រឿងខ្មែរបង្កើតរណសិរ្ស២ធ្នូ គឺជារឿងក្លែងក្លាយ ការពិតរណសិរ្ស២ធ្នូ ត្រូវបានចោរយួនបង្កើតឡើង
យួនបង្កើតរណសិរ្ស២ធ្នូ ដឹកនាំកងទ័ពយួន២០មុឺននាក់ ដែលមាន ឡេ ដឹកថូ គឺជាមេទ័ព ដើម្បីចូលមកឈ្លានពានប្រទេសកម្ពុជា នៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅដាណាង ភាគកណ្ដាលប្រទេសយួន។
រឿងខ្មែរបង្កើតរណសិរ្ស២ធ្នូនៅស្រុកស្នួល ខេត្តក្រចេះ គឺជារឿងក្លែងក្លាយដែលបានបង្កើតឡើងដោយយួន។ គ្មានជនជាតិខ្មែរម្នាក់ណាគឺជាបិតា២ធ្នូនិងបិតា៧មករាទេ។ គ្មានកងទ័ពរណសិរ្ស២ធ្នូខ្មែរម្នាក់ណាដែលបានច្បាំងជាមួយខ្មែរក្រហមទេ។ កងទ័ពយួន២០មុឺននាក់បានសម្រុកចូលស្រុកខ្មែរច្បាំងជាមួយខ្មែរក្រហម រហូតបានទទួលជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយយួនបានទទួលជ័យជំនះថ្ងៃ៧មករា ទើបវានាំក្រុមខ្មែរធ្វើជាបដានយោបាយរបស់វាទៅដឹកនាំប្រទេស ហើយបានដឹកនាំការថតវីដេអូនៅស្រុកស្នួល ខេត្តក្រចេះ បង្កើតរឿង២ធ្នូក្លែងក្លាយ ហើយក៏បានយកវីដេអូនោះទៅបង្ហាញពិភពលោកថា ក្រុមខ្មែរនោះទេដែលជាអ្នកនាំវាមកផ្ដួលរំលំរបបខ្មែរក្រហម។
អត្ថន័យនៃរណសិរ្ស២ធ្នូ ដកស្រង់ពីសៀវភៅសិក្សាសង្គមថ្នាក់ទី៩ បានកុហកកូនខ្មែរ មានយ៉ាងដូច្នេះថា៖ របបកម្ពុជាប្រជាធិបតេយ្យបានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុស។ របបនេះប្រៀបដូចគុកឥតជញ្ចាំង ឬឋាននរក។ ដោយឃើញអំពើព្រៃផ្សៃបែបនេះហើយ កម្មាភិបាលខ្មែរក្រហមួយចំនួនបានចេញមុខប្រឆាំង ប៉ុន្តែត្រូវមេដឹកនាំខ្មែក្រហមសម្លាប់ដូចជា លោក ហ៊ូ នឹម សម្លាប់នៅឆ្នាំ១៩៧៦ លោក កុយ ធួន លេខាបក្សភូមិភាគឧត្តរ សម្លាប់នៅឆ្នាំ១៩៧៦ ។ ល។
នៅឆ្នាំ១៩៧៧ ប្រជាជនខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌលគីរី កំពង់ឆ្នាំង និងនៅចម្ការហ្លួង បានក្រោកឡើងបង្កចលនាប្រឆាំងនឹងខ្មែរក្រហម។ ចលនាបះបោររបស់ប្រជាជនបានធ្វើឲ្យអង្គការដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខ្មែរក្រហមចាប់ផ្តើមសម្លាប់ប្រជាជនកាន់តែច្រើន និងគ្រប់កន្លែងទូទាំងប្រទេស ពិសេសភូមិភាគនិរតី ឧត្តរ ពាយ័ព្យ និងបូព៌ា។ ចលនាបះបោររបស់ប្រជាជនកម្ពុជាកើតមានកាន់តែធំឡើងៗ ហើយរីករាលដាលពាសពាញប្រទេស ដូចជាប្រជាជននៅស្រុកត្បូងឃ្មុំ (កំពង់ចាម) ស្រុកសៀមប៉ាង (ស្ទឹងត្រែង) ស្រុកបកែវ (រតនគីរី) ជាដើម។
នៅឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ាសមមិត្ត ហេង សំរិន ជាមេបញ្ជាការកងពលធំលេខ៤ បានដឹកនាំកុបកម្មមួយប្រឆាំងនឹងខ្មែរក្រហម។ ពួកកុបករទាំងអស់បាចខិតប័ណ្ណអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ មហាសន្និបាតរបស់អ្នកស្នេហាជាតិគ្រប់តំបន់បានធ្វើឡើងនៅមូលដ្ឋានរំដោះ។ មហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបោះឆ្នោតជ្រើសតាំងគណកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក ១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។
មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយដូចខាងក្រោម៖
ទី១. ផ្តួលរំលំរបបប្រល័យពួជសាសន៍ខ្មែរក្រហម រំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីរណ្តៅមរណៈ
ទី២. គោរពឆន្ទៈ និងគោលបំណងរបស់ប្រជាជនកម្ពុជា
ទី៣. កសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាពទឹកដី និងសម្បូររុងរឿង។
ចាប់ពីពេលនោះមក កម្លាំងរណសិរ្សសង្គ្រោះជាតិកម្ពុជាកាន់តែរីកធំធាត់ និងខ្លាំងក្លាឡើងៗទាំងក្នុង និងក្រៅប្រទេស៕
No comments:
Post a Comment