ការបោះឆ្នោតមួយដែលគេភ្លេច-A FORGOTTEN ELECTION, ដោយ អ៊ុម ហាក់
បច្ចុប្បន្ននេះទាំងថ្នាក់ជាតិទាំងអន្តរជាតិគេនាំគ្នាគិតនិងបារម្ភ តែពីការបោះឆ្នោតសកលខែកក្កដាឆ្នាំ២០១៨ តែដូចជាគេនាំគ្នាបំភ្លេច ឬបណ្តោយខ្លួនឱ្យជនផ្តាច់ការចេះតែបោះជំហានទៅមុខមិនព្រមទប់ទល់។
អសុរាហ៊ុនសែនកម្ទេចបក្សសង្រ្គោះជាតិបានដូចបំណងតាំងពីលើដល់ក្រោម ប្លន់អាសនៈទាំងសមាជិកសភា ទាំងសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ទៅចែកគ្នារវាងបក្សដែលពលរដ្ឋខ្មែរជាងបីលាននាក់ខ្ពើមរអើម។ ទុកបញ្ហាសមាជិកសភាមួយអន្លើមិនទាន់ស្តី សូមអនុញ្ញាតលើកយកតែករណីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពិចារណាសិន។ ម៉េចអ៊ីចឹង? កាលបោះឆ្នោតសក ឆ្នាំ២០១៣អសុរាចាញ់របូតខោ តែឆក់បានក្រមាមកបាំងកេរ្តិ៍ខ្មាសដោយប្រើ‹‹អាតេះតង់››ហើយ សង្ឃឹមថារកជ័យជំនះមកវិញពេលក្រោយ។ តែអកុសល អសុរាចាញ់ទទឹកស្លាបក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧របូតទាំងក្រមាថែមទៅទៀត ធ្វើឱ្យអសុរាឆេះកន្ទុយលោតយក្សទាំងននលគក។
អសុរាដែលជាជនកុម្មុយនិស្តផ្តាច់ការយល់ច្បាស់ណាស់ថាកាលណារបូតស្មៅជើងក្រាស( GRASS ROOTS ) ពីក្រោមហើយបរាជ័យគឺជាការជៀសមិនរួច។ កុម្មុយនិស្តរំលំអំណាចកណ្តាលបានគឺដោយសារកសិករនឹងកម្មករ ក្នុងន័យថា យកជនបទហ៊ុំព័ទ្ធទីក្រុង តែស្ថានការណ៍បានប្រែព្រួលអសុរាចូលក្តាប់អំណាចក្នុងក្រុងម្តង។ អន្ទាក់បែរជាដាក់កឯង ជនបទហ៊ុំព័ទ្ធអសុរាឱ្យថប់ដង្ហើមវិញម្តង ជាហេតុបង្ខំជននេះត្រូវដណ្តើមយកជនបទមកវិញឱ្យទាល់តែបានទោះដោយតម្លៃណាក៏ដោយ។
មកដល់ត្រិមនេះខ្ញុំគ្រាន់តែសូមបងប្អូនរួមឈាមក្រឡេកមើលការបោះឆ្នោតមួយដែលមិនឮគេ‹‹អិនយ៉ី››គឺការបោះឆ្នោតជ្រើសរើស ព្រឹទ្ធសភានៅខែកម្ភៈ២០១៨ខាងមុខ។ អសុរាបានប្លន់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ពីបក្សសង្រ្គោះជាតិបានអស់ហើយដូច្នេះសមាជិក ព្រឹទ្ធសភាដែលចេញមកពីការបោះឆ្នោតអសកលនឹងត្រូវបានទៅបក្សប្រជាជនយួនបង្កើតស្ទើរតែទាំងស្រុង។ គេអាចគិតថាព្រឹទ្ធ សភាគ្រាន់តែជាអង្គការប្រថាប់ត្រាមិនមានអំណាចធំដុំទេ។ ជាការពិតប៉ុន្តែជាមួយយួននិងកញ្ជះវា ទោះមួយចំអាម មួយជំហាន មួយ ម៉ែត្រ មួយគីឡូម៉ែត្រ វារមែងសន្សំជានិច្ចដើមបីឆ្ពោះទៅទីដៅរបស់ វាគឺយកទាំងស្រុង។ តើបក្សសង្រ្គោះជាតិយល់យ៉ាងណា ហើយនឹងធ្វើយ៉ាងណាដែរ???៕
((អ៊ុម ហាក់ ២៧ធ្នូ២០១៧)))
No comments:
Post a Comment