ការកាត់បន្ថយចំនួនក្រសួងឱ្យនៅតិចជាងមុន ដើម្បីអ្វី? អត្ថបទវិចារណ៍ ដោយ Ren Chanrith - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ការកាត់បន្ថយចំនួនក្រសួងឱ្យនៅតិចជាងមុន ដើម្បីអ្វី? អត្ថបទវិចារណ៍ ដោយ Ren Chanrith

ការកាត់បន្ថយចំនួនក្រសួងឱ្យនៅតិចជាងមុន ដើម្បីអ្វី? អត្ថបទវិចារណ៍ ដោយ Ren Chanrith

Share This

ការកាត់បន្ថយចំនួនក្រសួងឱ្យនៅតិចជាងមុន ដើម្បីអ្វី? អត្ថបទវិចារណ៍ ដោយ Ren Chanrith

ខ្ញុំយល់ថា ការកាត់បន្ថយចំនួនក្រសួងឱ្យនៅតិចជាងមុន រួចបង្កើនសមត្ថភាពរបស់មន្ត្រីក្រសួងឱ្យធ្វើការងារមានប្រសិទ្ធភាព គឺជាគំនិតល្អ។ រាល់ថ្ងៃក្រសួងមានច្រើនណាស់ ហើយប្រសិទ្ធភាពការងារក៏នៅមានកម្រិតខ្លាំងណាស់ដែរ។ មន្ត្រីរាជការខ្លះសុីប្រាក់ខែក្នុងមួយខែ ប៉ុន្តែកុំមើលលទ្ធផលការងារក្នុងមួយខែ មិនបានស្មើនឹងបុគ្គលិកខាងវិស័យឯកជនធ្វើមួយសប្តាហ៍ផង


ហើយមន្ត្រីខ្លះទៀតមានតែនាម ប៉ុន្តែគ្មានការងារធ្វើទេ គឺទៅមានមុខនៅក្រសួងឬមន្ទីរដើម្បីបង់គ្រប់កិច្ចប៉ុណ្ណោះ! ករណីគណបក្សប្រឆាំងលើកឡើងថាលុបបំបាត់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏ជាគំនិតល្អដែរ ព្រោះអាចសន្សំលុយរដ្ឋបានច្រើនដើម្បីផ្តល់ទៅឱ្យមណ្ឌលមូលដ្ឋានធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពជាងមុន។ ខ្ញុំយល់ថារដ្ឋាភិបាលបានចំណាយលុយខ្ជះខ្ជាយលើក្បាលម៉ាសុីននិងការិយាធិបតេយ្យដែលគ្មានគុណភាព!!!។


រដ្ឋាភិបាលរាល់ថ្ងៃគឺរដ្ឋាភិបាលក្បាលធំជាងខ្លួន។ ចំនួនក្រសួងនិងមន្ត្រីរាជការច្រើនហួស ប៉ុន្តែគុណភាពការងារនៅមានកម្រិតណាស់! មានតែបរិមាណ ប៉ុន្តែគ្មានគុណភាព។


កំណែរទម្រង់ដោយទទួលយកទស្សនៈពីគ្រប់ជ្រុងគឺជារឿងចាំបាច់ណាស់នៅក្នុងប្រទេសកម្ពុជា។

 "រដ្ឋាភិបាលដែលល្អបំផុត គឺជារដ្ឋាភិបាលដែលគ្រប់គ្រងតិច- That government is best which governs least"Thomas Jefferson.


ប្រភព :ហ្វេសប៊ុក​ Ren Chanrith


ពិចារណាដោយកម្រងរូបភាព


កុំថា ឡើយដល់រឿងអភិវឌ្ឍន៍ជនបទ មើលផ្លូវក្នុងទីក្រុងទឹកលិចទៅដឹងហើយ!





No comments:

Post a Comment