loading...
បែកធ្លាយរឿងអាស្រូវបញ្ហាដីធ្លីអាចជារឿងពាលស៊ីពាល ខ្លាធំមន្ត្រីពាក់ផ្កាយ ៣ លើស្មា លោក ម៉ក់ ជីតូ ចិត្តក្លាគំរាមបងបុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមិនធម្មតាមែន បើមិនមែនខ្លាធំ តើនរណាក្លាថ្លើមពាសមេឃហ៊ានប៉ះសាច់ញាតិបុរសខ្លាំងទៅ!? បញ្ហារឿងដីធ្លីជាបញ្ហាធំនៅក្នុងស្រុកខ្មែរ មានគ្រប់ខេត្តក្រុង មិនទាន់រកដំណោះស្រាយបាន...។យ៉ាងណាក៍ដោយ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ លោកផ្កាយ៣ ម៉ក់ ជីតូ មិនអាចរកការសុំអត្ថាធិប្បាយបានទេ ជុំវិញការចោទប្រកាន់របស់លោក ហ៊ុន សានខាងលើនេះ។
បើតាមលិខិតចោទប្រកាន់របស់លោក ហ៊ុន សាន ផ្ញើជូនលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងត្រូវបានគេចែកចាយបន្តគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកនិងការចុះផ្សាយរបស់គេហទំព័រមួួចំនួនបានបញ្ជាក់ទៀតថា លោកម៉ក់ ជីតូ តែងតែប្រើអំណាចគាបសង្កត់ជិះជាន់អ្នកស្លូតត្រង់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកខិលខូចមួយក្ដាប់តូច និងបានរំខានដល់ការរស់នៅសុខសាន្ដរបស់គ្រួសារលោក និងថាទង្វើរបស់លោក ម៉ក់ ជីតូ បានធ្វើឲ្យបាត់បង់ភាពកក់ក្ដៅ ធ្លាក់ចុះប្រជាប្រិយភាព បាត់បង់សាមគ្គីផ្ទៃក្នុង ជំនឿទុកចិត្តក្នុងជួរបក្សកាន់អំណាច ពិសេសគឺចំពោះក្រុមគ្រួសារលោកដែលជាគ្រួសារថ្នាក់ដឹកនាំប្រទេស។
បងប្រុស ហ៊ុន សែនរូបនេះ ក៏ស្នើឲ្យលោក ស ខេង ថ្កោលទោសនិងចាត់វិធានការម៉ឺងម៉ាត់លើលោក ម៉ក់ ជីតូ ៕
loading...
ប្រភព : angrut
No comments:
Post a Comment