loading...
អ្នកស្រីហ៊ុន ស៊ីណាត ប្អូនស្រីលោកហ៊ុន សែន អស់ការអត់ធ្មត់នឹងទង្វើ់អភិបាលក្រុងភ្នំពេញ ថាទង្វើរបស់លោកអភិបាលក្រុងកំពុងហែកសន្លឹកឆ្នោតរបស់ស៊ីភីភីចោល!!បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានប្រកាសពីគម្រោង ឲ្យយានដ្ឋានជួសជុសរថយន្ត និងឃ្លាំងស្តុបទំនិញធំៗ ផ្លាស់ប្តូរទីតាំងពីក្នុងក្រុង ទៅជាយក្រុងវិញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នោះ ត្រូវបានប្រតិកម្មពីលោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើត លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាលោកអភិបាលរូបនេះ កំពុងតែហែកសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។
លោកស្រីហ៊ុន ស៊ីណាត បានបញ្ចេញយោបល់នៅក្នុងទំព័រហ្វេសប៊ុកមួយឈ្មោះSan Prum ដែលបានសរសេរថា “តាមគំនិតលោកចៅហ្វាយក្រុងម្សិលមិញ គឺលោកនឹងដេញយានដ្ឋាន និងឃ្លាំងស្តុកទំនិញចេញពីក្នុងក្រុង ឲ្យទៅនៅជាយក្រុងវិញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍.....បើចឹងថ្ងៃក្រោយបើឡានបងប្អូនខូច បងប្អូនត្រូវបើកឬស្ទូច ទៅធ្វើនៅជាយក្រុងហើយ....ចំណុចនេះប្រហែលជាបងប្អូនប្រជាពលរដ្ឋ អ្នករស់នៅទីក្រុងភ្នំពេញមិនសប្បាយចិត្តទេ...តែបើយកឃ្លាំងស្តុកទំនិញធំៗ ទៅនៅក្រៅក្រុងបងប្អូនយើងប្រាកដជាសាទរ....ហា៎សៗគិតៗទៅគំនិត លោកនាយចៅហ្វាយក្រុងខ្ញុំ ធ្វើឲ្យរាស្ត្រសើចចំអកបាន៣,៤ដងហើយ..ក្នុងនោះមាន: ១.រំដោះចិញ្ចើមផ្លូវ ២.បិទឡានជជុះ ៣.បិទទូរATMសាធារណៈ ៤.បិទយានដ្ឋានក្នុងក្រុង តទៅមិនដឹងលោកនាយនឹងបែកគំនិតថ្មីបែបណាទៀត???????”។
ក្រោយពីឃើញនូវសារនេះ លោកស្រីហ៊ុន ស៊ីណាត ក៏បានបញ្ចេញយោបល់ថា “ចៅហ្វាយក្រុង និយាយចេញមកហែកសន្លឹកឆ្នោតរហូតហើយ មិនដឹងថ្នាក់លើគិតម៉េចទេ បែបៗនេះរាងបែកៗអញ្ចឹងនោះ”។
loading...
ប្រភព : vayofm
No comments:
Post a Comment