loading...
ហ៊ិលដា ខ្លេយ៍តាន់ (Hilda Clayton)អាយុ ២២ ឆ្នាំ ជាអ្នកជំនាញការពិសេសផ្នែកការថតរូបភាព និងទាហាន ៤នាក់ទៀត របស់កងទ័ពអាហ្វហ្គានីស្ថាន បានបាត់បង់ជីវិតពីឧប្បត្តិហេតុផ្ទុះគ្រាប់បែកខណៈកំពុងហ្វឹកហាត់នៅថ្ងៃទី ២ ខែកក្កដា ២០១៣ ។
ក្រៅពីចេញផ្សាយរូបភាពរបស់នាង ហ៊ិលដា ខ្លេយ៍តាន់(Hilda Clayton) ហើយ កងទ័ពសហរដ្ឋអាមេរិកក៏បានចេញផ្សាយរូបភាពទាហានរបស់កងទ័ពអាហ្វហ្គានីស្ថានមួយនាក់ក្នុងចំណោម ៤ នាក់ ដែលបានបាត់បង់ជីវិត ខណៈដែលនាងកំពុងជួយហ្វឹកហាត់បង្រៀនឱ្យក្លាយជាជាងថតរូបសារព័ត៌មានផងដែរ ដោយឧប្បត្តិហេតុផ្ទុះគ្រាប់បែកនេះ កើតឡើងនៅក្នុងខេត្តឡាក់ម៉ាន (Laghman) ភូមិភាគខាងកើតរបស់ប្រទេសអាហ្វហ្គានីស្ថាន។
រូបភាពនេះត្រូវបានចេញផ្សព្វផ្សាយនៅក្នុងទស្សនាវដ្ដី Military Review ដែលកងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ថា "ការបាត់ជីវិតរបស់ហ៊ិលដា ខ្លេយ៍តាន់ (Hilda Clayton) សឱ្យឃើញថាទាហានស្រីកំពុងប្រឈមមុខចំពោះស្ថានការណ៍ដែលជាមហន្តរាយកាន់តែខ្លាំងឡើង ទាំងក្នុងលានការហ្វឹកហាត់ និងក្នុងសមរភូមិសង្គ្រាមពិតស្មើនឹងទាហានប្រុសដែរ"។
រូបថតនេះ ថតដោយទាហានអាហ្វហ្គានីស្ថាន ដែល ហ៊ិលដា ខ្លេយ៍តាន់ ជួយហ្វឹកបង្រៀនឱ្យក្លាយជាងថតរូបសារព័ត៌មាន |
បច្ចុប្បន្ន ខ្លេយ៍តាន់ ដែលជាអ្នកជំនាញការពិសេសផ្នែកទិន្នន័យរូបភាព ពីរដ្ឋ Georgia បានទទួលការលើកតម្កើងពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានបង្កើតពានរង្វាន់តាមឈ្មោះរបស់នាង ដោយជាងថតរូបក្នុងសមរភូមិសង្គ្រាមរបស់កងទ័ពសហរដ្ឋអាមេរិក ដែលនឹងមានសិទ្ធិទទួលបានពានរង្វាន់ជាងថតរូបក្នុងសមរភូមិសង្គ្រាម ល្អលើសអស្ចារ្យ ហ៊ិលដា ខ្លេយ៍តាន់(Spc Hilda Calyton Best Combat Camera) ត្រូវឆ្លងកាត់ការហ្វឹកហាត់សាកល្បង ៥ ថ្ងៃ ទាំងផ្នែករាងកាយ និងជំនាញបច្ចេកទេសពិសេស។
រូបភាពទាហានប្រកួតប្រជែងយកពានរង្វាន់ជាងថតរូបក្នុងសមរភូមិសង្គ្រាម បានល្អលើសអស្ចារ្យ ហ៊ិលដា ខ្លេយ៍តាន់ (Hilda Clayton Best Combat Camera) នៅឆ្នាំ ២០១៧ |
loading...
ប្រភព : telegraph bbcthai
No comments:
Post a Comment