ខេមររដ្ឋកើតមហន្តរាយហាយនៈហើយបងប្អូនខ្មែរអើយ! ស្ងាត់ៗខ្មែរហាយនៈទឹករលាយដីទាំងផ្ទាំងៗពី ១៨១,០៣៥ គីឡូម៉ែត្រក្រឡា មកនៅសល់តែ ១៧៦,៥២០ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ!!
ប្រភពព័ត៌មានពីវេបសាយផ្ដាច់ការ ចុះផ្សាយថ្មីៗនេះ បានអោយដឹងយ៉ាងដូច្នេះថា៖ បែកការណ៍សម្ងាត់រឿងបាត់ទឹកដី៖ តាមទិន្នន័យដែលក្រសួងការបទេសអូស្រ្តាលីបានចុះផ្សាយថា ទឹកដីខ្មែរនៅសល់តែ ១៧៦,៥២០ គ.ម.ក្រឡាប៉ុណ្ណោះ
យើងតែងតែដឹងឮ និង រៀនសូត្រមកថា ប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា
ប៉ុន្តែកាលពីពេលថ្មី ៗ នេះ ក្រសួងការបរទេសអូស្រ្តាលីបានសិក្សាស្រាវជ្រាវ និង រកឃើញថា ផ្ទៃដីកម្ពុជានៅសល់តែ ១៧៦,៥២០ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែអះអាងថា ផ្ទៃដីកម្ពុជាមាន ១៨១,០៣៥ គីឡូម៉ែត្រក្រឡា ការណ៍នេះធ្វើឲ្យមហាជនកើតមន្ទិលសង្ស័យលើទិន្នន័យពិតប្រាកដរបស់ផ្ទៃដីកម្ពុជា ។
យើងមិនដឹងថា អូស្រ្តាលីផ្តល់ទិន្នន័យខុស ឬ រដ្ឋាភិបាលផ្តល់ទិន្នន័យខុសនោះទេ ប៉ុន្តែជាទូទៅ រដ្ឋាភិបាលតែងតែបិទបាំងរឿងទឹកដីនេះ ព្រោះជារឿងរសើប មិនអាចប្រាប់ការពិតណាមួយដល់ប្រជាជនខ្មែរឲ្យដឹងឮទូទៅឡើយ ។
តាមធម្មតា ជនបរទេសច្រើនតែនិយាយអ្វី ៗ ទៅតាមបច្ចេកទេសច្រើនជាងនិយាយវោហារនយោបាយភរភាយដើម្បីបោកប្រាស់ពលរដ្ឋដូចរដ្ឋាភិបាលខ្មែរ ប៉ុន្តែយ៉ាងណាក៏ដោយ យើងនៅតែរង់ចាំចម្លើយជាក់លាក់ណាមួយពីរដ្ឋាភិបាលក្នុងលក្ខណៈបច្ចេកទេសដែលអាចត្រួតពិនិត្យបាន
មិនមែនចម្លើយដោះសាដូចដែលធ្លាប់ធ្វើជារឿយ ៗ មកនោះទេ ព្រោះរឿងទឹកដីជារឿងអាយុជីវិតជាតិ ចាត់ជារឿងសំខាន់ជាងអ្វី ៗ ទាំងអស់ ទាំងប្រជាពលរដ្ឋត្រូវតែចូលរួមតាមដាននិងសាកសួរបញ្ហានេះឲ្យបានគ្រប់ ៗ គ្នា ដើម្បីជួយរក្សាការពារទឹកដីដូនតាខ្មែរ ៕
ប្រភព៖ ក្រសួងការបរទេសអូស្រ្តាលី, ផ្ដាច់ការ
No comments:
Post a Comment