អង្គការសហប្រជាជាតិ​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នៅ​​អាហ្វ្រិក​កណ្ដាល និង​ប្ដេជ្ញា​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អង្គការសហប្រជាជាតិ​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នៅ​​អាហ្វ្រិក​កណ្ដាល និង​ប្ដេជ្ញា​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស

អង្គការសហប្រជាជាតិ​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នៅ​​អាហ្វ្រិក​កណ្ដាល និង​ប្ដេជ្ញា​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស

Share This
Peacekeepers with the United Nations Multidimensional Integrated Stabilization Mission in the Central African Republic (MINUSCA). Photo: MINUSCA
loading...
អង្គការ​សហ​ប្រជា​ជាតិ​ថ្កោល​ទោស​ក្រុម​ឧទ្ទាម ដែល​វាយ​ប្រហារ​ក្បួន​រថយន្ត​របស់​ខ្លួន នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល រហូត​ធ្វើ​ឲ្យ​កង​រក្សា​សន្តិភាព​កម្ពុជា ៤​នាក់​បាត់​បង់​ជីវិត ហើយ​ខ្លួន​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស។ ចំណែក​ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឲ្យ​ចាប់​ខ្លួន អ្នក​បង្ហោះ​សារ​មិន​គប្បី​ចំពោះ​មរណភាព​នេះ។


 សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ហៅ​ការ​វាយ​ប្រហារ​លើ​កង​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ចាំ​បាច់​ត្រូវ​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស។

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ​សម្រាប់​សមាហរណកម្ម​ស្ថិរភាព​ពហុវិស័យ​នៅ​អាហ្វ្រិក​កណ្ដាល លោក ប៉ាហ្វេត អូណាហ្គា អានយ៉ានហ្គា (Parfait Onanga-Anyanga) បាន​សម្ដែង​មរណ​ទុក្ខ​ចំពោះ​គ្រួសារ​អ្នក​ស្លាប់ និង​ប្រទេស​កម្ពុជា ដែល​បាន​លះបង់​ចូលរួម​ថែរក្សា​សន្តិភាព និង​ការពារ​ពលរដ្ឋ​ស៊ីវិល​របស់​អាហ្វ្រិក​កណ្ដាល។

រហូត​មក​ដល់​ពេល​នេះ​ទាហាន​មួក​ខៀវ​កម្ពុជា​៤នាក់​ហើយ​បាន​ស្លាប់ និង​ម្នាក់​របួស​ដៃ​ឆ្វេង ដោយ​ការ​បាញ់​ប្រហារ​ពី​​ក្រុម​ឧទ្ទាម កាល​ពី​យប់​ថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៧។
កម្ពុជា​កំពុង​ចូលរួម​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ទាហាន​ខ្មែរ​ទាំង​៤​រូប​នោះ និង​ចាត់​ទុក​ថា ពលីកម្ម​នេះ ជា​មោទនភាព​សម្រាប់​ប្រជាជាតិ​ទាំង​មូល ក្នុង​ការ​បំពេញ​បេសកកម្ម​មនុស្សធម៌​អន្តរជាតិ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្ដាល។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១០ ឧសភា បាន​ថ្លែង​ទាំង​ខឹង​សម្បារ ចំពោះ​អ្នក​ក្លែង​ព័ត៌មាន​បង្ហោះ​សារ មិន​គប្បី​ចំពោះ​មរណភាព​ទាហាន​ខ្មែរ ហើយ​លោក​បញ្ជា​ក្រសួង​មហាផ្ទៃ ឲ្យ​ស្វែងរក​ចាប់​ខ្លួន​​ជន​នោះ​ជា​បន្ទាន់ បើ​សិន​មិន​មាន​ការ​លុប​រូបភាព​កាត់​ត និង​ព័ត៌មាន​នោះ​ចេញ​ទេ៖ «សូម​លោក ឡុង ឌីម៉ង់ ដែល​មិនមែន​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ទេ។ ខ្ញុំ (ហ៊ុន សែន) បញ្ជា​ក្រសួង​មហាផ្ទៃ​ឲ្យ​តាម​ជា​បន្ទាន់ ប្រសិន​បើ​គេ (ជន​អនាមិក) មិន​ប្ដូរ និង​ដក​រូបភាព​កាត់​ត​នេះ​ចេញ វា​មាន​តម្លៃ​នឹង​ការ​ប្រកាស​សង្គ្រាម​ជាមួយ​កង​កម្លាំង​កម្ពុជា​ទាំងមូល»។



កាល​ពី​ថ្ងៃ​ទី​៩ ឧសភា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ច្រាន​ចោល​ភ្លាមៗ​នូវ​ព័ត៌មាន​​ដែល​ផ្សព្វផ្សាយ​ដោយ​ឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់។ ព័ត៌មាន​នេះ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក និង​បរទេស ស្រង់​សំណេរ​របស់​លោក ឡុង ឌីម៉ង់ ដែល​បង្ហោះ​ក្នុង​ហ្វេសប៊ុក​មក​ផ្សព្វផ្សាយ។ ប៉ុន្តែ​ក្រោយ​មក​លោក ឡុង ឌីម៉ង់ បាន​លុប​ព័ត៌មាន​នោះ​ចោល​វិញ ដោយ​លោក​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​ទាហាន​ចូលរួម​ក្នុង​បេសកកម្ម​មនុស្សធម៌​អន្តរជាតិ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ជាង​៤​ពាន់ (៤.៦៨៩)​នាក់ ក្នុង​នោះ​ស្រី ១៩៣​នាក់ ទៅ​ប្រទេស​មួយ​ចំនួន ដូចជា ប្រទេស​ម៉ាលី ស៊ូដង់ និង​ប្រទេស​លីបង់​ជាដើម។

អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម លោក ផល សាម៉ន ថ្លែង​ថា ក្នុង​បេសកកម្ម​នេះ ទាហាន​កម្ពុជា​បាន​ពលី និង​របួស​ចំនួន​១៨​នាក់ ក្នុង​នោះ​អ្នក​ខ្លះ​​ស្លាប់ និង​រង​របួស​នៅ​ពេល​បំពេញ​ការងារ អ្នក​ខ្លះ​មាន​ជំងឺ និង​ពុល​ចំណី​អាហារ​ជាដើម៕


loading...
ប្រភព : វិទ្យុអាស៊ីសេរី

No comments:

Post a Comment