អត្ថបទនេះសម្រាប់ពិចារណាទាំងឪពុកនិងកូន រឿងរបស់លោកហុង ដា​ តើត្រូវកាត់សេចក្តីដូចម្តេចខាងសាសនា ឬសង្គម? ដោយ ព្រះភិក្ខុមហាភិរម្យ   - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អត្ថបទនេះសម្រាប់ពិចារណាទាំងឪពុកនិងកូន រឿងរបស់លោកហុង ដា​ តើត្រូវកាត់សេចក្តីដូចម្តេចខាងសាសនា ឬសង្គម? ដោយ ព្រះភិក្ខុមហាភិរម្យ  

អត្ថបទនេះសម្រាប់ពិចារណាទាំងឪពុកនិងកូន រឿងរបស់លោកហុង ដា​ តើត្រូវកាត់សេចក្តីដូចម្តេចខាងសាសនា ឬសង្គម? ដោយ ព្រះភិក្ខុមហាភិរម្យ  

Share This



អត្ថបទនេះសម្រាប់ពិចារណាទាំងឪពុកនិងកូន រឿងរបស់លោកហុង ដា​ តើត្រូវកាត់សេចក្តីដូចម្តេចខាងសាសនា ឬសង្គម?  ដោយ ព្រះភិក្ខុមហាភិរម្យ 

ខាងសាសនា ៖​ លោកហុង ដា មានព្រហ្មវិហារធម៌គ្រប់ទាំង ៤ ប្រការ ចំពោះកូនប្រុសរបស់ខ្លួន គឺ ស្រឡាញ់ អាណិត សាទរ ដាក់ចិត្ត ទោះបីលំបាកប៉ុនណា​ លោកនៅតែតស៊ូចិញ្ចឹមកូនប្រុសនោះ ។

ប៉ុន្តែកូនប្រុសវិញរាងឈ្លក់វង្វេងនឹងសេចក្តីភ្លើតភ្លើនជ្រុល មានប្រពន្ធតាំងពីខ្លួនមានអាយុ ១៧ ឆ្នាំ ទាំងមិនចេះរកស៊ីចិញ្ចឹមជីវិតខ្លួនឯង និង ភរិយាផង ហើយរុញបន្ទុកទៅឲ្យឪពុកទៀត ឃើញថា​​ ឪពុកត្រូវរែកបន្ទុកច្រើនយ៉ាង ទី ១ ត្រូវចិញ្ចឹមខ្លួនឯង​ និង ភរិយាថ្មី ទី ២ ត្រូវចិញ្ចឹមកូនប្រុស និង ភរិយាកូនប្រុស ។ រឿងដែលមិននឹកស្មានដល់ក៏កើតឡើង គឺ កូនប្រុសកាត់សាច់ឪពុកខ្លួនឯងដើម្បីបម្រើសេចក្តីភ្លើតភ្លើនរបស់ខ្លួន ឧ. ឪពុកកំពុងតែកាន់ដៃកូនដើរ ប៉ុន្តែកូននៅពេលចង់ទៅលេងជាមួយអ្នកផ្សេង ក៏កាត់ដៃឪពុកចោល តើនេះជាកំហុសរបស់ឪពុកឬកូន? ។

ខាងសង្គម ៖​ មកដល់ដំណាក់កាលនេះហើយ កូនប្រុសត្រូវតែហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន(ខាងសង្គម) ។ សាច់ស្អុយបានរបូតចេញពីសាច់ដៃរបស់លោកហុង ដា​ មិនមែនលោកចង់ឲ្យរបូតទេ ប៉ុន្តែកូនប្រុសទេដែលកាត់ផ្តាច់សាច់ឈាមឪពុកខ្លួនឯង ។ លោក ហុង ដា នៅសល់ជីវិត និងការតស៊ូ ជឿថា ដំណើរជីវិតរបស់លោកក្រោយពីចប់សាច់រឿងនេះនឹងល្អប្រសើរជាងមុន ។

ជាចុងក្រោយ សូមស្នើឲ្យលោក ហុង ដា បួសជាបព្វជិត រយៈពេល ១ ខែ ដើម្បីព្យាបាលរបួសផ្លូវចិត្ត ព្រះធម៌អាចរក្សាបាន និងធ្វើឲ្យលោកយល់ដឹងជីវិតកាន់តែទូលំទូលាយជាងនេះទៀត៕






ទស្សនៈបន្ថែម ៖ បរិស្ថានដំបូងរបស់សង្គមមនុស្សគឺ សង្គមគ្រួសារៗ បើមេបាគ្រួសារកក់ក្ដៅទទួលខុសត្រូវលើគ្រួសារបានល្អ រស់ក្នុងគន្លងធម៌ត្រឹមត្រូវ កូនចៅក៏នឹងរស់នៅបានសុខសប្បាយ រស់នៅបែបមានរបៀបវិន័យទទួលខុសត្រូវក្នុងតួនាទីរៀងៗខ្លួន...។

ចំណែកបរិស្ថានធំបំផុតរបស់សង្គមរដ្ឋគឺ រដ្ឋាភិបាល បើរដ្ឋាភិបាលដឹកនាំសង្គមរដ្ឋបានកក់ក្ដៅល្អ មានអភិបាលកិច្ចល្អ មានសេវាកម្មល្អ ទទួលខុសត្រូវលើផលប្រយោជន៍សង្គមជាតិរួមមួយបានល្អ ឈរលើគន្លងធម៌សដឹកនាំរដ្ឋ បង្កើតច្បាប់ត្រឹមត្រូវ គោរពនិងបដិបត្តិច្បាប់វិន័យបានខ្ជាប់ខ្ជួន រាល់គ្នាស្មើគ្នាចំពោះមុខច្បាប់ តាមអនុវត្តន៍ច្បាប់ តាមកម្ចាត់អំពើទុច្ចរិតនានា តាមកម្ចាត់ឈ្មួញគ្រឿងញៀនអាភៀនគ្រឿងស្រវឹងនានា។ល។ និង ។ល។ ប្រជាជនរដ្ឋនោះៗក៏នឹងរស់នៅបានសុខសប្បាយ រស់នៅបែបមានរបៀបវិន័យ មានសុវត្ថិភាពពីរដ្ឋល្អ...។  


ប៉ុន្តែយើងត្រូវទទួលស្គាល់ថា សង្គមទាំងពីរខាងលើនេះ នៅប្រទេសខ្មែរយើងមានបញ្ហាចាក់ស្រេះ បញ្ហាចាក់ស្រេះក្នុងសង្គមគ្រួសារ វាកើតមកពីមេបាគ្រួសារផង និងកើតពីការដឹកនាំរដ្ឋបែបព្រៃៗផង... ដូចតួយ៉ាងគ្រួសារលោក ហុង ដា បញ្ហាកើតចេញគ្រួសារផង និង រដ្ឋាភិបាលផង។


ប្រភពដើម : Maha Phirum

No comments:

Post a Comment