លោក Ren Hok កើតទុក្ខមិនសុខចិត្ត៖ ពួកអាដែងស៊ីដាច់ក្រពុំផ្កាឈូកមាស៧គីឡូក្រាមក្លាយជាស្ពាន់ស្រោបមាសរតនៈវត្ថុទាំងនេះដែលដូនតាខ្មែរដាក់នៅតាមប្រាង្គប្រាសាទបូរាណ!
ជាផ្កាឈូកក្រពុំសម្រាប់ដាក់ពីលើចុងកំពូលត្រីសួគ៍ ដាក់កំពូលប្រាសាទដែលទើបនិងរកឃើញនៅប្រាសាទបន្ទាយឆ្មាកាលពីពេលថ្មីៗនេះ បើតាមការផ្សាយជាដំបូងថាជាមាសសុទ្ធចំនួន៧kg និងក្រោយមកមានព័ត៌មានថា មាសស្រោបស្ពាន់ទៅវិញ ។
គ្រឿងអល្លង្កាមាសដែលទើបនិងទទួលបានពីរបរទេសយកមករក្សាទុកនៅសារ:មន្ទី ក្រុងភ្នំពេញ ។
មាសសន្លឹកដែលរចនាជាស្លឹកឈើ មកុដ និង សុរង់ពាក់ក និងត្បូងរាត្រី សម្រាប់បំភ្លឺទីឋានអាទិទេព ។ រតនះវត្ថុទាំងនេះសុទ្ធតែជាមាសសុទ្ធ និងត្បូងរាត្រីពិតបានដាក់តាំងបង្ហាញនៅសារ:មន្ទី ភីមាយ នៅប្រាសាទភីមាយ ខេត្តនគរាជសីមា ប្រទេសសៀមសព្វថ្ងៃនេះ ។
បុព្វបុរសខ្មែរយកមាសមកធ្វើតាំងពីពីគ្រឿងអលង្កា ចុះទម្រាំកំពូលប្រាសាទទៀតរឿងស្អី ដូនតាខ្មែរយកស្ពាន់ធ្វើយកដាក់កំពូលប្រាសាទនោះ!?៕
*គូសបញ្ជាក់ដំបូងចេញផ្សាយព្រោងព្រាត ព័ត៌មានភ្ញាក់ផ្អើលធ្វើអោយខ្មែររីករាយរំភើបចិត្តមួយនគរ ក្រុមអភិរក្សនិងជួសជុលប្រាសាទបន្ទាយឆ្មា របស់អង្គការ UNESCO ទើបតែបានជីកប្រទះឃើញកំពូលប្រាសាទមានរាងជាក្បាច់ផ្កាឈូកក្តោប ធ្វើពីមាសសុទ្ធទម្ងន់៧គីឡូក្រាម ជួយចែករំលែកតដើម្បីអោយប្រជាពលរដ្ឋខ្មែរយើងបានដឹងផង!
ខេត្តបន្ទាយមានជ័យ៖ ក្រុមអភិរក្សនិងជួសជុលប្រាសាទបន្ទាយឆ្មា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ របស់អង្គការ UNESCO ដែលកំពុងធ្វើការជួសជុលប្រាសាទបន្ទាយឆ្មានេះ ទើបតែបានជីកប្រទះឃើញកំពូលប្រាសាទមានរាងជាក្បាច់ផ្កាឈូកក្តោប ធ្វើពីមាសសុទ្ធ១០០ភាគ១០០ទម្ងន់ ៧គីឡូក្រាម ក្នុងដី ហើយក៏ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិដែលពាក់ព័ន្ធ ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ។
ប្រជាពលរដ្ឋខ្មែរបានរីករាយរំភើបចិត្តតែមួយថ្ងៃពីរ ក៏មានព័ត៌មានចេញផ្សាយថា ការពិតកំពូលប្រាសាទបន្ទាយឆ្មា ជាដុំស្ពាន់ស្រោបមាស មិនមែនធ្វើពីមាសសុទ្ធទម្ងន់៧គីឡូក្រាមនោះទេ ។
ប្រភពព័ត៌មានលម្អិតពី Angrut បានអោយដឹងថា៖ មន្ត្រីវប្បធម៌ និងសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មា មានសោកស្តាយចំពោះការផ្តល់ព័ត៌មានខុស ពីកំពូលត្រីសូល៍គាងឃ្វាយធ្វើពីស្ពាន់ស្រោបមាស មិនមែនធ្វើពីមាសសុទ្ធទម្ងន់៧គីឡូក្រាមទេ ដែលត្រូវបានកាយរកឃើញតាំងពីថ្ងៃទី២៥ សីហា ២០១១ កន្លងមកម្ល៉េះ មិនមែនទើបរកឃើញប៉ុន្មានថ្ងៃមុននេះទេ ។
មន្ត្រីវប្បធម៌មន្ទីរនិងក្រសួងវប្បធម៌ ក៏ដូចលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារប្រាប់សារព័ត៌មានរស្មីកម្ពុជាថ្ងៃទី២១ធ្នូថា អស់លោកមានការសោកស្តាយ និងស្នើសុំអោយកែតម្រូវជាបន្ទាន់នូវការផ្តល់ព័ត៌មានខុស បង្កការភ័ន្តច្រឡំ និងបង្កមន្ទិលច្របូកច្របល់អំពីករណីស្ពាន់ ឬលង្ហិនស្រោបមាស ជាកំពូលត្រីសូល៍គាងឃ្វាយ ចុងស្រួច១ដុំ នៃប្រាសាទបន្ទាយឆ្មា ។
ក្នុងចំណោមបណ្តាញសង្គមហ្វេសប៊ុកនានា ក៏មានហ្វេសប៊ុករបស់ឈ្មោះ ហី សុផាលីន វត្តរលំជ្រៃ (ចៅអធិការវត្តប្រាសាទរលំជ្រែ ឃុំភូមិថ្មី ស្រុកថ្មពួក) ជាដើមចម បានផុសព័ត៌មានខុស បង្កការភ័ន្តច្រឡំដោយសរសេរថា «ក្រុមអភិរក្ស និងជួសជុលប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យរបស់អង្គការ UNISCO បានប្រទះឃើញកំពូលប្រាសាទធ្វើពីមាសសុទ្ធទម្ងន់ ៧គីឡូក្រាម ហើយប្រគល់អោយអាជ្ញាធររក្សាទុក នៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៧ »។
ខ្លឹមសារនោះ ត្រូវបានមន្រ្តីអោយកែតម្រូវនូវកំហុសឆ្គងនោះ ប៉ុន្តែក៏មានម្ចាស់គណនីហ្វេសប៊ុកមួយចំនួនទៀត បានចែករំលែក និងបង្ហោះនូវព័ត៌មានខុសពីការពិត នាំអោយមានការភ័ន្តច្រឡំ ជាបន្តបន្ទាប់ ។
មន្ត្រីខាងលើ សូមកែតម្រូវ និងបំភ្លឺការពិតដល់មិត្តហ្វេសប៊ុក និងសាធារណជន អោយបានជ្រាបថា រូបចម្លាក់កំពូលត្រីសូល៍គាងឃ្វាយធ្វើពីស្ពាន់ តែបិទមាសឬលាបពណ៌មាសនោះទម្ងន់៧គីឡូក្រាម រូបនោះពុំមែនធ្វើពីមាសសុទ្ធនោះទេ ហើយក៏ពុំមែនពាក់ព័ន្ធយូណេស្កូអីដែរ ។ ព្រោះ រូបកំពូលត្រីសូល៍នោះ ត្រូវបុព្វបុរសកសាងដាក់លើកំពូលនៃប្រាង្គប្រាសាទបន្ទាយឆ្មារ ដែលជាប្រាសាទថ្មភក់កសាងដោយព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ តែត មកបានបាក់រលំ និងបាត់បង់ទាំងអស់ ។
ក្រោយធ្វើកំណាយឃើញ រូបនោះត្រូវបាននាំទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ ហើយនាំមកបន្តនៅសារមន្ទីរជាតិភ្នំពេញ និងត្រៀមតាំងពីព័រណ៍ឆាប់ៗនេះ ៕
No comments:
Post a Comment