សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ហ៊ុន សែន ​ត្រូវពិចារណា​អំពី​ការ​ទាមទារ​របស់​អន្តរជាតិ​ ដើម្បី​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ជាប់​ឃុំ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ហ៊ុន សែន ​ត្រូវពិចារណា​អំពី​ការ​ទាមទារ​របស់​អន្តរជាតិ​ ដើម្បី​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ជាប់​ឃុំ

សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ហ៊ុន សែន ​ត្រូវពិចារណា​អំពី​ការ​ទាមទារ​របស់​អន្តរជាតិ​ ដើម្បី​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ជាប់​ឃុំ

Share This

loading...
សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គិតគូរ​ចំពោះ​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ដែល​បាន​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប កំពុង​ជាប់ឃុំ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ការ​ទាមទារ​បែប​នេះ​គឺ​ជា​ការ​មាក់ងាយ និង​ជា​ការ​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​កម្ពុជា។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក គាំទ្រ​ចំពោះ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ដោយ​គ្មាន​ការ​កាត់​ទោស​រយៈពេល​ពេល ១​ឆ្នាំ និង​ការ​បន្ត​ឃុំ​ខ្លួន​រយៈពេល ៦​ខែ​ទៀត មក​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក រួម​មាន​អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក នី សុខា និង​លោក យី សុខសាន្ត ព្រមទាំង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា។

​សហរដ្ឋអាមេរិក ព្រួយ​បារម្ភ​ថា ការ​បន្ត​ឃុំ​ខ្លួន​នេះ គឺ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ និង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ពន្យារ​ពេល​បើក​សវនាការ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ។ លើស​ពី​នេះ សហរដ្ឋអាមេរិក ក៏​បាន​គូស​បញ្ជាក់​អំពី​ទស្សនៈ​របស់​ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​នេះ គឺ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ។

សហរដ្ឋអាមេរិក​លើក​ទឹកចិត្ត​ដល់​កម្ពុជា គួរ​គិតពិចារណា​ឡើង​វិញ​ឱ្យ​បាន​ប្រុងប្រយ័ត្ន​ចំពោះ​អនុសាសន៍​ទាំង​នេះ និង​ត្រូវ​គោរព​តាម​កាតព្វកិច្ច​ដែល​មាន​ក្នុង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្ម​ថា កម្ពុជា​នឹង​មិន​រំលាយ​អធិបតេយ្យភាព​របស់​ខ្លួន​ដើម្បី​តម្រូវ​ចិត្ត​របស់​អន្តរជាតិ​ទាំង​នេះ​ឡើយ។ លោក​បញ្ជាក់​ថា សហភាព​អឺរ៉ុប ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​សហរដ្ឋអាមេរិក គឺ​គ្រាន់​តែ​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា ប៉ុណ្ណោះ ដូច្នោះ​មិន​មែន​ជា​ចៅហ្វាយ​របស់​កម្ពុជា នោះ​ទេ៖ «»។

មន្ត្រី​រដ្ឋាភិបាល​ដដែល​នេះ បញ្ជាក់​ថា សំណុំរឿង​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់ ដែល​ជា​ជន​ជាប់​ចោទ គឺ​កំពុង​ស្ថិត​ក្នុង​កាតព្វកិច្ច​របស់​តុលាការ ដែល​ពួកគេ​អាច​បន្ត​ប្ដឹង​ឡើង​ទៅ​សាលាឧទ្ធរណ៍​ទៀត ដូច្នោះ​ក្នុង​រយៈពេល​នេះ មិន​អាច​មាន​ការ​លូកលាន់​បាន​នោះ​ទេ ហើយ​ការ​ផ្ដល់​យុត្តិធម៌ គឺ​ជា​តួនាទី​របស់​តុលាការ​ប៉ុណ្ណោះ។

ប៉ុន្តែ​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា នៅ​ពេល​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដូច​គ្នា រិះគន់​អំពី​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​ទាមទារ​ឱ្យ​ដោះលែង​បែប​នេះ ដូច្នោះ​កម្ពុជា ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ និង​ជា​ប្រទេស​មួយ​ដែល​បាន​ផ្ដល់​សច្ចាប័ន​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ផង គូរ​តែ​ពិនិត្យ​ឡើង​វិញ៖ «»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​តែងតែ​ទាត់​ចោល​ការ​រិះគន់​ពី​អន្តរជាតិ និង​ចាត់​ទុក​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​បែប​នេះ គឺ​ធ្វើ​ឱ្យ​កម្ពុជា ខាត​បង់​ទៅ​វិញ​ទេ ព្រោះ​អាច​​នាំ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ​នានា បង្អាក់​ជំនួយ ហើយ​នាំ​ឱ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ថែម​ទៀត។

លោក អំ សំអាត យល់​ថា ការ​រិះគន់​របស់​អន្តរជាតិ​ស្ដីពី​ចន្លោះ​ប្រហោង​នៃ​ការ​គោរព​សិទ្ធិមនុស្ស​មិន​បាន​ពេញលេញ​នៅ​កម្ពុជា មិន​មែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ឡើយ ព្រោះ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា បាន​ចែង​ថា ក្រុម​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំង​អស់ រួម​ទាំង​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជាដើម មាន​តួនាទី​តាម​ឃ្លាំមើល និង​ជំរុញ​ឱ្យ​ភាគី​កម្ពុជា អនុវត្ត​ឱ្យ​បាន​ពេញលេញ​ទៅ​តាម​គោលការណ៍​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ៕

loading...

No comments:

Post a Comment