លោក កឹម សុខា ប្រធាន​គណបក្ស​ព្រះអាទិត្យ ៖ គ្មាន​បុគ្គល​ណា​អាច​ចង្អុល​បង្ហាញ​តំណែង​អ្នក​ដឹកនាំ​ក្រៅ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោក កឹម សុខា ប្រធាន​គណបក្ស​ព្រះអាទិត្យ ៖ គ្មាន​បុគ្គល​ណា​អាច​ចង្អុល​បង្ហាញ​តំណែង​អ្នក​ដឹកនាំ​ក្រៅ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត

លោក កឹម សុខា ប្រធាន​គណបក្ស​ព្រះអាទិត្យ ៖ គ្មាន​បុគ្គល​ណា​អាច​ចង្អុល​បង្ហាញ​តំណែង​អ្នក​ដឹកនាំ​ក្រៅ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត

Share This
រូបថតលោក កឹម សុខា ប្រធាន​គណបក្ស​ព្រះអាទិត្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម អំពី “យុទ្ធនាការ ឃោសនាបោះឆ្នោតឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ" នារសៀលថ្ងៃ២៧ ខែឧសភា ឆ្នាំ២០១៧។​ Kem Sokha

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ជា​ថ្មី​ថា សង្គ្រាម​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិនបើ​គេ​គ្រាន់​តែ​ប្រកួតប្រជែង​គ្នា​ផ្នែក​ទស្សនៈ ឬ​គំនិត ពិសេស​ប្រកួតប្រជែង​លើ​គោលនយោបាយ​ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ​នោះ។ ការ​ថ្លែង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ និង​សមាជិក​របស់​ខ្លួន​ប្រមាណ ២​ពាន់​នាក់ ក្នុង​ពេល​ឃោសនាការ​បោះឆ្នោត នៅ​ទី​រួម​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ប្រទេស​កម្ពុជា គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​មែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា ឬ​ក្រុម​ណា​ទេ។ លោក​ថែម​ទាំង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​នាំ​គ្នា​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ​របស់​ខ្លួន មិន​មែន​បោះឆ្នោត​តាម​ការ​គំរាមកំហែង ឬ​ចង្អុល​បង្ហាញ​ពី​បុគ្គល​ណា​មួយ​ឡើយ

លោក​ថា គ្មាន​បុគ្គល ឬ​បក្ស​ណា​អាច​ចង្អុល​បង្ហាញ​ថា តំណែង​ដឹកនាំ​ប្រទេស ឬ​ដឹកនាំ​ឃុំ-​សង្កាត់ ត្រូវ​ផ្ដល់​ជូន​ជន​នេះ ឬ​ជន​នោះ និង​កូន​ចៅ​របស់​ខ្លួន​ជា​អ្នក​បន្ត​វេន​បាន​ឡើយ ពីព្រោះ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​អ្នក​កំណត់​តែប៉ុណ្ណោះ៖ «យើង​ត្រូវ​ប្រកួត​នៅ​លើ​ទស្សនៈ នយោបាយ​របស់​គណបក្ស​នីមួយៗ។ ទស្សនៈ​របស់​គណបក្ស​ដែល​ចូល​មក​ប្រកួត​ដោយ​ដាក់​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច។ ការ​ប្រកួត​ទស្សនៈ​គឺ​មិន​អាច​នឹង​កើត​មាន​សង្គ្រាម​ទេ​បង​ប្អូន»។

ការ​ថ្លែង​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​គាំទ្រ និង​មហាជន​នៅ​ខេត្ត​កំពង់ធំ គឺ​មិន​មាន​បញ្ហា​ប្រឈម​ធំដុំ​កើត​ឡើង​ទេ ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ​យល់​ព្រម​ធ្វើ​ពិធី​ជួបជុំ​ឃោសនាការ​បោះឆ្នោត​របស់​ខ្លួន​នៅ​លើ​ទីតាំង​ដែល​អាជ្ញាធរ​ខេត្ត​បាន​អនុញ្ញាត។

អាជ្ញាធរ​ខេត្ត ព្រមទាំង​មន្ត្រី​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត បាន​នៅ​ឃ្លាំមើល​ការ​ពិធី​ជួបជុំ​របស់​គណបក្ស​ប្រឆាំង និង​ជួយ​សម្រួល​ចរាចរណ៍​ថែម​ទៀត​ផង។

ទាក់ទង​បញ្ហា​សង្គ្រាម​នេះ​ដែរ ទាំង​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ក្នុង​ពេល​ឃោសនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ម្ដង​ជា​ពីរ​ដង​ថា ប្រសិនបើ​គណបក្ស​ខ្លួន​ចាញ់​ការ​បោះឆ្នោត​នឹង​កើត​មាន​សង្គ្រាម​មិន​ខាន​ឡើយ។ មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា លោក ហ៊ុន សែន បញ្ជាក់​ថា តំណែង​របស់​ខ្លួន​នឹង​ផ្ទេរ​ឱ្យ​អ្នក​ផ្សេង ប៉ុន្តែ​មិន​មែន​ផ្ទេរ​ឱ្យ​គណបក្ស​ផ្សេង​នោះ​ទេ ពោល​គឺ​ផ្ទេរ​ឱ្យ​មន្ត្រី​ក្នុង​បក្ស​របស់​ខ្លួន ឬ​កូន​របស់​ខ្លួន​ប៉ុណ្ណោះ៖ «ហើយ​វា​និយាយ​អត់​ចេះ​គិត ខ្ញុំ​ឆ្ងល់​តែ​ប៉ុណ្ណឹង​ទេ បើ​ភ្លើ​កុំ​មក​លេង​ជាមួយ ហ៊ុន សែន។ គេ​ចូល​មក​ខំមិន​ថា ទេវតា​ក៏​គេ​ធ្វើការ​ផ្លាស់​មួយ​ឆ្នាំ​ម្ដង​ដែរ ប៉ុន្តែ​ខ្ញុំ​បក​ទៅ​វិញ ថា មួយ​ឆ្នាំ​ម្ដង ក៏​គង់​តែ​គេ​ផ្ទេរ​ឱ្យ​កូន​ទេវតា​ដូច​គ្នា​ដែរ»។

​ទោះបីជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​អំពី​រឿង​សង្គ្រាម​យ៉ាង​ណា​ក្តី ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​មិន​ពិនិត្យ​សម្ដី​ទាំង​នោះ​ឡើយ ក្រោម​ហេតុផល​ថា មិន​មាន​ពាក្យ​បណ្ដឹង​ជំទាស់​ពី​គណបក្ស​នយោបាយ។

​មន្ត្រី​សម្របសម្រួល​ស្ដីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​បាន​ចុះ​ឃ្លាំមើល​សកម្មភាព​ជួបជុំ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ការ​ឃោសនា​ថា មាន​សង្គ្រាម​នៅ​ពេល​គណបក្ស​ខ្លួន​ចាញ់​ឆ្នោត​ជា​រឿង​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ ព្រមទាំង​ច្បាប់​អន្តរជាតិ​ផង៖ «ខ្ញុំ​បាន​ចុះ​ទៅ​តាម​ភូមិ​ឃុំ​នីមួយៗ ហើយ​បាន​សាកសួរ​ពាក្យ​ហ្នឹង​ដែរ ប្រជាពលរដ្ឋ​ហ្នឹង​គាត់​មិន​ស្រលាញ់​ពេញចិត្ត​ចំពោះ​ពាក្យ​ថា​មាន​សង្គ្រាម​ទេ»។

​ក្រោយពេល​បញ្ចប់​ការ​ជួបជុំ​នៅ​ទី​រួម​ខេត្ត​កំពង់ធំ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​មក​ចូលរួម​ពិធី​ជួបជុំ​ឃោសនា​ការ​បោះឆ្នោត​មួយ​ទៀត ដែល​រៀបចំ​នៅ​ស្រុក​បារាយណ៍ ហើយ​ក៏​បន្ត​ដំណើរ​មក​ឃោសនា​នៅ​ខេត្ត​កំពង់ចាម នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ទៀត​ផង។

ជាមួយ​គ្នា​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម បញ្ជាក់​ថា ស្ថានភាព​ឃោសនា​ក្នុង​ខេត្ត​មួយ​នេះ នៅ​ទីតាំង​ចំនួន​២ គឺ​មាន​បញ្ហា​កើត​ឡើង​តិចតួច ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​សម្របសម្រួល​ជាមួយ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ហើយ​ក៏​បាន​បន្ត​រៀបចំ​ពិធី​ឃោសនា​រហូត​ដល់​ចប់៕
រូបថតលោក កឹម សុខា ប្រធាន​គណបក្ស​ព្រះអាទិត្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម អំពី “យុទ្ធនាការ ឃោសនាបោះឆ្នោតឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ" នារសៀលថ្ងៃ២៧ ខែឧសភា ឆ្នាំ២០១៧។​ Kem Sokha



No comments:

Post a Comment