស់ សម្រាប់សុឆន្ទៈរបស់បងប្រុស និងកងកម្លាំងផ្សេងទៀង ដែលកំពុងបំពេញបេសកម្ម ដើម្បីថែរក្សាសន្តិភាព ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។
សូមបងៗទទួលការគោរព និងសេចក្តីស្រឡាញ់ពីខ្ញុំ សូមវិញ្ញាណក្ខ័ន្ធរបស់បងៗ ទៅកាន់សុគតិភព ជាពិសេស សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះចំពោះក្រុមគ្រួសារបងៗផង។
loading...
ប្រភព : Ren Chanrith
No comments:
Post a Comment