loading...
ជ្រូកក្រហមរាប់រយក្បាលនំាចូលពីប្រទេសយួនតាមច្រកជ្រៃធំ ខេត្តកណ្តាល ដោយមានមន្រ្តីរបបសែនជិះរថយន្តស៊េរីទំនើប Luxus 570 បើកតាមកាងពីក្រោយ យ៉ាងទំនើងជើងកាង គ្មានខ្លាចក្បាលរដ្ឋមន្ត្រីដែលពាក់ព័ន្ធនឹងរឿងនេះឡើយ។បើតាមអាក់ខោនហ្វេសប៊ុកឈ្មោះ Phorn Sophal បានសរសេរបង្ហោះមានខ្លឹមសារទំាងស្រុងថា "អោយតែបែបៗនេះចុះ យើងនឹងប្រឈមនឹងសេចក្តីស្លាប់ ហើយអ្នកនំាចូលក៍ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ឋក៍មានចេតនាសម្លាប់ពួកយើងជាលក្ខណៈប្រយោលដែរ?
មានរថយន្តឡុចស៊ីស៥៧០កាងជ្រូកយួន ជ្រូកក្រហមរាប់រយក្បាលដឹកចូលតាម ច្រកជ្រៃធំ ខេត្តកណ្តាល ទំាងថ្ងៃ ទំាងយប់ ដោយមានមន្រ្តីជិះឡានទំនើបជាអ្នកកាងចូលដល់ដីខ្មែរ ដូរស្លាកលេខវៀតណាមដាក់ស្លាកលេខខ្មែរ តើមន្រ្តីច្រកឲ្យចំាយាមតែច្រកកុំឲ្យបាត់ ឬមួយគាត់គេងលក់បាត់អស់ហើយ តើលទ្ឋផលនរណាជាអ្នកទទួលរងគ្រោះ?
បើតាមការអង្កេតរបស់សារព័ត៌មាន ការយាមកាមរបស់គាត់ សូម្បីតែរបស់អូសឥវ៉ាន់មួួក៍គាត់មិនឲ្យរំលងផង ចុះហេតុអ្វីឡានធំដល់ម្លឹង គាត់មើលមិនឃើញ"៕
loading...
ប្រភព : angrut
No comments:
Post a Comment