ក្ដៅៗបែកធ្លាយការណ៍សម្ងាត់ទៀត! បែកធ្លាយរឿងមាសប្រាក់លាក់ទុកដល់ទៅ ៨ធនាគារ របស់អ្នកស្រី ហ៊ុន គឹមឡេង ប្រពន្ធរបស់លោកនេត សាវឿន សរុបទឹកប្រាក់ជិត៣០លានដុល្លារអាមេរិក!-Millions belongs to mrs Kun kimleng. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅៗបែកធ្លាយការណ៍សម្ងាត់ទៀត! បែកធ្លាយរឿងមាសប្រាក់លាក់ទុកដល់ទៅ ៨ធនាគារ របស់អ្នកស្រី ហ៊ុន គឹមឡេង ប្រពន្ធរបស់លោកនេត សាវឿន សរុបទឹកប្រាក់ជិត៣០លានដុល្លារអាមេរិក!-Millions belongs to mrs Kun kimleng.

ក្ដៅៗបែកធ្លាយការណ៍សម្ងាត់ទៀត! បែកធ្លាយរឿងមាសប្រាក់លាក់ទុកដល់ទៅ ៨ធនាគារ របស់អ្នកស្រី ហ៊ុន គឹមឡេង ប្រពន្ធរបស់លោកនេត សាវឿន សរុបទឹកប្រាក់ជិត៣០លានដុល្លារអាមេរិក!-Millions belongs to mrs Kun kimleng.

Share This

ក្ដៅៗបែកធ្លាយការណ៍សម្ងាត់ទៀត! បែកធ្លាយរឿងមាសប្រាក់លាក់ទុកដល់ទៅ ៨ធនាគារ របស់អ្នកស្រី ហ៊ុន គឹមឡេង ប្រពន្ធរបស់លោកនេត សាវឿន សរុបទឹកប្រាក់ជិត៣០លានដុល្លារអាមេរិក!

ប្រភពព័ត៌មានពីវេបសាយផ្ដាច់ការ ចុះផ្សាយថ្មីៗនេះបានអោយដឹងថា៖ គេឯងដឹងឮជាទូទៅថា ត្រកូលហ៊ុនដឹកនាំប្រទេសជាង៣០ឆ្នាំ កន្លងមកហើយ មិនបានចែកលាភផលប្រយោជន៍របស់​ជាតិដល់​ប្រជារាស្រ្តខ្មែរបានស្មើទេ ផ្ទុយទៅវិញ រាស្រ្តខ្មែរសាមញ្ញមានតែដុនដាបយ៉ាប់យឺនទៅ ៗ ចំពាក់បំណុលវណ្តក រកប្រាក់ចំណូលបានទាបជាងប្រទេសជិតខាង ។

ប៉ុន្តែគ្រួសារត្រកូលហ៊ុនចេះតែធូរធារមានបានឡើងជារឿយ ៗ ព្រោះប្រព័ន្ធសេដ្ឋកិច្ចរបស់ជាតិក្លាយទៅជាប្រព័ន្ធផ្តាច់មុខរបស់ត្រកូលហ៊ុន ហេតុនោះ គ្រួសារនេះទើបធូរធារ​មានបានខុសប្រក្រតី ។ ឥឡូវ យើងក្រឡេកមើលអ្នកស្រី ហ៊ុន គឹមឡេង ក្មួយស្រីរបស់លោក ហ៊ុន សែន កូនស្រីរបស់លោក ហ៊ុន ណេង និង ត្រូវជាបងស្រីរបស់លោក ហ៊ុន តូ និងជាប្រពន្ធរបស់លោក នេត សាវឿន មានប្រាក់ផ្ញើនៅក្នុងធនាគារចំនួន ៨ ធនាគារ គឺ ១៖ធនាគារសហពាណិជ្ជ(UCB) ចំនួន ១៨៤០១៦៦.៩៦ $ ២៖ធនាគារកម្ពុជាសាធារណៈ (CPB) ចំនួន ៤០៦៤៨៥៥.៥១ $ ៣៖ ធនាគារវឌ្ឍនៈ (VATTANAC) ចំនួន ២១៦២២.៥៩ $ ៤៖ ធនាគារ ANZ ROYAL ចំនួន ៣៩៣១២៧.២៧ $ ៥៖ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា (RHB) ចំនួន ១៨៣៩៩.៥៩ $ ៦.ធនាគារ Maruhan Japan Bank ចំនួន ៦០៧០៣៧៩.០២ $ ៧៖ធនាគារស្ថាបនា (Sathapana) ចំនួន ១៤០៥៣៦៧១.៣៨ $ ៨៖​ធនាគារក្រុងទេព (Bangkok Bank) ចំនួន ១៨១៧០៣.៦៣ $ សរុបទឹកប្រាក់ទាំង ៨ ធនាគារ មានចំនួន ២៦,៦៤៣៩២៥.៩៥ $ ពោលគឺ មានទឹកប្រាក់ជាង ២៦ លានដុល្លារ ដែលទឹកប្រាក់នេះកើតចេញពីអំពើពុករលួយខ្លះ អំពើលក់ដូរទ្រព្យសម្បត្តិជាតិខ្លះ និង អំពើកេងប្រវញ្ចផ្នែកហិរញ្ញវត្ថុខ្លះ ។ យោងតាមទិន្នន័យដែលយើងស្វែងរកបាន គ្រាន់តែជាផ្នែកតូចមួយរបស់ស្រ្តីមេផ្ទះប៉ុណ្ណោះ ចុះទម្រាំអ្នកផ្សេងទៀតដែលជាគ្រួសារត្រកូលហ៊ុន នឹងមានទឹកប្រាក់មហាសាលប៉ុនណា ហើយ​អ្នកណាខ្លះនឹងអាចត្រួតពិនិត្យលុយកាក់របស់ពួកគេបាន បើអង្គភាពប្រឆាំងអំពើពុករលួយ​ដែល​មានលោក ឱម យិនទៀង គ្រាន់តែជាឈ្នាន់របស់ពួកគេនោះ ៕

















ប្រភព៖ ផ្ដាច់ការ

No comments:

Post a Comment