វិបត្តិនយោបាយវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ជាសមុទ័យនាំអោយសង្គមខ្មែរ កើតភាពវឹកវ ចលាចល ខ្យល់ព្យុះ រន្ទះភ្លើងផ្គរ សេដ្ឋកិច្ចទុរ្ភិក្ស គ្រប់ទិសានុទិស!
ស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងតែវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យនឹងប្រឈមវិបត្តិសង្គម និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងៗ ប្រសិនបើជារដ្ឋាភិបាលដៃចោរ និងគណបក្សប្រឆាំងមិនវិលមករកតុចរចាគ្នាវិញទេនោះ!។
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរីថា៖ អ្នកវិភាគថាកម្ពុជានឹងមានភាពវឹកវរបើសិនជាអន្តរជាតិបញ្ឈប់ការអនុគ្រោះពន្ធនាំចេញ
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងក្រុមសហជីពមួយចំនួនសំដែងការព្រួយបារម្ភចំពោះវិបត្តិសេដ្ឋកិច្ចកម្ពុជា នឹងកើតឡើងកាន់តែធ្ងន់ធ្ងរ បើសិនជារដ្ឋាភិបាល និងគណបក្សប្រឆាំងមិនរកច្រក ដើម្បីបញ្ចប់ជម្លោះនយោបាយ ឲ្យបានកាន់តែឆាប់ទេនោះ។ ការលើកឡើងនេះ នៅខណៈប្រទេសទទួលទិញសំលៀកបំពាក់ពីកម្ពុជា មានសហរដ្ឋអាមេរិក និងសហគមន៍អាមេរិកកំពុងរៀបចំនីតិវិធីឡើងវិញ ចំពោះការអនុគ្រោះពន្ធនាំចូលរបស់កម្ពុជា។
ស្ថានការណ៍នយោបាយកម្ពុជា កំពុងតែវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យរដ្ឋាភិបាលនឹងប្រឈមវិបត្តិសង្គម និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ប្រសិនបើជារដ្ឋាភិបាល(ដៃចោរ) និងគណបក្សប្រឆាំងមិនវិលមករកតុចរចាគ្នាវិញទេនោះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍កាលពីថ្ងៃទី២ ធ្នូ ថា កម្ពុជាមិនអាចធ្វើដំណើរទៅមុខ ដោយគ្មានការពឹងពាក់លើដៃគូបរទេសបានទេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ នៅខណៈពលរដ្ឋកម្ពុជា បានជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុប្រមាណ ៤ពាន់លានដុល្លារ ។ លោក មាស នី ព្រួយបារម្ភថា បើសិនជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបលុបចោលការអនុគ្រោះពន្ធនាំចូលនោះ កម្ពុជានឹងជួបហានិភ័យកាន់តែធ្ងន់ធ្ងរ។ «»
ការលើកឡើងរបស់អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមនេះ នៅស្របពេលមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបប្រកាសថា គេនឹងលុបចោលការអនុគ្រោះពន្ធនាំចូល រួមទាំងអាមេរិកផង បើសិនជារដ្ឋាភិបាលមិនឈប់ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងមិនកែប្រែស្ថានភាពនយោបាយឲ្យប្រសើរវិញទេនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនខ្វល់ពីការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហគមន៍អន្តរជាតិនេះទេ ព្រោះលោកអះអាង ថាកម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាលពីប្រមាណ ៣០ឆ្នាំមុននោះឡើយ។ ថ្លែងនៅចំពោះកម្មកររោងចក្រកាត់ដែររាប់ពាន់នាក់ នៅសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក ហ៊ុន សែន បញ្ជាក់ថា កាលពីមុនកម្ពុជា រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំទិស អាចរស់បាន ចុះឥឡូវនេះ ហេតុអីរស់មិនបាន?។ លោកថែមទាំងទម្លាក់ការទទួលខុសត្រូវលើប្រទេសដែលជាអ្នកទទួលទិញ ឲ្យទទួលខុសត្រូវលើអ្នកវិនិយោគថែមទៀត បើសិនជាបិទការអនុគ្រោះពន្ធមែននោះ។ «»
ឆ្លើយតបនិងការលើកឡើងនេះ លោក បណ្ឌិត មាស នី ពន្យល់ថា ស្ថានភាពកម្ពុជាសព្វថ្ងៃនេះ ខុសពីទសវត្សឆ្នាំ១៩៩០ ពីព្រោះថា កម្ពុជាមានចំណងជាច្រើនជាមួយសហគមន៍អន្តរជាតិ បើសិនជារដ្ឋាភិបាលមិនខ្វល់អំពីបញ្ហានេះទេ កម្ពុជាមិនអាចជៀសផុតពីភាពវឹកវរសង្គមនោះឡើយ។ ទន្ទឹមនឹងនេះ លោក បណ្ឌិត មាស នី ជំរុញឲ្យគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ត្រូវរកវិធីដើម្បីចរចាគ្នាបញ្ចប់ជម្លោះនយោបាយវិញប្រសើរជាង។ «»
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សប្រឆាំងលើគោលការណ៍បង្រួបបង្រួមជាតិ ក៏ប៉ុន្តែគណបក្សកាន់អំណាច ពិសេសលោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ដែលធ្វើឲ្យស្ថានការណ៍នយោបាយធ្លាក់ដុនដាបដូចសព្វថ្ងៃនេះ។ លោក អេង ឆៃអ៊ាង បញ្ជាក់ថា លោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ដែលដឹកនាំឆ្ពោះទៅផ្ដាច់ការបែបនេះ។ «»
កំណើនសេដ្ឋកិច្ចកម្ពុជា ពឹងអាស្រ័យយ៉ាងខ្លាំង ទៅលើការនាំចេញផលិតផលវិស័យកាត់ដេរ ដែលជាទីផ្សារធំបំផុតរបស់កម្ពុជា គឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាង ៦០% នៃការនាំចេញផលិតផលវិស័យវាយនភណ្ឌរបស់កម្ពុជាទៅពិភពលោក គឺនាំចេញទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ ការរីកលូតលាស់វិស័យកាត់ដេរ និងរោងចក្រនៅកម្ពុជា ក៏ដោយសារតែការអនុគ្រោះពន្ធ ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកនេះដែរ។ ប៉ុន្តែ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាយ៉ាងសន្ធាប់ ទើបប្រទេសទាំងនោះព្រមានកាត់ផ្ដាច់ការអនុគ្រោះពន្ធ។
ចំពោះធនាគារពិភពលោកវិញ ក៏ធ្លាប់ចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចកន្លងមកដែរថា ស្ថានភាពនយោបាយមិនល្អ នឹងមិនធ្វើឲ្យកម្ពុជាទទួលបានកំណើតសេដ្ឋកិច្ច បាន៧%ក្នុងមួយឆ្នាំដូចដែលរដ្ឋាភិបាលរំពឹងទុកនោះទេ ហើយវិស័យវាយនភណ្ឌកាត់ដេរ គឺជាប្រភពចំណូលដ៏សំខាន់ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
រោងចក្រកាត់ដេរនៅកម្ពុជាមានជាង ១ពាន់រោងចក្រក្នុងនោះ រោងចក្របានចុះបញ្ជីជាង ៦០០ក្រុមហ៊ុន។ ហើយកម្មករមានជិត ១លាននាក់ ក្នុងនោះកម្មករបានចុះបញ្ជីមានជាង ៧សែននាក់។ ប្រាក់ចំណូលពីវិស័យកាត់ដេរកាលពីឆ្នាំ២០១៦ មាន៧ពាន់ ៣រយដុល្លារ ហើយក្នុងឆ្នាំ២០១៧ គេព្យាករណ៍ថា នឹងកើនដល់ ៧ពាន់ ៨រយលានដុល្លារ តែស្ថានភាពនយោបាយមិនល្អដូចបច្ចុប្បន្ននេះ ខាងសហជីពព្រួយបារម្ភថា ចំណូលនាំចេញក្នុងឆ្នាំ២០១៧ នឹងអាចធ្លាក់ចុះ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១ ខែធ្នូ បានអំពាវនាវឲ្យអ្នកទិញកុំបញ្ឈប់ការទិញសំលៀកបំពាក់ និងទំនិញក្រោមការអនុគ្រោះពន្ធ។ ចំណែកឯ ក្រុមប្រឹក្សាសហជីពកម្ពុជា ក៏បានសរសេរលិខិតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា សុំជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយសំណូមពរ ឲ្យអាមេរិកកុំបញ្ឈប់ការទិញផលិតផលសំលៀកបំពាក់កាត់ដេរ និងស្បែកជើង រួមទាំងផលិតផលផ្សេងៗទៀតពីកម្ពុជា ចូលទីផ្សារសហរដ្ឋអាមេរិក។ ការស្នើសុំជួបនេះ នៅក្រោយពេល លោកឯកអគ្គរដ្ឋទូតអាមេរិកអះអាងថា ខាងសេតវិមាន កំពុងរៀបចំនីតិវិធីពិនិត្យឡើងវិញ ចំពោះការអនុគ្រោះពន្ធនាំចូលរបស់កម្ពុជា និងថៃ។
ប្រធានសហជីពកម្មករមួយចំនួន ព្រមានពីភាពវឹកវរនៅក្នុងវិស័យរោងចក្រកាត់ដេរ នៅពេលអន្តរជាតិឈប់អនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ ប្រសិនបើអ្នកនយោបាយខ្មែរ នៅតែបណ្ដែតបណ្ដោយ ឲ្យស្ថានការណ៍នយោបាយសព្វថ្ងៃ គ្មានដំណោះស្រាយបែបនេះ។ លោក មាស នី បញ្ជាក់ថា អ្នកនយោបាយត្រូវស្ដាប់អ្នកសេដ្ឋកិច្ច ទើបគេហៅថាអ្នកនយោបាយវៃឆ្លាត បើពុំដូច្នោះទេ រដ្ឋាភិបាលមិនអាចគេចផុតភាពវឹកវររបស់ក្រុមកម្មករនោះឡើយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment