សហគមន៍ការពារព្រៃឈើនៅខែត្រក្រចេះថាអាជ្ញាធរកាងបទល្មើសនិងគំរាមអ្នកការពារព្រៃឈើ, ឯព័ត៌មានពីហ្វេសប៊ុកខ្មែរ ថាបុរសខ្លាំងរវល់ជាប់ដៃប្លន់គណបក្សសង្គ្រោះជាតិ យ៉ាងគឃ្លើន ពួកសត្វកណ្ដៀរនិងខ្មូត នាំគ្នាស៊ីឈើហ្មត់!!
សហគមន៍ការពារព្រៃឡង់ រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ បង្ខំចិត្តរស់ភៀសខ្លួន ព្រោះបារម្ភពីសុវត្ថិភាព នៅគ្រាដែលមេឃុំមកពីបក្សកាន់អំណាច គំរាមកំហែងរឿងទប់ស្កាត់បទល្មើសព្រៃឈើ។ ពួកគេអះអាងថា មេឃុំមកពីបក្សប្រជាជនកម្ពុជា ពុំបានលើកទឹកចិត្តដល់ពលរដ្ឋឈឺឆ្អាលរឿងបទល្មើសព្រៃឈើនោះទេ ផ្ទុយទៅវិញពួកគេបានរកវិធីស្តីបន្ទោស និងចាប់កំហុសបំបាក់ស្មារតីអ្នកការពារព្រៃឈើទៅវិញ។
សកម្មជនការពារព្រៃឡង់ រស់នៅឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ ឲ្យដឹងនៅថ្ងៃទី១ ធ្នូ ថា អាជ្ញាធរឃុំមកពីបក្សកាន់អំណាច មិនត្រឹមតែមិនបានយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើតាមបញ្ជារបស់រដ្ឋាភិបាលនោះទេ ថែមទាំងជាអ្នកនៅពីក្រោយខ្នងនៃការកាប់ឈើខុសច្បាប់។
សកម្មជនការពារព្រៃឡង់ រស់នៅឃុំបឹងចារ ថ្លែងសុំមិនបញ្ចេញឈ្មោះអះអាងថា ឈើមូលធំៗ នៅតំបន់ព្រៃឡង់ និងព្រៃមួយចំនួននៅក្បែរនោះ នឹងរលាយហិនហោចទាំងស្រុង ប្រសិនពុំមានការទប់ស្កាត់ ត្បិតបច្ចុប្បន្ន សកម្មភាពលួចកាប់រំលំឈើមូលធំៗ កើតមានគគ្រឹកគគ្រេង។ លោកថា សកម្មជនព្រៃឡង់ខ្លះ បានថតបទល្មើសព្រៃឈើបង្ហោះតាមបណ្ដាញសង្គម ជំរុញឲ្យមានការទប់ស្កាត់ តែត្រូវបានមេឃុំកំពង់ចាម លោក ឈិន លាង គំរាមចាប់ដាក់គុក ដោយលើកហេតុផលថា ពលរដ្ឋគ្មានតួនាទីការពារព្រៃឈើនោះទេ ហើយកាតព្វកិច្ចអភិរក្សព្រៃឈើជាដែនសមត្ថកិច្ចរបស់មន្ត្រីជំនាញ។ លោកថា ក្នុងមួយថ្ងៃឈើមូលត្រូវគេអារច្រៀកជាជ្រុងដឹកតាមគោយន្ត និងម៉ូតូចេញពីព្រៃ ដោយមានរថយន្តធំៗត្រៀមដឹកឆ្លងទន្លេមេគង្គឆ្ពោះទៅទីរួមខែត្រក្រចេះ ចាប់ពី ៦គ្រឿង ទៅ ១០គ្រឿង។ សកម្មភាពដឹកជញ្ជូនឈើនោះ ធ្វើឡើងដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ី.បាយ.អូ.ថេច (Ci-Biotech) និងឈ្មួញមកពីក្រៅសហគមន៍ ដោយមានពលរដ្ឋនៅមូលដ្ឋានជាអ្នកស៊ីឈ្នួលចូលព្រៃអារឈើ៖ «»។
បុរសដដែលបន្តថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន បានក្លាយជាឆ្អឹងទទឹងករបស់មេឃុំ និងមន្ត្រីយោធាប្រចាំការនៅតំបន់នោះ ស្របពេលដែលមន្ត្រីបរិស្ថានតែងបង្ក្រាបបទល្មើស តែត្រូវមេឃុំរារាំង និងគំរាមដកតំណែងមន្ត្រីបរិស្ថានមួយចំនួនតាមអំណាចគណបក្សប្រជាជនកម្ពុជា។ លោកថា មកទល់ពេលនេះ ដើមឈើផលិតជ័រទឹករាប់ម៉ឺនដើមរបស់ជនជាតិដើមភាគតិច និងពលរដ្ឋនៅតំបន់នោះត្រូវបានគេកាប់ធ្វើអាជីវកម្មស្ទើរទាំងស្រុង៖ «»។
មេឃុំកំពង់ចាម លោក ឈិន លាង បដិសេធថា អាជ្ញាធរឃុំមិនបានគំរាមកំហែងពលរដ្ឋដែលក្នុងរឿងទប់ស្កាត់បទល្មើសព្រៃឈើនោះទេ តែបើពលរដ្ឋប្រទះឃើញបទល្មើសព្រៃឈើ ត្រូវកំណត់មុខសញ្ញាឲ្យច្បាស់ រាយការណ៍ទៅមន្ត្រីជំនាញអនុវត្តច្បាប់៖ «»។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងលុបបំបាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងបំណងរក្សាសំឡេងឆ្នោតរបស់បក្សកាន់អំណាច បន្ទាប់ពីលោករំលាយបក្សសង្គ្រោះជាតិ ដោយជោគជ័យ។ ប៉ុន្តែដូចពេលមុនៗដែរ សម្ដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដូចចាក់ទឹកលើក្បាលទា នៅពេលលោកបញ្ជាអោយមន្ត្រីថ្នាក់ក្រោមធ្វើសកម្មភាពការពារព្រៃឈើពោលគឺព្រៃឈើនៅតែត្រូវកាប់រំលំកាន់តែច្រើនឡើង។ ប៉ុន្តែគេសង្កេតឃើញថា នៅពេលលោក ហ៊ុន សែន បញ្ជាអោយចាប់ និងបង្ក្រាបបក្សប្រឆាំង និងសង្គមស៊ីវិលវិញ មន្ត្រីថ្នាក់ក្រោមទទួលអនុវត្តបទបញ្ជាបានលឿនណាស់។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការយកតួនាទីជាមេឃុំគំរាមពលរដ្ឋរឿងទប់ស្កាត់បទល្មើសព្រៃឈើ គឺជារឿងខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។ លោកពន្យល់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញការពារសម្បត្តិធម្មជាតិអនុលោមតាមច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តល់កិច្ចសហការបង្ក្រាបបទល្មើស។ លើសពីនេះ ប្រសិនពលរដ្ឋប្រទះឃើញបទល្មើសព្រៃឈើ ផ្ដល់ដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ក៏ប៉ុន្តែអាជ្ញាធរពុំផ្ដល់កិច្ចសហការបង្ក្រាបទេនោះ វាជាកំហុសដ៏ធំមួយ ហើយពលរដ្ឋទាំងអស់មានសិទ្ធិប្ដឹងបរិហារមន្ត្រីអាជ្ញាធរ។ លោកអំពាវនាវឲ្យបញ្ឈប់ការគំរាមកំហែង បំភិតបំភ័យទៅលើពលរដ្ឋជាអ្នកចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ស្របតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «»។
សហគមន៍ការពារព្រៃឈើឲ្យដឹងថា សកម្មជនព្រៃឡង់ មួយចំនួនមិនហ៊ានរស់នៅក្នុងភូមិនោះទេ ដោយខ្លាចក្រែងមេឃុំ និងយោធានៅមូលដ្ឋានចាប់ដាក់គុក៕ (វិទ្យុអាស៊ីសេរី)
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក Hok Ren ចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក មានយ៉ាងដូច្នេះថា៖ បុរសខ្លាំងរវល់ជាប់ដៃប្លន់គណបក្សសង្គ្រោះជាតិ ពួកសត្វកណ្ដៀរនិងខ្មូតនាំគ្នាស៊ីឈើ នាំគ្នាប្រមូល និងដឹកជញ្ជូនឈើយ៉ាងហំហានដោយគ្មាននរណាយកភ្នែលដើម្បីបង្ក្រាបនោះទេ ឈើទាំងអស់មាន៤ស្រុកគឺ ស្រុក តាវែង, ស្រុក វ៉ើន , សៃ ស្រុកលំផាត់, នឹង ស្រុក កូនមំុ ក្នុងខេត្តរតន:គីរី មេឈ្មួញធំ លោកសៀង វ៉ៃ នឹង ឧកញ៉ាបណ្ឌិតបំផ្លាញជាតិ ទ្រី ភាព ដឹកទៅយួនជាហូហែរ ក្នុងមួយយប់ៗយ៉ាងតិចពី២០ទៅ៣០ឡាន។ រឿងបង្ក្រាបបទល្មើសព្រៃឈើនេះ លោក សៅ សុខា មេPMស្ពាយម៉ីសសិលយកទៅបាញ់បង្ក្រាប បានតែដុល្លារ សម្ងំស៊ីម៉ត់អស់ហើយ ដោយគ្មានចាប់បានឧកញ៉ាបំផ្លាញជាតិណាម្នាក់យកមកដាក់ទោសជាផ្លូវការទេ៕
No comments:
Post a Comment