ក្រុមអ្នកឃ្លំាមើល(រដ្ឋសាស្ត្ររបស់សង្គមកម្ពុជា)​ មិនរំពឹងថាបក្សកា​ន់អំណាចបន្តឈ្នះដូចការអះអាងរបស់ ហ៊ុន សែន​ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្រុមអ្នកឃ្លំាមើល(រដ្ឋសាស្ត្ររបស់សង្គមកម្ពុជា)​ មិនរំពឹងថាបក្សកា​ន់អំណាចបន្តឈ្នះដូចការអះអាងរបស់ ហ៊ុន សែន​

ក្រុមអ្នកឃ្លំាមើល(រដ្ឋសាស្ត្ររបស់សង្គមកម្ពុជា)​ មិនរំពឹងថាបក្សកា​ន់អំណាចបន្តឈ្នះដូចការអះអាងរបស់ ហ៊ុន សែន​

Share This

អ្នកវិភាគនិងអ្នកឃ្លាំមើលសង្គមបានអះអាងប្រហាក់ប្រហែលគ្នាថា ការបោះឆ្នោតឃុំ សង្កាត់អាណត្តិ​នេះ បក្ស​កាន់​​​អំណាច​​​នឹង​ថយការគំាទ្រ ដោយថាបក្សនេះកាន់អំណាចច្រើនឆ្នាំ​ ​ភាពអយុត្តិធម៌​ក្នុង​សង្គម​នៅ​តែ​​បន្ត​កើតមាន។

ការលើកឡើងនេះ គឺផ្ទុយគ្នានឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន​សរ​សេរ​នៅ​លើ​​ហ្វេ​ស​ប៊ុក​របស់លោកក្នុងថ្ងៃឃោសនាបោះឆ្នោត កាលពីថ្ងៃទី២០ខែឧសភា ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះឆ្នោតដដែល ដោយថាពលរដ្ឋម្ចាស់​ឆ្នោតស្រលាញ់គណបក្សកាន់អំណាច «គណបក្សប្រជាជនកម្ពុជា គឺយើងចេះជួយគ្នា និងស្រឡាញ់រាប់​អាន​គ្នា ដូច្នេះហើយទើបបក្សយើងបន្ត ឈ្នះ គឺនៅតែឈ្នះដដែល!»។


អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​លោក មាស នី យល់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ​នេះ គណបក្សកាន់អំណាចនឹងថយការគំាទ្រពីម្ចាស់ឆ្នោត ដោយ​លោក​សង្កេត​​​ឃើញថា គណបក្សនេះនៅតែប្រើយុទ្ធសាស្ត្រគំរាម បង្ក្រាបលើអ្នកតវ៉ាអហិង្សា​ ហើយមិ​នបានជួយ ដោះ​ស្រាយ​បញ្ហា​អយុត្តិធម៌សង្គម​​ជូនពលរដ្ឋម្ចាស់ឆ្នោតបាននៅឡើយ។

លោកយល់ថា «ទោះបីជាមានកំណែទម្រង់ខ្លំាងក្លាយ៉ាងណាក៏ដោយ ក៏យើងឃើញថារដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជនកម្ពុជា ជាគណបក្សដែលជាប់ឆ្នោតនោះមិនបានជោគជ័យក្នុងការដោះស្រាយជា​មួយ​អំពើ​អយុត្តិធម៌សង្គមដែលកើតមានឡើងទេ គឺដោយសារតែរដ្ឋាភិបាលភាគច្រើនតែង​ប្រើវិធាន​ការបង្ក្រាប ជា​ជាងការដោះស្រាយ​​ ការបង្ក្រាប​វាធ្វើឲ្យមានការផ្សព្វផ្សាយ​នូវកេរ្តិ៍ឈ្មោះមិនល្អរបស់​គណបក្ស នៅក្នុង​ហ្នឹង យើងឃើញថា​ គណបក្សកាន់អំណាច​នឹងត្រូវ​បាត់ការគំាទ្របន្ថែម​ទៀត​នៅ​អាណត្តិនេះ»។

​សាស្ត្រាចារ្យនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា នៅអាណត្តិនេះ បើគណបក្សកាន់  អំណាចធ្វេសប្រហែស ដោយមិន​រៀបចំយន្តការដោះស្រាយ​ភាពអយុត្តិធម៌សង្គម​ស្របតាមតម្រូវ​ការ​ម្ចាស់ ឆ្នោត​​ទេ នោះនឹងធ្វើឲ្យបក្សកាន់អំណាចបាត់បង់ការគំាទ្រនៅអាណត្តិនេះ។

លោក​និយាយថា «ដើម្បីរក្សាការគំាទ្រទៅមុខ​ទៀតបាន គណបក្សកាន់អំណាចត្រូវតែរៀប​ចំយន្តការឆ្លើយ​តប​ទៅនឹងតម្រូវ​ការរបស់ពលរដ្ឋដែលទាមទារ​ ដែលចង់បាន ឧទាហរណ៍បញ្ហាយុត្តិធម៌នៅក្នុង​សង្គម បញ្ហាដីធ្លី បញ្ហាផ្សេងៗដូចជា សុខាភិបាល សេវាសុខភាពសាធារណៈ បញ្ហាពាក់ព័ន្ធទៅនឹងផ្លូវថ្នល់​ ស្ទះចរាចរណ៍ លូ ទឹកលិច​ គឺជាបញ្ហាចំពោះមុខ​ដែលអាជ្ញាធរកាន់អំណាចត្រូវ​តែឆ្លើយតប បើឆ្លើយតប​មិន​​​បាន​ទេ ការគំាទ្រនិងថមថយជៀសមិនផុត​ទេ​»។

នាយកប្រតិបត្តិអង្គការ​និចហ្វិច លោក សំ គន្ធាមី កត់សំគាល់ថា ការហែក្បួននិងការជួបជុំគ្នារវាង​គណ​បក្សប្រជាជនកម្ពុជា​​ និងគណបក្សសង្គ្រោះជាតិក្នុងថ្ងៃឃោសនាបោះឆ្នោតឃុំ សង្កាត់ ​ បង្ហាញកម្លាំងប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​លោកថា អ្នកនយោបាយត្រូវ​ផ្ញើសារនយោបាយទៅកាន់ម្ចាស់ឆ្នោតកុំឲ្យមានការភ័យខ្លាច​ ដើម្បី​ឲ្យ​ពលរដ្ឋ​​បានទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលពួកគេ​ពេញចិត្ត។

លោកកត់សំគាល់ថា «អ្នកគំាទ្រការហែក្បួនប្រហាក់ប្រហែលគ្នា ជាដៃគូគ្នាដ៏ល្អមួយហើយ ប៉ុន្តែមេបក្ស​ទំាងអស់​ អ្នកដឹកនាំអ្នកនយោបាយ​ក្នុងបក្សមួយៗ សូមរក្សាធ្វើម៉េចកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច ប្រើប្រាស់​ពាក្យ​សម្តីធ្វើម៉េច លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ អ្នកបោះឆ្នោតទៅចូលរួម ហើយរៀបចំអប់រំ ផ្សព្វផ្សាយ​ពីគោល​នយោបាយខ្លួន​ ដែលខ្លួនត្រូវ​ធ្វើទៅ ហើយធានាថានៅពេលជាប់ឆ្នោតត្រូវ​ធ្វើឲ្យបានតាមការសន្យា​ធ្វើ​ម៉េ​ចឲ្យបរិយាកាសនយោបាយក្រោយៗវារលូនទៅ»។

ក្នុងលិខិតមួយកាលពីពាក់កណ្តាលខែកុម្ភៈ គណ​បក្ស​ប្រជា​ជន​កម្ពុជា បានណែនាំឲ្យប្រធានស្ថាប័នរដ្ឋនីមួយៗ ត្រៀមទទួលយកបេក្ខជនរបស់ខ្លួន ដែល​គណបក្សនេះថា ពុំ​បាន​​​ជាប់ឈ្មោះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។

កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ កម្ពុជា មាន១​​៦៣៣ឃុំ-សង្កាត់ ពេលនោះ គណបក្សប្រជាជន ឈ្នះបាន១៥៩២មេឃុំ-ចៅសង្កាត់។ គណបក្សសម រង្ស៊ី ឈ្នះបាន ២២ មេឃុំនិង គណបក្សសិទ្ធិមនុស្ស ឈ្នះបាន ១៨មេឃុំ។ ប៉ុន្តែសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិដែលរួមគ្នារវាងគណបក្សសម រង្ស៊ីនិងសិទ្ធិមនុស្សបានកើនពី២៩អសនៈដល់៥៥អសនៈនៅក្នុងរដ្ឋសភា៕





ប្រភព : vodhotnews

No comments:

Post a Comment