មិនគួរឱ្យជឿសោះថាមាន ទឹកធ្លាក់លាក់ខ្លួនបំពួនកាយ ដែលមានធម្មជាតិដ៏ស្រស់ស្អាតគួរឱ្យទស្សនាកម្សាន្ត មួយកន្លែងស្ថិតនៅក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានរកឃើញដោយក្រុមយុវជន ខេត្តបាត់ដំបង!
បាត់ដំបង ៖ ក្រុមយុវជន ខេត្តបាត់ដំបង មួយក្រុមបានរុករកឃើញតំបន់ទឹកធ្លាក់មួយកន្លែង នៅទឹកដីខេត្ត បាត់ដំបង ស្រុកសំឡូត ដែលមានឈ្មោះថា ទឹកធ្លាក់ក្បាលស្ទឹងតូច ដែលមានចម្ងាយផ្លូវឡើងពីក្រោមទៅ 5 គីឡូម៉ែត្រ និងមានកន្លែងលេងទឹកធ្លាក់តូចៗ ជាង 50កន្លែង និង ទឹកធ្លាក់កម្ពស់400 ម៉ែត្រ 5ជាន់ ពួកគេបានធ្វើដំណើរឡើងទៅខាងលើកំពូលភ្នំ ដែលមានទឹកធ្លាក់នោះ ដោយថ្មើរជើង ចម្ងាយ 5គីឡូម៉ែត្រ ដើម្បីដោតឡូហ្គោក្រុមរបស់ពួកគេផងដែរ ដើម្បីសំគាល់ថា ពួកគេបានរកឃើញតំបន់ទឹកធ្លាក់មួយនេះមុនគេ។
សូមបញ្ជាក់ផងដែរថា ក្រុមនេះមានឈ្មោះថា ក្រុមយុវជន បាត់ដំបង អេស៊ា គ្រុប ស្ទូឌីយោ ហើយកន្លែង ដែលពួកគេរកឃើញថ្មីនោះមានឈ្មោះថា ទឹកធ្លាក់ក្បាលស្ទឹងតូច ភ្នំសំកុស និងមានចម្ងាយពី ទឹកធ្លាក់ អូរជាំ 7គីឡូម៉ែត្រ ផងដែរ ចំណែកអ្នកដែលទៅពីក្រុងបាត់ដំបង អាចធ្វើដំណើរទៅលេងកម្សាន្តទីនោះ ដែលមានចម្ងាយពីក្រុងបាត់ដំបងទៅ 75 គីឡូម៉ែត្រ ៕
ទស្សនាឃ្លិបទឹកធ្លាក់ អូរជាំ
ប្រភព : ក្រុមយុវជន ខេត្តបាត់ដំបង
No comments:
Post a Comment