អ្នក​វិភាគ៖ បីថ្ងៃ​បើក​ឆាក​ឃោសនា​មាន​បរិយាកាស​ល្អ ​រីឯ​ការ​គំរាម​កំហែងគ្មាន​ប្រសិទ្ធភាព នេះអាចចាត់បានថា ដល់ដំណាក់កាលដែលក្រពះប្រជាខ្មែរស្ងួតមែនទែនហើយ ទើបប្រជាខ្មែរលែងខ្លាចការ​គំរាម​កំហែងពីពួកក្ដាប់រដ្ឋផ្ដាច់ការអ្វីទាំងអស់!  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នក​វិភាគ៖ បីថ្ងៃ​បើក​ឆាក​ឃោសនា​មាន​បរិយាកាស​ល្អ ​រីឯ​ការ​គំរាម​កំហែងគ្មាន​ប្រសិទ្ធភាព នេះអាចចាត់បានថា ដល់ដំណាក់កាលដែលក្រពះប្រជាខ្មែរស្ងួតមែនទែនហើយ ទើបប្រជាខ្មែរលែងខ្លាចការ​គំរាម​កំហែងពីពួកក្ដាប់រដ្ឋផ្ដាច់ការអ្វីទាំងអស់! 

អ្នក​វិភាគ៖ បីថ្ងៃ​បើក​ឆាក​ឃោសនា​មាន​បរិយាកាស​ល្អ ​រីឯ​ការ​គំរាម​កំហែងគ្មាន​ប្រសិទ្ធភាព នេះអាចចាត់បានថា ដល់ដំណាក់កាលដែលក្រពះប្រជាខ្មែរស្ងួតមែនទែនហើយ ទើបប្រជាខ្មែរលែងខ្លាចការ​គំរាម​កំហែងពីពួកក្ដាប់រដ្ឋផ្ដាច់ការអ្វីទាំងអស់! 

Share This

ពាក្យ​សម្តី​សម្លុត​គំរាមកំហែង​អំពី​សង្គ្រាម ដែល​គណបក្ស​កាន់​អំណាច​បាន​និយាយ​នៅមុន​ពេល​ការ​ឃោសនា​ចាប់ផ្តើម​ ហាក់​មិន​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​អ្នក​បោះឆ្នោត​វ័យក្មេង​ទេ។

វ៉ាស៊ីនតោន​ ៖ រយៈពេល​បីថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​រក​សំឡេង​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​បាន​នាំ​ឱ្យ​មាន​សុទិដ្ឋិនិយម​ចំពោះ​បរិយាកាស​នយោបាយ​ដោយសារ​តែ​អ្នក​នយោបាយ បង្ហាញ​នូវ​ភាព​ចាស់ទុំ​ ហើយ​អ្នក​គាំទ្រ​ហាក់​មាន​ការ​សណ្តោស​គ្នា​ច្រើន។ នេះ​បើ​តាម​ការ​សង្កេត​របស់​អ្នក​ឯកទេស។


លោក​ឱក សេរីសោភក្តិ៍​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ចល្អ បាន​បញ្ជាក់​ក្នុង​កម្មវិធីហេឡូ VOA ​នាថ្ងៃ​ច័ន្ទ​ថា​ គណបក្ស​សង្គ្រោះជាតិ​មាន​ភាព​ទន់ភ្លន់​ដោយ​យល់​ពី​ព្រំដែន​ក្នុង​ការនិយាយ​ស្តី ហើយ​ជៀសវាង​ការ​ឌឺដង​ និង​ពឹង​ផ្អែក​លើ​ការ​បោះឆ្នោត​ដោយ​ត្រឹម​ត្រូវ​ជាម៉ែត្រ​វាស់​ស្ទង់​កម្លាំង​នយោបាយ។

លោក ​សោភក្តិ៍​ បន្ថែម​ទៀតថា​ រីឯ​ពាក្យ​សម្តី​សម្លុត​គំរាមកំហែង​អំពី​សង្គ្រាម ដែល​គណបក្ស​កាន់​អំណាច​បាន​និយាយ​នៅមុន​ពេល​ការ​ឃោសនា​ចាប់ផ្តើម​ ហាក់​មិន​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​អ្នក​បោះឆ្នោត​វ័យក្មេង​ទេ​ ដោយសារ​ពួកគាត់​មិន​ខ្លាច​រអា​ហើយ​ថែមទាំង​ឌឺឱ្យ​ទៅវិញ​ទៀត​ផង។ លោក​ចាត់​ទុក​ថា ​វា​ជា​ទម្លាប់​របស់​បក្ស​កាន់​អំណាច ​ជាជាង​ថ្លែង​សារនេះ​ ដើម្បី​បន្ថែម​ទម្ងន់​នយោបាយ​ព្រោះ​ប្រជាពលរដ្ឋ​មិន​ឱ្យ​តម្លៃទេ៕


ប្រភព : voakhmer

No comments:

Post a Comment