រឿងកំប្លែងតែជាខ្លឹមពិតនៃប្រវត្តិសាស្ត្រខ្មែរបង្ហូរឈាមដើម្បីអំណាច៖ បទសម្ភាសន៍ជាមួយអ្នកគាំទ្រស៊ីភីភី (CPP) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងកំប្លែងតែជាខ្លឹមពិតនៃប្រវត្តិសាស្ត្រខ្មែរបង្ហូរឈាមដើម្បីអំណាច៖ បទសម្ភាសន៍ជាមួយអ្នកគាំទ្រស៊ីភីភី (CPP)

រឿងកំប្លែងតែជាខ្លឹមពិតនៃប្រវត្តិសាស្ត្រខ្មែរបង្ហូរឈាមដើម្បីអំណាច៖ បទសម្ភាសន៍ជាមួយអ្នកគាំទ្រស៊ីភីភី (CPP)

Share This

អ្នកការសែត៖ ហេតុអ្វីបានជាលោកគាំទ្រគណបក្សប្រជាជន?
អ្នកគាំទ្របក្សប្រជាជន៖ ព្រោះខ្ញុំស្រឡាញ់សម្តេច ហ៊ុន សែន និងចង់បានសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។

អ្នកកាសែត៖ ចុះហេតុអ្វីបានជាលោក មិនគាំទ្រលោក សម រង្ស៊ី​និងលោក កឹម សុខា?
អ្នកគាំទ្របក្សប្រជាជន៖ មកពីលោក សម រង្ស៊ី​និងលោក កឹម សុខា ជាអាយ៉ងអាមេរិក សន្យាខ្យល់ ហើយលោក កឹម សុខា ខូច មានស្រីច្រើន។

អ្នកាសែត៖ តើលោកមិនគិតថាសម្តេច ហ៊ុន សែន គាត់ជាអាយ៉ងវៀតណាម ជាអ្នកមិនគោរពសំដី ឬសន្យាដែរទេឬ? ហើយតើលោកមិនគិតថាសម្តេច ហ៊ុន សែន ក៏មានរឿងអាស្រូវស្រីញីច្រើនដែរទេ ដូចជារឿងជាមួយលោកស្រី ពីសិដ្ឋ ពីលីកា ជាដើម?
អ្នកគាំទ្របក្សប្រជាជន៖ អត់ទេ ព្រោះវៀតណាមជាអ្នកមានគុណមកលើខ្មែរ។ សម្តេចមិនដែលកុហកទេ ថាអីធ្វើនឹង ដូចលោកបានឃើញស្រាប់ មានស្ពាន មានផ្លូវ មានសាលារៀនជាដើម។ ចំពោះគេថារឿងសម្តេចមានស្រីញីច្រើនដែរនោះ បើសិនជាការពិតមែនសូមឲ្យពួកគេបង្ហាញភស្តុតាងសំឡេងសន្ទនាគ្នាជាខ្សែអាត់មក។ បើមានបានខ្ញុំជឿ។

អ្នកាសែត៖ តើលោកចង់បានប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍ដូចប្រទេសណាមួយក្នុងពិភពលោកដែរ?
អ្នកគាំទ្របក្សប្រជាជន៖ ខ្ញុំចង់បានប្រទេសយើងមានការរីកចម្រើនដូចប្រទេសអាមេរិកអញ្ចឹងទៅថ្ងៃអនាគត ទើបយើង មានសេចក្តីសុខ មានសេរីភាព និងរស់មានកិត្តិយសដូចគេក្នុងពិភពលោក។

អ្នកការសែត៖ ហ្អាក! ម៉េចស្រម៉ៃមានការអភិវឌ្ឍន៍ដូចអាមេរិកទៅវិញ ម៉េចមិនស្រម៉ៃដូចចិន និងដូចវៀតណាមទៅក្រែងបក្សប្រជាជនរបស់លោកគាំទ្រ និងស្រឡាញ់វៀតណាម និងចិនមែនទេ?
អ្នកគាំទ្របក្សប្រជាជន៖ ភ្លើសុទ្ធទៅចង់បានដូចវៀតណាម និងចិននោះ ព្រោះគ្មានសេរីភាព និងមិនមែនជាប្រទេសរីកចំរើនឯណា?

អ្នកការសែត៖ អុញ!ទៅជាអញ្ចឹងទៅ?

វីដេអូឃ្លិបព័ត៌មានទាក់ទងនឹងរឿងអ្នកស្រីពីសិដ្ឋ ពីលីកា ត្រូវឃាតកបាញ់ស្លាប់!









ប្រភព : សុវណ្ណភូមិ ខ្មែរ

No comments:

Post a Comment