គ្រាន់តែកោះត្រល់មួយយួនរកចំណូលចូលស្រុកបានជិតដល់ ៨០០ លានដុល្លារក្នុងមួយឆ្នាំៗ
loading...
ក្រសួងទេសចរណ៍វៀតណាមបានឱ្យដឹងថា នៅឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២០ កោះភូកុក ដែលខ្មែរហៅថា កោះត្រល់នោះ អាចទាក់ទាញភ្ញៀវទេសចរណ៍បានប្រមាណ ២ លាន ទៅ ៣ លាននាក់ ហើយស្រូបទាញប្រាក់ចំណូលបាន ៧៧១ លានដុល្លារអាមេរិក ។យួនបានសាងព្រលានយន្ដហោះអន្ដរជាតិមួយដ៏ធំនៅលើកោះត្រល់នេះ ដែលអាចដឹកភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញពីទីក្រុងហាណូយ និង ទីក្រុងហូជីមិញផ្ទាល់តែម្ដងទៅទីនោះ។
កោះត្រល់ ឬកោះភូកុកនេះ ស្ថិតនៅឯនាយបន្តិចនៃខេត្តកំពតរបស់ប្រទេសកម្ពុជា មានរយៈចម្ងាយ ១៥ គីឡូម៉ែត្រ ហើយបើគិតរាប់ពីខេត្ត Ha Tien របស់វៀតណាមវិញ មានរយៈចម្ងាយជាង ៤៥ គីឡូម៉ែត្រឯនោះ។
អ្នកទេសចរណ៍អាចមើលកោះត្រល់ឃើញ នៅពេលដែលមេឃស្រឡះ ឬអាចមើលឃើញនៅពេលទៅលេងឆ្នេរសមុទ្រខេត្តកំពត ឬកែប ឬឡើងភ្នំបូកគោ ។
loading...
អានប្រភពដើម : angrut
No comments:
Post a Comment