នរណាថារបបដៃចោរសែនហ៊ុនមិនគោរពនីតិ
និងមិនប្រើនីតិវិធី ក្នុងការដឹកនាំកម្ពុជរដ្ឋ
ការពិតរបបដៃចោរកលិយុគសែនហ៊ុននេះ គោរពនីតិនិងប្រើនីតិវិធីខ្លាំងណាស់!
តែជានីតិវិធីខ្មែរក្រហមអាពតយួន ប្រើសំលាប់ខ្មែរចោលជាងបីលានាក់!
ប្រភពព័ត៌មានពីវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
បានអោយដឹងថា អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង
បានថ្លែងលើកឡើងបែបចោទប្រកាន់ទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីដៃចោរ ហ៊ុន សែន ថា កំពុងតែប្រើប្រាស់នីតិវិធីរបស់ខ្មែរក្រហមដើម្បីចាត់ការទៅលើវីរខេមរបុរស គឺលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាកាឡ៍សែនហ៊ុនរំលាយចោល ។
វីរខេមរបុរស គឺលោកកឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញាជុំវិញការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិតាមរយៈការឃុបឃិតជាមួយបរទេសក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រីដៃចោរ ហ៊ុន សែន។ លោកត្រូវបានគេដាក់បន្ទុកតាមរយៈវីដេអូឃ្លីបបែកធ្លាយដែលគេជឿថាត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។
នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង នៅថ្ងៃទី២២ ខែធ្នូ នេះ បានលើកឡើងថា ក្នុងរបបខ្មែរក្រហម ប៉ុល ពត នរណាដែលអង្គការចោទថា "ក្បត់ជាតិ " ត្រូវរដ្ឋអំណាចប៉ុល ពត ចាប់ខ្លួនយកទៅដាក់គុក ហើយធ្វើទារុណកម្ម សួរយកចម្លើយនៅក្នុងគុក មុននឹងយកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃយង់ឃ្នងបំផុត ។
ប៉ុន្តែឥឡូវនេះ លោកថា អាជ្ញាធរ និងតុលាកាឡ៍របស់លោកនាយករដ្ឋមន្រ្តីដៃចោរ ហ៊ុន សែន កំពុងតែប្រើប្រាស់នីតិវិធីខ្មែរក្រហមអាប៉ុល ពត មកលើវីរខេមរបុរស គឺលោក កឹម សុខា ដែលពួកគេចោទថា " ក្បត់ជាតិ " ដោយពួកគេចាប់គាត់យកទៅឃុំ ហើយធ្វើទារុណកម្មផ្លូវចិត្ត និងសួរចម្លើយនៅក្នុងគុកត្រពាំងផ្លុងជាប់ព្រំដែនរបស់វៀតណាម ។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈរបស់ គណបក្សសង្រ្គោះជាតិ និងត្រូវជាកូនស្រីរបស់វីរខេមរបុរស គឺលោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា ក្រុមគ្រួសារបានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់អង្គការសហប្រជាជាតិរួចរាល់ហើយ ទាក់ទងនឹងការឃុំឃាំងខ្លួនវីរខេមរបុរស គឺលោក កឹម សុខា ទាំងទំនើងចិត្តនេះ។
បើតាមកញ្ញា កឹម មនោវិទ្យា បានបញ្ជាក់អោយដឹងថា ក្រុមការងារនៃអង្គការសហប្រជាជាតិដែលធ្វើការងារទាក់ទងនឹងការឃុំឃាំងខ្លួនតាមទំនើងចិត្តនឹងបើកការស៊ើបអង្កេតមួយលើករណីរដ្ឋាភិបាលកម្ពុជា ធ្វើការចាប់ខ្លួន និងឃុំខ្លួនវីរខេមរបុរស លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ។
ទោះបីយ៉ាងណាក៏ដោយចុះ លោកនាយករដ្ឋមន្ត្រីដៃចោរ ហ៊ុន សែន កាលពីថ្ងៃទី១៨ ធ្នូ បានសម្រេចបង្កើតក្រុមការងារអន្តរកាសួងមួយដែលមានរត់មុនត្រីចំនួន៨០នាក់ ឲ្យដឹកនាំការងារសរសេររបាយការណ៍បំភ័ន្តស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនអង្គ
ការសហប្រជាជាតិដោយផ្ទាល់៕
ចុចអានប្រភពដើម៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment