loading...
សមត្ថកិច្ចបានចាប់បញ្ជូនវីរយុវជនខ្មែរម្នាក់ទៅកាត់ទោស ក្រោយពីបានបំផ្លាញស្លាករបស់គណបក្សប្រជាជនកម្ពុជា (CPP)ចោល យ៉ាងអង់អាចក្លាហាន!!
យុវជនម្នាក់បានត្រូវសមត្ថកិច្ច ស្រុកកំរៀង ខេត្តបាត់ដំបង បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីវីរយុវជនខ្មែររូបនោះ បានត្រូវមន្រ្តីសមត្ថកិច្ចមូលដ្ឋានចោទថា បានកាប់បំផ្លាញស្លាករបស់គណបក្សប្រជាជនកម្ពុជា (CPP) ចោល យ៉ាងអង់អាចក្លាហាន។ បើតាមប៉ូលិសស្រុកកំរៀងបានឲ្យដឹងថា វីរយុវជនខ្មែរដែលបានកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជាចោលនោះ ឈ្មោះ ផាត សុភាព អាយុ ២៤ ឆ្នាំ មុខរបរធ្វើចម្ការ និងជាកម្មករចេញចូលប្រទេសថៃ មានលំនៅក្នុងភូមិ ១៨ ឃុំកំរៀង ស្រុកកំរៀង ៕
loading...
ប្រភព : angrut
No comments:
Post a Comment