លោក​ហ៊ុន សែន​បាននិយាយថា "ដើម្បី​ជីវិត​ពលរដ្ឋ​រាប់លាន​នាក់​សុខចិត្ត​កម្ចាត់​ប្រជាខ្មែរ១០០​ឬ​២០០​នាក់​ចោល! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោក​ហ៊ុន សែន​បាននិយាយថា "ដើម្បី​ជីវិត​ពលរដ្ឋ​រាប់លាន​នាក់​សុខចិត្ត​កម្ចាត់​ប្រជាខ្មែរ១០០​ឬ​២០០​នាក់​ចោល!

លោក​ហ៊ុន សែន​បាននិយាយថា "ដើម្បី​ជីវិត​ពលរដ្ឋ​រាប់លាន​នាក់​សុខចិត្ត​កម្ចាត់​ប្រជាខ្មែរ១០០​ឬ​២០០​នាក់​ចោល!

Share This

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា ទៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​មាន​សកម្មភាព​ណាមួយ ក្នុង​គោលបំណង​ដើម្បី​ផ្តួលរំលំ ប្រាកដ​ណាស់​ថា​នឹង​មាន​ការបង្ក្រាប ហើយ​សូម​កុំ​បន្ទោស​ទៅ​លើ​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​។ ដើម្បី​ជីវិត​មនុស្ស​រាប់លាន​នាក់ សុខចិត្ត​កម្ចាត់​ចោល​មនុស្ស​១០០ ឬ​២០០​នាក់​។ លោកនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា សូម​ចងចាំ​ថា ត្រកូល​ហ៊ុន មិនមែន​ជា​អ្នក​ចូល​ការបាញ់បោះ​នោះទេ​។​ ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គ្រឹស្ទបរិស័ទ ជាង​៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃ​ទី​២៥ ឧសភា​នេះ​។​

​កន្លងមក លោកនាយក​រដ្ឋមន្ត្រី ធ្លាប់បាន​ព្រមាន​ថា សូម​កុំឲ្យ​កើត​មាន​ស្ថានការណ៍ ឆ្នាំ​២០១៣ កើតឡើង​ជា​ថ្មី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៧-២០១៨​។ លោក​ថា ប្រសិនបើ​កើតមាន​ព្រឹត្តិការណ៍​ដូច​ឆ្នាំ​២០១៣ នោះ​កងកម្លាំង​សមត្ថកិច្ច​នឹង​ចុះ​បង្ក្រាប​ភ្លាម ដោយ​មិន​មាន​ការអត់ធ្មត់​ទៀត​នោះ​ឡើយ​។


​យ៉ាងណាក៏ដោយ បើ​យើង​ក្រឡេក​ទៅ​មើល ភាពវឹកវរ ក្រោយ​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៣ និង​ការធ្វើ​បាតុកម្ម​នៅ​ដើមឆ្នាំ​២០១៤ គឺ​កើត​ចេញពី​ការប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត ក្រោម​មូលហេតុ​គ​.​ជ​.​ប មិន​ឯករាជ្យ រួម​នឹង​ការទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន ពី​កម្មករ​រោងចក្រ​។ ប៉ុន្តែ​ដើមចម នៃ​មូលហេតុ​ទាំង ត្រូវបាន​សម្រួល តាមរយៈ​ការធ្វើកំណែទម្រង់ ទៅលើ​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ ការបោះឆ្នោត​(​គ​.​ជ​.​ប​) និង​ការ​តម្លើង​ប្រាក់ខែ​កម្មករ​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ កន្លងមក ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ក៏​ធ្លាប់​បានបញ្ជាក់​ពី​ការ​ភាព​ជឿជាក់​លើ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ថ្មី​ថា នឹង​មិន​លម្អៀង​ដូច គ​.​ជ​.​ប មុនៗ​ដែរ​។​

​ដូច្នេះ​ ប្រជាពលរដ្ឋ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៧-២០១៨ ខាងមុខនេះ អ្នកឈ្នះ គឺជា​ឈ្នះ​ទាំង​សប្បាយចិត្ត ហើយ​អ្នកចាញ់ គឺ​ចាញ់​ទាំង​អស់ចិត្ត​។ ពាក្យសម្តី​នេះ ក៏​ធ្លាប់​ត្រូវបាន​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ផង​ដែរ​៕

ដោយៈ​សៅ វិសាល​

ប្រភព : vayofm

No comments:

Post a Comment