ព័ត៌មានភ្ញាក់ផ្អើលធ្វើអោយខ្មែររីករាយមួយនគរ៖ ក្រុមអភិរក្សនិងជួសជុលប្រាសាទបន្ទាយឆ្មា របស់អង្គការ UNESCO ទើបតែបានជីកប្រទះឃើញកំពូលប្រាសាទមានរាងជាក្បាច់ផ្កាឈូកក្តោប ធ្វើពីមាសសុទ្ធទម្ងន់៧គីឡូក្រាម ជួយចែករំលែកតដើម្បីអោយប្រជាពលរដ្ឋខ្មែរយើងបានដឹងផង!
ខេត្តបន្ទាយមានជ័យ៖ ក្រុមអភិរក្សនិងជួសជុលប្រាសាទបន្ទាយឆ្មា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ របស់អង្គការ UNESCO ដែលកំពុងធ្វើការជួសជុលប្រាសាទបន្ទាយឆ្មានេះ ទើបតែបានជីកប្រទះឃើញកំពូលប្រាសាទមានរាងជាក្បាច់ផ្កាឈូកក្តោប ធ្វើពីមាសសុទ្ធ១០០ភាគ១០០ទម្ងន់ ៧គីឡូក្រាម ក្នុងដី ហើយក៏ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិដែលពាក់ព័ន្ធ ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ។
ប្រាសាទបន្ទាយឆ្មា ជាប្រាសាទល្បីល្បាញដ៏ធំ និងមិនសូវមានទេសចរណ៍មកទស្សនានោះទេ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យជិតព្រំដែនថៃ។ ប្រាសាទបន្ទាយឆ្មាត្រូវបានខូចខាតយ៉ាងខ្លាំង ប្រាសាទបន្ទាយឆ្មាលាតសន្ធឹងលើបរិវេណដែលមានព្រៃដុះព័ទ្ធជុំវិញ។ មុខរបស់ប៉ម ប្រាសាទដែលនៅក្នុងព្រៃពិតជាធំធេង និងគួរអោយភ្ញាក់ផ្អើលដែលបានថែរក្សាចម្លាក់លានយ៉ាងល្អ ដែលបង្ហាញពីសារសំខាន់មួយចំនួន។ ប្រាសាទបន្ទាយឆ្មាត្រូវបានឧទ្ទិសថ្វាយដល់បុត្ររបស់ព្រះមហាក្សត្រ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលបានសោយទិវង្គតក្នុងការច្បាំងជាមួយនគរចម្ប៉ា។ សមរភូមិរវាងខ្មែរនិងចាមត្រូវបានពណ៌នាដោយចម្លាក់លាន។ ប្រាសាទនេះមានទីតាំងប្រហែល៧០គីឡូម៉ែត្រភាគខាងជើងក្រុងសិរីសោភ័ណ ដែលបម្រើ ជាច្រកចូលទីកាន់ប្រាសាទបន្ទាយឆ្មា ដែលទាមទារការធ្វើដំណើរមួយថ្ងៃពេញ និងត្រឡប់មកពីខេត្តសៀមរាបវិញ។ វាក៏មានការងាយស្រួលផងដែរ ប្រសិនបើធ្វើដំណើរមកពីខេត្តបាត់ដំបង។
ប្រវត្តិត្រួសៗប្រាសាទបន្ទាយឆ្មា
ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។ (វិគីភីឌាខ្មែរ)
ផ្តែរនៅប្រាសាទបន្ទាយឆ្មា |
ចំលាក់ប្រាសាទបន្ទាយឆ្មា |
No comments:
Post a Comment