តោះបងប្អូនខ្មែរទាំងឡាយដែលមិនទាន់បានអានអត្ថបទរបស់ខេមរបុរស សច្ចវាទី លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ក៏នាំគ្នាមកអាន ដើម្បីឱ្យបានដឹងបានយល់ពីចិត្តថ្លើមពិតរបស់ខេមរបុរស សច្ចវាទី ជុន ច័ន្ទបុត្រ សំណព្វចិត្តរបស់ខេមរមហាជន។
loading...
ជុន ច័ន្ទបុត្រ សច្ចវាទី៖ តាំងពីតូចក្រូចឆ្មាមក ខ្ញុំមិនដែលមានគំរោងថានឹងធ្វើខ្លួនអោយក្លាយទៅជាមនុស្សល្បីនោះទេ។ តែខ្ញុំតែងស្រម៉ៃចង់ក្លាយជាអ្នកកាសែត ជាពិសេសជាអ្នកនិយាយវិទ្យុ។ ខ្ញុំចង់និយាយរឿងអោយគេស្តាប់ ចង់និយាយប្រាប់ការពិត។ ខ្ញុំតែងខំនឹករកវិធីយ៉ាងណានិយាយទៅអោយគេងាយស្តាប់ ងាយយល់។ អោយអ្នកស្តាប់ចូលចិត្តស្តាប់។អ្វីដែលស្រួលនិយាយជាងគេ ហើយអ្នកស្តាប់ចូលចិត្តស្តាប់ជាងគេនោះ គឺការនិយាយការពិត។ គឺក្នុងបេសកកម្មស្វែងរកការពិតមកនិយាយនេះហើយ ដែលអ្នកកាសែត ខុសពីអ្នកដែលមានមុខរបរដ៏ទៃទៀត ភាគច្រើនត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជានិច្ច។ នៅទីណាដែលមានអាសន្នកើតឡើង អ្នកធម្មតារត់ចេញ អ្នកកាសែតរត់ចូល។
មនុស្សម្នាទូទៅ តែងគេចចេញពីតំបន់គ្រោះថ្នាក់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកកាសែតតែងដើរចូល ទោះបីជាដឹងថាគ្រោះថ្នាក់អាចនឹងកើតឡើងចំពោះគេគ្រប់ជំហ៊ានក៏ដោយ។ ប្រាកដណាស់បើអ្នកកាសែតអង្គុយតែក្នុងការិយាល័យរបស់ខ្លួន គ្រោះថ្នាក់ក៏មិនសូវកើតឡើងបានចំពោះគេដែរ។ ទោះមិនមានគំរោងក៏ដោយចុះ ពេលនេះខ្ញុំក្លាយជាមនុស្សដែលគេស្គាល់ច្រើនទៅហើយ។ ការដែលក្លាយទៅជាបុគ្គលសាធារណៈនេះ ជួនកាលខ្ញុំត្រូវបំពេញកាតព្វកិច្ច សំរាប់ជាប្រយោជន៍សាធារណៈជនវិញ ថ្វីត្បិតតែវាអាចខុសពីបំណងរបស់ខ្ញុំក៏ដោយ។
សូមអរគុណជាថ្មីម្តងទៀតចំពោះការយកចិត្តទុកដាក់ និងការព្រួយបារម្ភទាំងឡាយរបស់ប្រិយមិត្ត និងលោកអ្នកនាងកញ្ញាទាំងអស់។
loading...
អានប្រភពដើម : Chun Chanboth-RFA
No comments:
Post a Comment