លោកខ្មែរ សុវណ្ណភូមិ និងលោកឆាំ ឆានី ប្រកាសអំពាវនាវដល់គណបក្សនយោបាយនានានៅកម្ពុជា សូមចូលរួមធ្វើពហិការការបោះឆ្នោតខាងមុខ និងប្រកាសកាត់កាល់ទាត់ចោល គ.ជ.ប-Boycott NEC
ប្រភពព័ត៌មានពីបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុករបស់លោកខ្មែរ សុវណ្ណភូមិ និងលោកឆាំ ឆានី ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា លោកទាំងពីរ បានប្រកាសអំពាវនាវដល់គណបក្សនយោបាយទាំងឡាយនៅកម្ពុជា (លើកលែងគណបក្សប្រជាជនកម្ពុជា) សូមចូលរួមធ្វើពហិការការបោះឆ្នោតខាងមុខ និងប្រកាសកាត់កាល់ទាត់ចោល គ.ជ.ប សព្វថ្ងៃ ដូចដែលសហរដ្ឋអាមេរិកនិងសហគមអឺរ៉ុបបានធ្វើផងដែរ។ សារទាំងស្រុងមានដូចខាងក្រោមនេះ៖
លោកខ្មែរ សុវណ្ណភូមិ៖ សេចក្តីអំពាវនាវដល់គណបក្សនយោបាយនានានៅកម្ពុជា
ក្រោយការរំលាយគណបក្សង្រ្គោះជាតិក្រោមនយោបាយប្លន់អំណាចពីបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៦ វិច្ឆិកា ២០១៧ មក អង្គការសហប្រជាជាតិ ជប៉ុន ស៊ុយអែត និងបារាំង បានធ្វើការថ្កោលទោសយ៉ាងខ្លាំង។ ជាពិសេស សហរដ្ឋអាមេរិក និងសហគអឺរ៉ុប ដែលជាប្រទេសមហាអំណាច និងបីតាប្រជាធិបតេយ្យ ហើយក៏ជាប្រទេសទទួលបន្ទុកផ្តល់ជំនួយ និងរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតនៅកម្ពុជា (គ.ជ.ប) បានប្រកាសផ្តាច់ជំនួយ មិនទទួលស្គាល់ស្ថាប័ន គ.ជ.ប និងការបោះឆ្នោតនៅកម្ពុជានាឆ្នាំ២០១៨ រួមទាំងការលាលែងរបស់មន្រ្តី គ.ជ.ប ពីកូតាគណបក្សសង្រ្គោះជាតិ៣រូបថែមទៀតនោះ ខ្មែរ សុវណ្ណភូមិ សូមអំពាវនាវដល់គណបក្សនយោបាយទាំងឡាយនៅកម្ពុជា (លើកលែងគណបក្សប្រជាជនកម្ពុជា) សូមចូលរួមធ្វើពហិការការបោះឆ្នោតខាងមុខ និងប្រកាសទាត់ចោល គ.ជ.ប សព្វថ្ងៃដូចដែលសហរដ្ឋអាមេរិក និងសហគមអឺរ៉ុបបានធ្វើផងដែរ។
ការចូលរួមរបស់គណបក្សផ្សេងៗទៀតក្នុងករណីនេះគឺជាសក្ខីកម្ម បង្ហាញពីគោលបំណងរបស់អស់លោកលោកស្រីដែលជាថ្នាក់ដឹកនាំគណបក្សថា ពិតជាចង់បានលទ្ធិប្រជាធិបតេយ្យពិត ការពារនូវប្រយោជន៍ជាតិពិត និងគោរពតាមនិយាមប្រជាធិបតេយ្យដែលពិភពលោកចង់បានដើម្បីសិទ្ធិសេរីភាព យុត្តិធម៌ ភាពរុងរឿង តម្លាភាព និងនីតិរដ្ឋ ពិតប្រាកដសម្រាប់ប្រយោជន៍ជាតិ និងពលរដ្ឋរបស់យើង។
ខ្មែរ សុវណ្ណភូមិ សង្ឃឹម យ៉ាងមុតមាំចំពោះស្មារតី និងមនសិការជាតិរបស់អស់លោក លោកស្រីក្នុងការចូលរួមបុព្វហេតុជាតិជាមួយគ្នាក្នុងកិច្ចការ។
ដោយសេចក្តីគោរព និងរាប់អានពីខ្ញុំបាទ ខ្មែរ សុវណ្ណភូមិ
លោកឆាំ ឆានី៖ សេចក្តីអំពាវនាវ
ក្រោយការរំលាយគណបក្សង្រ្គោះជាតិក្រោមនយោបាយប្លន់អំណាចពីបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៦ វិច្ឆិកា ២០១៧ មក អង្គការសហប្រជាជាតិ ជប៉ុន ស៊ុយអែត និងបារាំង បានថ្កោលទោស។ ជាពិសេស សហរដ្ឋអាមេរិក និងសហគអឺរ៉ុប ដែលជាប្រទេសមហាអំណាច និងបីតាប្រជាធិបតេយ្យ ហើយក៏ជាប្រទេសទទួលបន្ទុកផ្តល់ជំនួយ និងរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតនៅកម្ពុជា (គ.ជ.ប) បានប្រកាសផ្តាច់ជំនួយ មិនទទួលស្គាល់ស្ថាប័ន គ.ជ.ប និងការបោះឆ្នោតនៅកម្ពុជានាឆ្នាំ២០១៨ រួមទាំងការលាលែងរបស់មន្រ្តី គ.ជ.ប ពីកូតាគណបក្សសង្រ្គោះជាតិ៣រូបថែមទៀត ។
ខ្ញុំ សូមអំពាវនាវដល់គណបក្សនយោបាយទាំងឡាយនៅកម្ពុជា (លើកលែងគណបក្សប្រជាជនកម្ពុជា) សូមចូលរួមធ្វើពហិការការបោះឆ្នោតខាងមុខ និងប្រកាសទាត់ចោល គ.ជ.ប សព្វថ្ងៃដូចដែលសហរដ្ឋអាមេរិក និងសហគមអឺរ៉ុបបានធ្វើផងដែរ។
ការចូលរួមរបស់គណបក្សផ្សេងៗទៀតក្នុងករណីនេះគឺជាសក្ខីកម្ម បង្ហាញពីគោលបំណងរបស់អស់លោកលោកស្រីដែលជាថ្នាក់ដឹកនាំគណបក្សថា ពិតជាចង់បានលទ្ធិប្រជាធិបតេយ្យពិត ការពារនូវប្រយោជន៍ជាតិពិត និងគោរពតាមនិយាមប្រជាធិបតេយ្យដែលពិភពលោកចង់បានដើម្បីសិទ្ធិសេរភាព យុត្តិធម៌ ភាពរុងរឿង តម្លាភាព និងនីតិរដ្ឋ ពិតប្រាកដសម្រាប់ប្រយោជន៍ជាតិ និងពលរដ្ឋរបស់យើង។
ខ្ញុំ សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតី និងមនសិការជាតិរបស់អស់លោក លោកស្រីក្នុងការចូលរួមបុព្វហេតុជាតិជាមួយគ្នាក្នុងកិច្ចការ។
ដោយសេចក្តីគោរព និងរាប់អានពីខ្ញុំ ឆាំ ឆានី
\
No comments:
Post a Comment