គួរអស់សំណើចនឹងតុលាកា​ឡក្រុង​ភ្នំទឹកលិចចេញ​ដីកា​ឱ្យចាប់​ខ្លួន​នាយក​រង​វិទ្យុ​អាស៊ីសេរី​លោក ជុន ច័ន្ទបុត្រ 😂😂😂 - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
គួរអស់សំណើចនឹងតុលាកា​ឡក្រុង​ភ្នំទឹកលិចចេញ​ដីកា​ឱ្យចាប់​ខ្លួន​នាយក​រង​វិទ្យុ​អាស៊ីសេរី​លោក ជុន ច័ន្ទបុត្រ 😂😂😂

គួរអស់សំណើចនឹងតុលាកា​ឡក្រុង​ភ្នំទឹកលិចចេញ​ដីកា​ឱ្យចាប់​ខ្លួន​នាយក​រង​វិទ្យុ​អាស៊ីសេរី​លោក ជុន ច័ន្ទបុត្រ 😂😂😂

Share This
នាយក​រង​វិទ្យុ​អាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ប្រៀបធៀប​ច្បាប់​របប​សារព័ត៌មាន និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។
តុលាការឡក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកា​ចាប់​ខ្លួន​អនុប្រធាន​វិទ្យុ​អាស៊ីសេរី។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ជុន ច័ន្ទបុត្រ អះអាង​ក្រោយ​ចេញ​ពី​បន្ទប់​អយ្យការ ដោយ​លោក​បញ្ជាក់​ថា នឹង​បន្ត​ពិនិត្យ​ក្នុង​សំណុំ​រឿង​នេះ​ទៀត។

loading...
សេចក្ដី​សម្រេច​នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ដោយ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រះរាជអាជ្ញា​រង​រូប​នេះ​បញ្ចប់​ការ​សាកសួរ និង​ការ​ដាក់​ឯកសារ​ដែល​ជា​ភស្តុតាង​ដោះ​បន្ទុក​មួយ​ចំនួន​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ជុន ច័ន្ទបុត្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា។

ដីកា​ដែល​ចេញ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ក្នុង​ថ្ងៃ​តែ​មួយ​ផ្ទួនៗ​គ្នា​ចំនួន​ពីរ​ដង​នេះ នៅ​ចំ​ថ្ងៃ​កំណត់​ដែល​តុលាការ​តម្រូវ​ឲ្យ​លោក ជុន ច័ន្ទបុត្រ ចូល​បំភ្លឺ​ជុំវិញ​បទ​ចោទ​ថា ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ដែល​ចេញ​ក្រោយ​បញ្ចប់​ការ​សាកសួរ​មេធាវី​តែ​ប៉ុន្មាន​ម៉ោង នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា តំណាង​អយ្យការ លោក សៀង សុខ បាន​បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​នាយក​រង​វិទ្យុ​អាស៊ីសេរី ផ្នែក​ភាសា​ខ្មែរ​ភ្លាម​ដែរ។ ខ្លឹមសារ​នៃ​ដីកា​នេះ​ទៀត ក៏​បាន​បង្គាប់​ឲ្យ​លោក ជុន ច័ន្ទបុត្រ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ រហូត​ដល់​មាន​សេចក្ដី​សម្រេច​ថ្មី។

ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ជុន ច័ន្ទបុត្រ គឺ​លោក ឌុន វិបុល ឲ្យ​ដឹង​ថា ថ្វី​បើ​កូន​ក្ដី​របស់​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ ពុំ​បាន​ទៅ​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​បាន​ដាក់​ឯកសារ​ដោះ​បន្ទុក​គ្រប់គ្រាន់​ហើយ​តាម​នីតិវិធី។ លោក​បន្ត​ថា ក្នុង​នាម​លោក​ជា​មេធាវី​ការពារ​ក្ដី នឹង​បន្ត​តាមដាន​ពី​ការ​វិវឌ្ឍន៍​នៃ​នីតិវិធី​ក្នុង​រឿង​ក្ដី​នេះ​ទៀត។ លោក​បន្ត​ថា «ក្រោយ​ដាក់​ភស្តុតាង ខ្ញុំ​បាន​ចូល​ជួប​តំណាង​អយ្យការ ហើយ​តំណាង​អយ្យការ​ក៏​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួប។ បាន​ន័យ​ថា យើង​បាន​ពិភាក្សា​គ្នា​ត្រង់ៗ ដោយសារ​រឿង​ខ្ញុំ​គឺ​ថា​មូលហេតុ​កូន​ក្តី​របស់​ខ្ញុំ​បាទ សម្រេច​ចិត្ត​មិន​ចូល​មក​តុលាការ​ជា​រឿង​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​គាត់។ តែ​ក្នុង​នាម​ជា​មេធាវី ខ្ញុំ​ត្រូវ​តែ​មក​តាម​មើល​ពី​នីតិវិធី តាម​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង ដើម្បី​ដោះ​បន្ទុក​ឲ្យ​កូន​ក្ដី​ពី​ការ​ចោទ​ប្រកាន់»។

ការ​សាកសួរ និង​ការ​ទទួល​យក​ឯកសារ​ដោះ​បន្ទុក ដែល​ប្រើ​ពេល​ប្រមាណ​ជាង ១​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ឧសភា សង្កេត​ឃើញ​ថា នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​វិញ ក្រៅ​ពី​ក្រុម​អ្នក​កាសែត និង​អ្នក​គាំទ្រ​មក​ពី​តំបន់​មួយ​ចំនួន ដូចជា​មក​ពី​សហគមន៍​ទំនាស់​ដីធ្លី​ថ្មគោល សហគមន៍​បុរីកីឡា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ លើស​ពី​នេះ​ទៅ​ទៀត សង្កេត​ឃើញ​ថា ក៏​មាន​កម្លាំង​បង្កប់​របស់​រដ្ឋាភិបាល និង​ក្រុម​ចារកម្ម​បាន​ចុះ​អង្កេត​មួយ​ចំនួន​ដែរ។

ទាក់ទិន​រឿង​ក្ដី​នេះ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា វា​ហាក់​ចម្លែក​ក្នុង​សំណុំ​រឿង​នេះ ដែល​តុលាការ​ប្រញាប់ប្រញាល់​ប្រើប្រាស់​ជម្រើស​ចុង​ក្រោយ​បំផុត​នេះ ដែល​វា​មិន​ទាន់​ចាំបាច់​នៅ​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​វា​ជា​ការ​លឿន​ពេក។ វា​គួរ​តែ​មាន​ការ​កោះ​អញ្ជើញ​លើក​ទី​២ ឲ្យ​ចូល​ខ្លួន ដើម្បី​ឲ្យ​គាត់​បំភ្លឺ។ នេះ​វា​ជា​មូលហេតុ​សមស្រប​ជាង​ប្រកាស​ឲ្យ​នាំ​ខ្លួន»។

តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដីកា​កោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឲ្យ​នាយក​រង​វិទ្យុ​អាស៊ីសេរី ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២ ឧសភា ក្រោម​បទ​ចោទ ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក បន្លំ​ចូល​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា៕

loading...
ប្រភព​ : វិទ្យុអាស៊ីសេរី​ 

No comments:

Post a Comment