សកម្មភាពប្រឈមមុខរវាងកងរាជអាវុធហត្ថនឹងក្រុមសហជីព និងកម្មករនៅមុខស្ថានទូតរស្ស៊ី បន្ទាប់ពីក្រុមសហជីព និងកម្មករ នៅទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៧។ |
loading...
អាជ្ញាធរត្រៀមកម្លាំងកងរាជអាវុធហត្ថប្រឈមមុខនឹងក្រុមសហជីព និងកម្មករដែលកំពុងស្រែកទាមទារចង់បានរបស់ពួកគេមុខស្ថានទូតរស្ស៊ី បន្ទាប់ពីក្រុមសហជីព និងកម្មករមិនបំបែកជួរគ្នា តាមការចង់បានរបស់អាជ្ញាធរ។ក្រុមសហជីពមកពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករប្រមាណ១ពាន់នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភា នៅទិវាពលកម្មអន្តរជាតិ ១ ឧសភា ដើម្បីថ្លែងសារអំពីទុក្ខលំបាករបស់ពួកគេ។ ប៉ុន្តែពួកគេត្រូវសមត្ថកិច្ចរារាំងមិនឲ្យជួបជុំគ្នា និងដាក់ញត្តិនៅរដ្ឋសភា។
ដោយសារសមត្ថកិច្ចរារាំងមិនឲ្យជួបជុំនៅមុខរដ្ឋសភា ក្រុមសហជីព និងកម្មករក៏នាំគ្នាទៅជួបជុំនៅមុខស្ថានទូតរុស្ស៊ី តែក្រោយមកសមត្ថកិច្ចអនុញ្ញាតិឲ្យមកជួបជុំនៅក្បែររដ្ឋសភាវិញ។ ទោះជាយ៉ាងណា មិនទាន់មានការប៉ះទង្គិចគ្នាឡើយ។
គម្រោងហែក្បួនលើកបដាតាមដងវិថីមាត់ទន្លេរបស់ក្រុមសហជីព និងកម្មករត្រូវបរាជ័យ បន្ទាប់អាជ្ញាធររាជធានីភ្នំពេញព្រមានឲ្យសហជីព និងកម្មករទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈដែលកើតចេញពីការជួបជុំគ្នា ឬហែក្បួនតាមដងផ្លូវ។ អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឲ្យរៀបចំទិវានេះនៅនឹងទីស្នាក់ការរបស់ខ្លួន ឬទីតាំងឯកជន ដោយមិនអនុញ្ញាតឲ្យហែក្បួនឡើយ។
loading...
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment