កញ្ញាស្រស់ទើបកែសម្រស់ថ្មី ធី សុវណ្ណាថា តែងតាំងមន្ត្រីប្រចាំឃុំចំនួន ១០០នាក់ សំរាប់គម្រោងអភិវឌ្ឍន៍ ភូមិ ឃុំ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏 PopCash.net
កញ្ញាស្រស់ទើបកែសម្រស់ថ្មី ធី សុវណ្ណាថា តែងតាំងមន្ត្រីប្រចាំឃុំចំនួន ១០០នាក់ សំរាប់គម្រោងអភិវឌ្ឍន៍ ភូមិ ឃុំ!!

កញ្ញាស្រស់ទើបកែសម្រស់ថ្មី ធី សុវណ្ណាថា តែងតាំងមន្ត្រីប្រចាំឃុំចំនួន ១០០នាក់ សំរាប់គម្រោងអភិវឌ្ឍន៍ ភូមិ ឃុំ!!

Share This

loading...
គិតមើលឱ្យច្បាស់ទៅក្នុងរបបសែន ប្រព័ន្ធស្ថាប័នរដ្ឋដូចជាគ្មានមួយណាច្បាស់លាស់ឡើយ នេះជាតួយ៉ាងប្រចក្ស បុគ្គលគ្មានអំណាចក្នុងស្ថាប័នរដ្ឋ តែមានអំណាចមានអភិសិទ្ធិ  ទៅតែងតាំងមន្ត្រីប្រចាំឃុំចំនួន ១០០នាក់ សំរាប់គម្រោងអភិវឌ្ឍន៍ ភូមិ ឃុំ ជាតួយ៉ាង!
 
​ភ្នំពេញ៖ កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៧ កញ្ញា ធី សុ​វណ្ណា​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម បាន​ចូលរួម​ប្រកាស​តែងតាំង​មន្ត្រី ​របស់​អង្គការ​យុវជន​កិច្ចការ​សង្គម​ ប្រចាំ​ឃុំ​ចំនួន ​១០០នាក់ សម្រាប់​គម្រោង​អភិវឌ្ឍន៍ ភូមិ ឃុំ ឆ្នាំ​២០១៧-២០១៨ ដែល​ពិធី​នេះ​រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​។

​ថ្លែង​នៅក្នុង​ពិ​ធិ​នោះ កញ្ញា ធី សុ​វណ្ណា​ថា បាន​លើកឡើងថា សកម្មភាព​របស់​អង្គការ ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំនេះ ហាក់ដូចជា​មិនធំ​ធេង​ណាស់ណា​ទេ តែ​បាន​ច្រើន​កន្លែង​ដូចជា ការធ្វើ​ផ្លូវ ការជួសជុល​ផ្លូវ និង​ធ្វើ​ទំនប់ទឹក​ជាដើម ដែល​គម្រោង​នេះ​មិនធំ​ទេ តែមាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ មាន​តម្លៃ​សម្រាប់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។

កញ្ញា​បន្តថា ការចូលរួម​នៅក្នុង​អង្គការ​នេះ គឺជា​ក្រុមគ្រួសារ​តែមួយ ហើយ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ថា តើ​ចង់​ឲ្យ​អង្គការមានការ​រីកចម្រើន​ជាង​នេះដែរ ​ឬទេ ? ប្រជាពលរដ្ឋ​បាន​ឆ្លើយថា ពិ​ត​ជា​ចង់ ដើម្បី​មានការ​រីកចម្រើន​នៅក្នុង​ភូមិ ​ឃុំ​៕
loading...
 ប្រភព : កម្ពុជាថ្មី​

No comments:

Post a Comment