ការបារម្ភ និងការពិត...! ដោយយ៉ែម ប៉ុញ្ញាឫទ្ធិ (Yem Ponhearith)
ការបារម្ភ និងការពិត រាស្ត្របានមើលឃើញថា មានអ្នកធ្វើច្បាប់ និយាយពីច្បាប់ បកស្រាយច្បាប់ តម្រូវទៅតាមទង្វើ ព្រោះតែការបារម្ភ ព្រោះតែការបាត់បង់ជំនឿជឿជាក់ ដែលអ្វីដែលធ្លាប់តែកុហកចិត្តខ្លួនឯង កុហកក្រុមរបស់ខ្លួន ស្តីអំពីជ័យជម្នះនៃការគាំទ្រភ្លូកទឹកភ្លូកដី រហូតដល់បារម្ភពីគម្រោងបដិវត្តពណ៌ បារម្ភពីការបាត់បង់ការគាំទ្រ នាំឱ្យការសម្រេចចិត្តទៅតាមការបារម្ភ។
ការបារម្ភ និងការពិត គម្រោងបដិវត្តពុំមាន ក្បត់ជាតិពុំមាន តែការរំលាយគណបក្ស ការលុបបំបាត់ស្លាកសញ្ញាគណបក្ស ការហាមឃាត់មិនឱ្យធ្វើនយោបាយ របស់គណបក្សដែលមានសំឡេងភាគតិតនៅរដ្ឋសភា ដែលទទួលសំឡេងឆ្នោតពិតប្រាកដពីរាស្ត្រ ត្រូវបានរំលាយ និងហាមឃាត់។
ការបារម្ភ និងការពិត រាស្ត្របានឃើញជាក់ស្តែងមែន គឺអ្វីជាការបារម្ភ និងអ្វីជាការពិត ដែលម្ខាងទៀតរងគ្រោះដោយសារតែការបារម្ភ ។ ខ្មែរពិតជាចង់បានលុបបំបាត់ភាពមន្ទិលសង្ស័យបារម្ភ ដោយធ្វើការកិច្ចការបម្រើជាតិ ដោយស្មោះសរ ដោយគ្មាននយោបាយប្រជាភិថុតិ មិនលាបពណ៌ញុះញង់ មិនបំបែកបំបាក់ ពេលនោះជាតិ យើងនឹងថ្កុំថ្កើងរុងរឿង៕
No comments:
Post a Comment