ព័ត៌មានក្ដៅៗទាន់ហេតុការណ៍៖ ធ្ងន់កហើយកនយើង! សហភាពអឺរ៉ុប សម្រេច​ជា​ឯកច្ឆន្ទ​ សំពងក្បាលរដ្ឋាភិបាលក្រុមចោរប្លន់សែនហ៊ុន វាយសំពងទាល់តែបាក់កតែម្ដង! បិទទីផ្សារ បង្កកទ្រព្យសម្បត្តិ នឹងអាចឈានដល់រឹបអូសទ្រព្យសម្បត្តិកខ្វក់ និងបិទទិដ្ឋាការ!-EU parliament passed resolution sanction on Cam​ govt. - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
EU+%2526+Sen_2

ព័ត៌មានក្ដៅៗទាន់ហេតុការណ៍៖ ធ្ងន់កហើយកនយើង! សហភាពអឺរ៉ុប សម្រេច​ជា​ឯកច្ឆន្ទ​ សំពងក្បាលរដ្ឋាភិបាលក្រុមចោរប្លន់សែនហ៊ុន វាយសំពងទាល់តែបាក់កតែម្ដង! បិទទីផ្សារ បង្កកទ្រព្យសម្បត្តិ នឹងអាចឈានដល់រឹបអូសទ្រព្យសម្បត្តិកខ្វក់ និងបិទទិដ្ឋាការ!-EU parliament passed resolution sanction on Cam​ govt.

Share This

ព័ត៌មានក្ដៅៗទាន់ហេតុការណ៍៖ ធ្ងន់កហើយកនយើង! សហភាពអឺរ៉ុប សម្រេច​ជា​ឯកច្ឆន្ទ​ សំពងក្បាលរដ្ឋាភិបាលក្រុមចោរប្លន់សែនហ៊ុន វាយសំពងទាល់តែបាក់កតែម្ដង! ផ្ដាច់ជំនួយ បិទទីផ្សារ បង្កកទ្រព្យសម្បត្តិ នឹងអាចឈានដល់រឹបអូសទ្រព្យសម្បត្តិកខ្វក់ និងបិទទិដ្ឋាការ!-EU parliament passed resolution sanction on Cam​ govt.


ប៉ុន្មានម៉ោងមុននេះ ថ្ងៃ ១៤ ធ្នូ នេះ សភាអឺរ៉ុប បានអនុម័តញត្តិមួយ ស្តីពីកម្ពុជា ដែលក្នុងនោះមានចែងអំពីទណ្ឌកម្ម មកលើរដ្ឋាភិបាលលោក ហ៊ុន សែន ៖
- ផ្អាកជំនួយទាំងអស់ ក្នុងក្របខណ្ឌ នៃកិច្ចសន្យា សហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា
- បិទទីផ្សារ មិនឲ្យនាំទំនិញ ពីកម្ពុជា ចូលមកលក់ នៅក្នុងប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប
- ផ្អាកការផ្តល់ទិដ្ឋាការ (visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំផ្តាច់ការ នៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិ របស់ជនទាំងនោះ ដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួន មកលាក់ទុកនៅទ្វីបអឺរ៉ុប។

វិធានការទាំងនេះ នឹងចាប់ផ្តើមអនុវត្ត ក្នុងពេលឆាប់ៗខាងមុខនេះ បើមិនមានការគោរពសិទ្ធិមនុស្សឡើងវិញ នៅកម្ពុជា ជាពិសេស ត្រូវតែដោះលែងលោក កឹម សុខា និងអនុញ្ញាតិ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ (ប្រភពផេក សម រង្សី)

រីឯប្រភពពីវិទ្យុអាស៊ីសេរី បានអោយដឹងថា៖ សភា​អឺរ៉ុប​សម្រេច​ជា​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន
Image_1+%25281%2529

សហគមន៍​អឺរ៉ុប បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ចាត់​វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់ និង​វិស័យ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត ព្រមទាំង​ការ​កាត់​ផ្ដាច់​ជំនួយ​ផង​ដែរ។ ទណ្ឌកម្ម​នេះ គឺ​ជា​សារ​ព្រមាន​ទៅ​ដល់​លោក ហ៊ុន សែន ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជា​មិន​ខាន។

​វិធានការ​ដាក់ទណ្ឌកម្ម​របស់​សហគមន៍​អឺរ៉ុប ក្នុង​សេចក្ដី​សម្រេច​ដែល​ត្រូវ​បាន​អនុម័ត ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​សភា​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ គឺ​ជា​យន្តការ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ក្នុង​សេចក្ដី​សម្រេច​នេះ គឺ​សភា​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំង​អស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន។ សេចក្ដី​សម្រេច​នេះ​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ចងចាំ​ថា កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នេះ អាច​បន្ត​ទៅ​ទៀត​បាន​តែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

​លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​កិច្ច​ការបរទេស​សហភាព​អឺរ៉ុប​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រួម​ទាំង​គណៈកម្មការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផង ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំង​ឡាយ​ដែល​ចូល​ដៃ​ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហគមន៍​អឺរ៉ុប និង​បង្គាប់​ឲ្យ​ប្រធាន​សភា​អឺរ៉ុប បញ្ជូន​សេចក្ដី​សម្រេច​នេះ​ទៅ​គណៈកម្មការ ក្រុមប្រឹក្សា ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រដ្ឋ​ជា​សមាជិក​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង​អស់​ផង​ដែរ។

សមាជិក​សភា​អឺរ៉ុប ដែល​ចូលរួម​បោះឆ្នោត​អនុម័ត​សេចក្ដី​សម្រេច​នេះ សុទ្ធតែ​យល់​ស្រប​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ ព្រោះ​ពួកគាត់​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ដោយសារ​តែ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ដំណំ រហូត​ដល់​ការ​រម្លាយ​គណបក្ស​ប្រឆាំង ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

​ទណ្ឌកម្ម​ពី​អន្តរជាតិ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ដាក់​ជា​ហូរហែ ក្រោយ​ពី​រដ្ឋាភិបាល​ធ្វើ​ព្រងើយកន្តើយ​ទៅ​នឹង​កង្វល់ និង​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ ដែល​បាន​ព្រមាន និង​ទុក​ឱកាស​ឲ្យ​ពិចារណា​ឡើង​វិញ។ នៅ​មុន​ចេញ​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​នេះ សហគមន៍​អឺរ៉ុប ទើបតែ​បាន​កាត់​ផ្ដាច់​ជំនួយ​ទាំង​អស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។  ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​នេះ​ដែរ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត។ ក្រោយ​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះ​ឆ្នោត ជំហាន​បន្ទាប់​មក​ទៀត គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹប​អូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន បាន​ហៅ​វិធានការ​ទាំង​ឡាយ​ខាង​លើ​ជា​វិធានការ​ព្រៃផ្សៃ ធ្វើ​តាមតែ​អំពើ​ចិត្ត ទៅ​តាម​មហិច្ឆតា​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ទណ្ឌកម្ម​ពី​អន្តរជាតិ ថា​គ្មាន​ផ្អែក​លើ​គោលការណ៍​ច្បាប់​អ្វី​ច្បាស់លាស់​នោះ​ទេ។

​ទោះជា​យ៉ាង​នេះ​ក្តី ទាំង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក សុទ្ធតែ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ណាស់​ថា ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​នេះ​ឯង។ សហគមន៍​អន្តរជាតិ នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ស្តារ​ស្ថានការណ៍​ដុនដាប​បច្ចុប្បន្ន​ឲ្យ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​ការ​ចូលរួម​ដោយ​ពេញ​ពេញ​ពី​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ត្រូវ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ចង់​ឲ្យ​មាន​ទណ្ឌ​កម្ម​បែប​នេះ៕ (( ប្រភព៖ អាស៊ីសេរី ))


eu2

Cam%252C+USA%252C+EU+%2526+JA

EU+%2526+Sen

Image_Text

Image_Text2

SR

usa_parlia1

usa_parlia2

Trump%2526Sen

IMF_KHMERWORKE_2

IMF_KHMERWORKER_1

IMF_KHMERWORKER_3

Comment Using!!

No comments:

Post a Comment

Pages