ក្ដៅក្រហាយដល់ម្លឹងហើយ ក៏នៅគ្មានដំណោះស្រាយឱ្យទៀត! ប្រជាអ្នក​បុរីកីឡា​ស្រែក​តវ៉ា​និង​ដាក់​បណ្ដាសា​នៅ​មុខ​ផ្ទះ​វីឡា​អ្នកស្រី ស៊ុយ សុផាន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅក្រហាយដល់ម្លឹងហើយ ក៏នៅគ្មានដំណោះស្រាយឱ្យទៀត! ប្រជាអ្នក​បុរីកីឡា​ស្រែក​តវ៉ា​និង​ដាក់​បណ្ដាសា​នៅ​មុខ​ផ្ទះ​វីឡា​អ្នកស្រី ស៊ុយ សុផាន

ក្ដៅក្រហាយដល់ម្លឹងហើយ ក៏នៅគ្មានដំណោះស្រាយឱ្យទៀត! ប្រជាអ្នក​បុរីកីឡា​ស្រែក​តវ៉ា​និង​ដាក់​បណ្ដាសា​នៅ​មុខ​ផ្ទះ​វីឡា​អ្នកស្រី ស៊ុយ សុផាន

Share This
អ្នក​បុរីកីឡា​អង្គុយ​តវ៉ា​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
loading...
ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​កម្ទេច​ផ្ទះ​កាល​ពី​ឆ្នាំ​២០១២ នៅ​សហគមន៍​បុរីកីឡា ខណ្ឌ​៧មករា ជាង ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​របង​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ដែល​ជា​ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) វិនិយោគ​អភិវឌ្ឍ​តំបន់​បុរីកីឡា​ដ៏​ចម្រូងចម្រាស​ក្នុង​សង្កាត់​ទឹកល្អក់ ខណ្ឌ​ទួលគោក ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដី​ពួក​គេ​នៅ​បុរីកីឡា។ ការ​លើក​គ្នា​ទៅ​តវ៉ា យំ​ស្រែក និង​បាន​ដាក់​បណ្ដាសា​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច នេះ ដោយសារ​ពលរដ្ឋ​នៅ​បុរីកីឡា អស់​ជំនឿ​លើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

ក្រុម​អ្នក​តវ៉ា​ដែល​ភាគច្រើន​ជា​ស្ត្រី​មាន​មុខ​របរ​ជា​អ្នក​ស៊ី​ឈ្នួល​បោកគក់​សម្លៀកបំពាក់ រើស​អេតចាយ ឬ​ស៊ី​ឈ្នួល​បេះ​ត្រកួន ហើយ​ពួក​គាត់​រស់នៅ​តាម​តូប​តូចៗ​លើ​គំនរ​សំរាម​ក្នុង​តំបន់​អភិវឌ្ឍន៍​បុរីកីឡា។

អ្នក​ភូមិ​បុរីកីឡា​ទាំងនោះ​មិន​សុខ​ចិត្ត​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ ដែល​ផ្ដល់​ដី​នៅ​ជាយ​រាជធានី​ភ្នំពេញ ឬ​ដំណោះស្រាយ​ជា​ថ្នូរ​នឹង​លុយ ៣.០០០​ដុល្លារ ឬ ៥.០០០​ដុល្លារ​ទេ។ ពួក​គេ​ថា ក្ដី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​ពួក​គាត់ គឺ​ការ​ជួប​ជជែក​ផ្ទាល់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច គឺ​អ្នកស្រី ស៊ុយ សុផាន។ ពលរដ្ឋ​ចោទ​ថា អ្នកស្រី ស៊ុយ សុផាន និង​អាជ្ញាធរ គឺ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​រស់នៅ​លើ​គំនរ​សំរាម ក្នុង​ភក់ជ្រាំ​ដល់​សព្វថ្ងៃ ព្រោះ​ពួក​គេ​បាន​សហការ​គ្នា​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​របស់​ពួក​គាត់​កាល​ពី ៥​ឆ្នាំ​មុន។

ការ​តវ៉ា​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង​ជាង ៨​ព្រឹក ក្រោយ​ស្រែក​តវ៉ា​បាន​បន្តិច ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​អ្នក​តវ៉ា ជាមួយ​បុរស​មាឌ​ធំ​ម្នាក់​ជា​អ្នក​យាម​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន។

«សំឡេង​រុញ​ច្រាន​គ្នា»

ទោះ​យ៉ាង​ណា ក្រុម​សន្តិសុខ​ខណ្ឌ​ទួលគោក ជាង ១០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ម្ដុំ​មុខ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន មិន​បាន​ធ្វើ​សកម្មភាព​រារាំង​ដល់​អ្នក​តវ៉ា​នោះ​ទេ គ្រាន់​តែ​ឃ្លាំ​មើល​ពី​ផ្លូវ​ម្ខាង​ទៀត​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​បុរីកីឡា​ម្នាក់ លោកស្រី ង៉ូវ ណារី បាន​រៀបរាប់​ថា ក្រុម​អ្នក​ភូមិ​បុរីកីឡា​មិន​ចង់​ទៅ​តវ៉ា ឬ​ដាក់​បណ្ដាសា​អ្នកស្រី ស៊ុយ សុផាន ទេ ប៉ុន្តែ​គ្មាន​ជម្រើស​សម្រាប់​ក្រុម​លោកស្រី ព្រោះ​សាលា​ក្រុង​បាន​ដាក់​ឱសានវាទ​ឈប់​ដោះស្រាយ​ឲ្យ​ពួក​គាត់។ លោកស្រី​យល់​ថា ទង្វើ​ក្រុម​អ្នក​បុរីកីឡា​ដែល​បាន​ត្រឹម​ស្រែក​តវ៉ា ឬ​ដាក់​បណ្ដាសា​នេះ មិន​ស្មើ​នឹង​ទង្វើ​របស់​ក្រុមហ៊ុន ផាន អ៊ីមិច ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​លោកស្រី​ទេ។ អ្នក​មាន​ជម្លោះ​ដី​រូប​នេះ បាន​ប្រដូច​ការ​កម្ទេច​ផ្ទះ​លោកស្រី ថា​ដូចជា​កម្ទេច​អនាគត​កូនៗ​របស់​លោកស្រី​ដែរ៖ «»។

កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​បុរីកីឡា ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច។ ក្រុមហ៊ុន​នេះ​បាន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​ចំនួន ៣៨៤​គ្រួសារ ដើម្បី​យក​ដី​អភិវឌ្ឍ ដោយ​ក្រុមហ៊ុន​នេះ​មាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​សាងសង់​អគារ​ចំនួន ១០​អគារ ជា​ការ​ដោះដូរ​ជូន​ពលរដ្ឋ។ ទីបំផុត ក្រុមហ៊ុន​នេះ​សាងសង់​តែ ៨​អគារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​សំណង​សមរម្យ។


ក្រោយ​មក ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ឲ្យ​ទៅ​នៅ​ឯ​ទួលសំបួរ​ទាំង​បង្ខំ ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត ត្រូវ​ដឹក​ទៅ​ដាក់​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ម្ដងម្កាល អតីត​អ្នក​បុរីកីឡា​ដែល​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត បាន​ឡើង​មក​តវ៉ា​ជា​ថ្មី​នៅ​មុខ​សាលា​ក្រុង ដោយសារ​ពួក​គេ​ថា ភ្នំ​បាត​ជា​តំបន់​ដី​ប្រេះ​ក្រហែង ដាច់ស្រយាល គ្មាន​ទឹក​ភ្លើង គ្មាន​មុខ​របរ​សម្រាប់​ពួក​គេ។

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ភាគី​ទាំង​ពីរ​គួរ​តែ​ជួប​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា។ លោក​ថា បើ​ភាគី​ម្ខាង​មិន​ព្រម​ជួប​គ្នា​ទេ ភាគី​ម្ខាង​ទៀត​នឹង​បន្ត​ការ​មិន​សុខ​ចិត្ត ហើយ​ជម្លោះ​នឹង​មិន​អាច​បិទ​បញ្ចប់​បាន​ទេ៖ «»។

អ្នក​ភូមិ​បុរីកីឡា ដែល​រង​ការ​ឈូស​កម្ទេច​ផ្ទះ​កាល​ពី ៥​ឆ្នាំ​មុន ធ្លាប់​អះអាង​ក្រោយ​សាលា​ក្រុង​ដាក់​ឱសានវាទ​ថា តាម​រយៈ​កិច្ចប្រជុំ​ជាមួយ​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផ្ដល់​ជម្រើស​ពីរ​សម្រាប់​ពួក​គាត់។ ជម្រើស​ទី​១ ទទួល​យក​លុយ ៣​ពាន់​ដុល្លារ​ដើម្បី​ចាកចេញ ឬ​ជម្រើស​ទី​២ ត្រូវ​ទៅ​រស់នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ។ ក្រុម​ពលរដ្ឋ​បុរីកីឡា​ទាំង ១៥​គ្រួសារ​ដែល​អាជ្ញាធរ​ដាក់​ឱសានវាទ ហើយ​បាន​ទុក​ពេល​ឲ្យ ១​ខែ និង​ព្រមាន​បណ្ដេញ​ចេញ​ទាំង​បង្ខំ បើ​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​ទាំង​ពីរ​នេះ​ទេ ប៉ុន្តែ​អ្នក​បុរីកីឡា​រក្សា​ជំហរ​ទាមទារ​រស់នៅ​ក្នុង​អគារ​នៅ​បុរីកីឡា ឬ​យក​សំណង​សមរម្យ​ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

ក្រុម​អ្នក​តវ៉ា​បាន​ប្រកាស​ថា នឹង​ទៅ​ដាក់​បណ្ដាសា​ដល់​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ម្ដង​ទៀត ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​ដោយ​ផ្ទាល់​ពី​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច៕

loading...
ប្រភព​ : វិទ្យុអាស៊ីសេរី

No comments:

Post a Comment