មន្ត្រី​នគរបាល​ខេត្ត​កែប​ប្រមាណ​ ១០៤​ នាក់​ចោទ​ប្រកាន់​ថា ស្នងការ​ខេត្ត​កែប លោក អ៊ីង សំអុល ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
មន្ត្រី​នគរបាល​ខេត្ត​កែប​ប្រមាណ​ ១០៤​ នាក់​ចោទ​ប្រកាន់​ថា ស្នងការ​ខេត្ត​កែប លោក អ៊ីង សំអុល ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ!!

មន្ត្រី​នគរបាល​ខេត្ត​កែប​ប្រមាណ​ ១០៤​ នាក់​ចោទ​ប្រកាន់​ថា ស្នងការ​ខេត្ត​កែប លោក អ៊ីង សំអុល ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ!!

Share This

loading...
មន្ត្រី​នគរបាល​ចាប់​ពី​ស្នងការ​រង​ខេត្ត ប្រធាន​ការិយាល័យ និង​មន្ត្រី​នគរបាល​ដែល​ពុំ​មាន​បុណ្យ​ស័ក្ដិ​ប្រមាណ ១០៤​នាក់ ចោទ​ប្រកាន់​ថា ស្នងការ​ខេត្ត​កែប លោក អ៊ីង សំអុល ក្រៅ​ពី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហើយ ថែម​ទាំង​បាន​ប្រើ​អំណាច​គាប​សង្កត់​មន្ត្រី​នៅ​ក្រោម​បង្គាប់​ថែម​ទៀត​ផង។

លោក អ៊ីង សំអុល ទទួល​ស្គាល់​ថា រឿង​ប្ដឹងផ្ដល់​នេះ​វា​ជា​ការ​ពិត ប៉ុន្តែ​បញ្ហា​នេះ​បាន​ដោះស្រាយ​បញ្ចប់​រួច​ទៅ​ហើយ។

ថ្វី​បើ​ស្នងការ​ខេត្ត​កែប បញ្ជាក់​ថា វិវាទ​នេះ​ជា​រឿង​ចាស់​យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​នគរបាល​ដែល​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ នៅ​តែ​អះអាង​ថា ទំនាស់​នេះ​គឺ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ផ្ទុយ​ទៅ​វិញ ស្នងការ​ខេត្ត​រឹត​តែ​ប្រើ​ឥទ្ធិពល និង​អំណាច​លើស​មុន​ថែម​ទៀត​ផង។

ថ្លែង​ប្រាប់​អាស៊ីសេរី ដោយ​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​បាន​ដាក់​បណ្ដឹង​ចោទ​លោក អ៊ីង សំអុល ថា​ប្រើប្រាស់​តួនាទី​ខុស​គោលដៅ​នេះ​លើក​ឡើង​ថា នៅ​ពេល​ក្រសួង​មហាផ្ទៃ ចុះ​ធ្វើ​អធិការកិច្ច​រួច​ហើយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ស្នងការ​ខេត្ត លោក អ៊ីង សំអុល ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​ឧត្ដមសេនីយ៍ត្រី​ផ្កាយ​១ ទៅ​ជា​ឧត្ដមសេនីយ៍ទោ​ផ្កាយ​២ ថែម​ទៀត។ ប្រភព​បន្ត​ថា ក្រោយ​ទទួល​បាន​ឋានៈ​មួយ​កម្រិត​ទៀត​ហើយ​នេះ ស្នងការ​ខេត្ត​កែប លោក អ៊ីង សំអុល បាន​ដក​អធិការ​ក្រុង និង​អធិការ​ស្រុក​ពីរ​រូប​ចេញ​ពី​មុខ​តំណែង​ថែម​ទៀត​ផង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៧។

បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ក្ដី ស្នងការ​ខេត្ត​កែប លោក អ៊ីង សំអុល បដិសេធ​ថា វិវាទ​នេះ​បាន​ដោះស្រាយ​បញ្ចប់​រួច​រាល់​តាំង​ពី​យូរ​ណាស់​មក​ហើយ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ ស្ថានភាព​បាន​វិល​ទៅ​សភាព​ធម្មតា​មិន​ដូច​ការ​ចោទ​ប្រកាន់​ទៀត​ទេ។ លោក​បន្ត​ថា «អា​ហ្នឹង​ក្រសួង​គេ​បាន​ដោះស្រាយ​ហើយ។ គេ​បង្ហោះ គេ​បង្ហោះ​តាំង​ពី​យូរ​ហើយ។ រឿង​ហ្នឹង​គេ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ហើយ»។

ជម្លោះ​ផ្ទៃ​ក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នេះ កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៦ មក​ម៉េ្លះ។ មន្ត្រី​នគរបាល​ចាប់​ពី​ស្នងការ​រង​ខេត្ត ប្រធាន​ការិយាល័យ និង​មន្ត្រី​នគរបាល​នៅ​ថ្នាក់​មូលដ្ឋាន​ចំនួន ១០៤​នាក់ បាន​ដាក់​បណ្ដឹង និង​ផ្ដិត​មេដៃ​ស្នើ​សុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍។ ប៉ុន្តែ​មន្ត្រី​នគរបាល​ដែល​ជា​ដើម​បណ្ដឹង​ទាំងនេះ​អះអាង​ថា ពុំ​មាន​ចម្លើយ​ជា​វិជ្ជមាន​ណា​មួយ​នោះ​ទេ។


ឆ្លើយតប​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ខុទ្ទកាល័យ​លោក ស ខេង នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ប្រឆាំង​ស្នងការ​ខេត្ត​កែប ពី​មន្ត្រី​នគរបាល​នេះ​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​បែប​ណា លោក ខៀវ សុភ័គ បញ្ជាក់​ថា ដើម​បណ្ដឹង​មិន​ប្រាកដ​ថា​មាន​ហេតុផល​ត្រឹមត្រូវ​គ្រប់​រឿង​នោះ​ឡើយ ហើយ​អ្នក​ដែល​ត្រូវ​គេ​ប្ដឹង មិន​ប្រាកដ​ថា​មាន​កំហុស​នោះ​ដែរ សំខាន់​ត្រូវ​សិក្សា​ពី​អង្គ​ហេតុ​នៃ​ជម្លោះ​នេះ​ជា​មុន​សិន។ លោក​បន្ត​ថា «មិន​មែន​តែ​ពាក្យ​មួយ​ហើយ​ត្រូវ ហើយ​ស្ដាប់​ទេ ឬ​ឮ​តែ​ព័ត៌មាន​តែ​មួយ​ជ្រុង ហើយ​សម្រេច​គឺ​មិន​ត្រូវ​ទេ ទាល់​តែ​ស្ដាប់​បាន​ទាំងអស់​គ្រប់​ជ្រុងជ្រោយ បាន​ធ្វើ​អី​វា​ត្រូវ។ ដូច្នេះ​រាល់​ពាក្យ​បណ្ដឹង​ទាំងឡាយ​ណា ទទួល​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​ពាក្យ​ពិត​កម្រិត​ណា»។

ពាក្យ​បណ្ដឹង​ដែល​មន្ត្រី​នគរបាល​ចោទ​ប្រកាន់​ប្រឆាំង​ស្នងការ​ខេត្ត​កែប គឺ​លោក អ៊ីង សំអុល នេះ​មាន ១១​ចំណុច ក្នុង​នោះ​រក​ឃើញ​ថា ស្នងការ​ខេត្ត​ស៊ី​ដាច់​លុយ​ទាំង​ជំនួយ​ពី​វៀតណាម និង​ពី​ក្រសួង ចាយ​លុយ​មិន​មាន​តម្លាភាព និយម​បក្ខពួក ប្រើប្រាស់​អំណាច និង​ផ្ដល់​មុខ​តំណែង​ដល់​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ខ្លួន​ជា​ថ្នូរ​នឹង​លុយ​កាក់ ជាដើម។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ប្រចាំ​ខេត្ត​កែប និង​ខេត្ត​កំពត នៃ​អង្គការ​លីកាដូ (LICADHO) លោក យន់ ផល្លី ដែល​តាម​ដាន​អំពី​វិវាទ​នេះ​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​នគរបាល​ទាំង ១០៤​នាក់​ប្រឆាំង​ស្នងការ​ខេត្ត គឺ​ជា​ការ​ពិត។ លោក​បន្ត​ថា ដើម្បី​បញ្ចប់​ជម្លោះ​នេះ ស្ថាប័ន​ជំនាញ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ទំនាស់​ទាំង​សងខាង។ លោក​បន្ត​ថា «បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ទេ បាន​ន័យ​ថា វិបត្តិ​ផ្លូវ​របស់​ពួក​គាត់ គឺ​មិន​សប្បាយ ហើយ​ការ​ធ្វើ​ការ​ក៏​មិន​អាច​ពេញ​លក្ខណៈ​បាន​ដែរ​សម្រាប់​ការ​បម្រើ​ថ្នាក់​ក្រោម​របស់​ពួក​គាត់»។

មន្ត្រី​នគរបាល​ដែល​ជា​ដើម​បណ្ដឹង​ក្នុង​ជម្លោះ​នេះ​ចោទ​ប្រកាន់​ថា ស្រប​ពេល​ក្រុម​អធិការកិច្ច​របស់​ក្រសួង​មហាផ្ទៃ ស្នើ​សុំ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ផ្ទុយ​ទៅ​វិញ​ស្នងការ​ខេត្ត​កែប លោក អ៊ីង សំអុល បាន​គំរាម​កំហែង និង​ព្រមាន​ចាត់​វិធានការ​ប្រឆាំង​មន្ត្រី​នគរបាល​ណា​ដែល​នៅ​តែ​ដឹង​រឿង និង​កកូរកកាយ​អំពី​រឿង​លុយ​ជំនួយ និង​កិច្ចការ​ផ្ទៃ​ក្នុង​ដែល​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ទៀត៕
loading...
ប្រភព : វិទ្យុអាស៊ីសេរី

No comments:

Post a Comment