កណ្ឌកេន​ កណ្ឌកុទ្ធរណំ​ បន្លាមុត​យកបន្លាជោះ សែនពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យពន្លឿនការដាក់ទណ្ឌកម្ម ប៉ះចំឆានី ឆាខ្ញីម្ទេសប្រកាសខ្យល់ព្យុះភ្លៀងផ្គរ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោរ ដួល​បះ​ជើង​ច្រោង! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 កណ្ឌកេន​ កណ្ឌកុទ្ធរណំ​ បន្លាមុត​យកបន្លាជោះ សែនពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យពន្លឿនការដាក់ទណ្ឌកម្ម ប៉ះចំឆានី ឆាខ្ញីម្ទេសប្រកាសខ្យល់ព្យុះភ្លៀងផ្គរ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោរ ដួល​បះ​ជើង​ច្រោង!

កណ្ឌកេន​ កណ្ឌកុទ្ធរណំ​ បន្លាមុត​យកបន្លាជោះ សែនពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យពន្លឿនការដាក់ទណ្ឌកម្ម ប៉ះចំឆានី ឆាខ្ញីម្ទេសប្រកាសខ្យល់ព្យុះភ្លៀងផ្គរ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោរ ដួល​បះ​ជើង​ច្រោង!

Share This

កណ្ឌកេន​ កណ្ឌកុទ្ធរណំ​ បន្លាមុត​យកបន្លាជោះ សែនពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យពន្លឿនការដាក់ទណ្ឌកម្ម ប៉ះចំឆានី ឆាខ្ញីម្ទេសប្រកាសខ្យល់ព្យុះភ្លៀងផ្គរ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោរ ដួល​បះ​ជើង​ច្រោង!

បន្ទាប់ពីសំណាក់ព័ត៌មាននានារបស់ខ្មែរ ទាំងក្នុងស្រុកនិងក្រៅស្រុក បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត ស្ដីពីប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោរ ហ៊ុន សែន ពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យបង្កកទ្រព្យ ថាមេដឹកនាំខ្មែរណាយកលុយទៅផ្ញើនៅអាមេរិកគឺឆ្កួតសុទ្ធ និងសំពងក្បាលមន្ត្រីស៊ីភីភីរបស់ខ្លួន ថាបើវាយកលុយទៅផ្ញើនៅអឺរ៉ុបនិងអាកាំង គឺភ្លើសុទ្ធ!​។

ភ្លាមៗនោះ លោកឆាំ ឆានី ​ក៏បញ្ចេញក្បាច់ តាមទាន់ជាន់កែង កណ្ឌកេន​ កណ្ឌកុទ្ធរណំ​-បន្លាមុត​យកបន្លាជោះ តាមពន្យុះប្រកាសខ្យល់ព្យុះភ្លៀងផ្គរ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន​ សែន​ រឿងអីមិនតេជោរសែន ដួល​បះ​ជើង​ច្រោង!។ សារពេញទាំងស្រុងពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកឆាំ ឆានី ​ចុះផ្សាយថ្មីៗនេះ បានអោយដឹងយ៉ាងដូច្នេះថា៖ ប្រកាសគាំទ្រ

ខ្ញុំ ឆាំ ឆានី សូមប្រកាសគាំទ្រ​យ៉ាងពេញទំហឹង នូវប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន​ សែន​ កាលពីថ្ងៃទី ១៥ ធ្នូ ២០១៧ ដែលសម្តេចសុំឲ្យ អាមេរិក និងសហគមន៍អឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំពុករលួយនៅកម្ពុជា ដែលរួមទាំងសម្តេច និងក្រុមគ្រួសារ ផងដែរ ។

ដោយយោងលើប្រសាសន៍ របស់សម្តេចនៅពេលនេះ ខ្ញុំសូមអំពាវនាវដល់មន្ត្រីធំៗនៃរដ្ឋាភិបាលខ្មែរ មេៗប៉ូលីស ទាហាន ក្រុមយុវជន សហជីពកម្មករ គ្រូបង្រៀន មន្ត្រីរាជាការស៊ីវីល និងអង្គការសង្គមស៊ីវីល ដែលជានិច្ចកាល តែងតែប្រកាសគាំទ្រប្រសាសន៍សម្តេច សូមមេត្តាចូលរួមធ្វើញត្តិ ប្រកាសគាំទ្រឲ្យបានគ្រប់ៗគ្នា ដើម្បីជួយជំរុញ អាមេរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ មេដឹកនាំខ្មែរសមតាមបំណងរបស់សម្តេចនៃយើង ។

អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីធំៗនៃរដ្ឋាភិបាលខ្មែរ មេៗប៉ូលីស ទាហាន ក្រុមយុវជន សហជីពកម្មករ គ្រូបង្រៀន មន្ត្រីរាជាការស៊ីវីល និងអង្គការសង្គមស៊ីវីល មេត្តាចូលរួមធ្វើញត្តិគាំទ្រ ប្រសាសន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីេតជោ ហ៊ុន សែន ដើម្បីជួយជំរុញ អាមេរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ មេដឹកនាំខ្មែរសមតាមបំណងរបស់សម្តេច កុំបីអាក់ខាន ៕

១៦ ធ្នូ ២០១៧ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ឆាំ ឆានី












No comments:

Post a Comment