តើ ឡឺ ដឹកថូ (Lê Đức Thọ) ជាអ្នកណា? អត្ថបទដោយ ខ្មែរ សុវណ្ណភូមិ
តើ ឡឺ ដឹកថូ (Lê Đức Thọ) ជាអ្នកណា? ...ជារួមត្រកូលហ៊ុន និងពួកមេដឹកនាំស៊ីភីភីបានធំធាត់ មានបាន មានអំណាច កាងពាល និងអ្វីៗសព្វបែបយ៉ាងនាពេលនេះគឺដោយសារយួន ឡឺ ដឹកថូ នេះឯង!
ឡឺ ដឹកថូ កើតថ្ងៃទី ១០ តុលា ១៩១១ និងស្លាប់ថ្ងៃទី១៣ តុលា ១៩៩០ ជាយួនហាណូយ កើតក្នុងខេត្ត ហាណាំ។
ឡឺ ដឹកថូ គឺជាសមាជិកស្ថាបនិកនៃគណបក្សកុម្មុយនីស្តឥណ្ឌូចិនដោយជាអ្នកបានផ្តួចផ្តើមលើកដំបូងនៅឆ្នាំ១៩៣០ និងជាបក្សដែលបង្កើតឲ្យមានបក្សកកុម្មុយនីស្តកម្ពុជា ឬបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ។ ឡឺ ដឹកថូ ជាប់គុកចំនួនពីរដងដោយអាណានិគមបារាំងចាប់ដាក់គុកលើកទី១នៅឆ្នាំ ១៩៣០-១៩៣៦ និងលើកទីពីរនៅឆ្នាំ ១៩៣៦-១៩៤៤។ ពីឆ្នាំ១៩៤៨ ឡឺ ដឹកថូ ជាអគ្គលេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនីស្តប្រចាំវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយចាប់ពីដើមឆ្នាំ១៩៧០មក ឡឺ ដឹកថូ ដឹកនាំពួកយៀកកុងប្រចាំនៅក្នុងទឹកដីកម្ពុជាក្នុងតំបន់ខេត្តក្រចេះ និងកំពុង់ចាម។ នៅឆ្នាំ១៩៧៨ ឡឺ ដឹកថូ ត្រូវបានបក្សកុម្មុយនីស្តយួន តែងតាំងជាប្រធានដឹកនាំកិច្ចការឈ្លានពានកម្ពុជា និងដឹកនាំរណសិរ្សរំដោះជាតិកម្ពុជា (បក្សប្រជាជនកម្ពុជាសព្វថ្ងៃ)។
ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៩ ឡឺ ដឹកថូ គឺជាមេដឹកនាំយួនគ្រប់គ្រងកម្ពុជា ជាសមាជិកអចិន្រ្តៃយ៍នៃអគ្គលេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយនីស្ត និងក៏ជាទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តផងដែរ។
តួនាទី និងស្នាដៃធំៗរបស់ ឡឺ ដឹកថូ នាពេលនោះគឺជាអ្នកដឹកនាំនៅកម្ពុជា តែងតាំងអាយ៉ងនៅកម្ពុជា កំចាត់ខ្មែរប្រឆាំងយួនយកទៅសំលាប់ ឬយកទៅដាក់គុកនៅយួន ខ្ចីលុយសូវៀតយកមកចាយ និងធ្វើសង្រ្គាមសំលាប់ខ្មែរបន្ត ទិញគ្រាប់មីនពីចិន ពីសូវៀតមកបង្កប់ក្នុងដី ទិញអាវុធសំលាប់ខ្មែរ ។ល។ និង។ល។ ជាពិសេសគឺរៀបចំរដ្ឋាបាលគ្រប់គ្រងខ្មែរក្រោមការដឹកនាំរបស់ចារកិច្ចយួនគ្រប់លំដាប់ថ្នាក់ពីថ្នាក់ជាតិដល់ថ្នាក់ភូមិ ដឹកជញ្ជូន លួចប្លន់ទ្រព្យសម្បត្តិខ្មែរទៅស្រុកយួនទាំងយប់ទាំងថ្ងៃ រៀបចំកិច្ចព្រមព្រៀងនានាឲ្យ ក្រុមអាយ៉ងចុះហត្ថលេខា ដូចជាកិច្ចព្រមព្រៀង១៩៧៩, ១៩៨២, ១៩៨៣ និង១៩៨៥ (ស្តីពីចំណងមិត្តភាពម៉ឺនៗឆ្នាំ ទទួលស្គាល់សកម្មភាពយួនថាជាសកម្មភាពសង្គ្រោះតែមិនឈ្លានពាន ការកំណត់បន្ទាត់ព្រំដែនជាថ្មី ការកាត់សមុទ្រ កាត់កោះខ្មែរឲ្យយួន និងការទទួលយកយួនខុសច្បាប់ និងការពារយួនមករស់នៅកម្ពុជាជាដើម។ លើសពីនេះនៅមានកម្មវិធី «ក៥» សំលាប់ខ្មែរដោយប្រយោលបន្ថែមទៀត។ល។ និង។ល។ សុទ្ធតែយួន ឡឺ ដឹកថូ នេះជាអ្នករៀបចំឡើងទាំងអស់។
និយាយទៅ ឡឺ ដឹកថូ នេះបើនិយាយជាមួយជាតិសាសន៍យួន គឺជាវីរបុរសយួន បើនិយាយជាមួយត្រូល ហ៊ុន ឬបក្សប្រជាជន គឺជាបីតាបក្សប្រជាជន និងជាអ្នកមានគុណមហាមេឃដល់ត្រកូល ហ៊ុន និងមេដឹកនាំស៊ីភីភីទាំងឡាយ។ ជារួមត្រកូលហ៊ុន និងពួកមេដឹកនាំស៊ីភីភីបានធំធាត់ មានបាន មានអំណាច កាងពាល និងអ្វីៗសព្វបែបយ៉ាងនាពេលនេះគឺដោយសារយួន ឡឺ ដឹកថូ នេះឯង។
រឿងខ្មែរបង្កើតរណសិរ្ស២ធ្នូ គឺជារឿងក្លែងក្លាយ ការពិតរណសិរ្ស២ធ្នូ ត្រូវបានចោរយួនបង្កើតឡើង , បែកធ្លាយការពិតពីអាថិ៍កំបាំងខ្មោច ហូ ជីមិញ , ប្រវត្តិសាស្ត្រពិតខ្មែរត្រូវឈ្វេងយល់ ដើម្បីកុំអោយខ្មែរបម្រើយួនបំភ័ន្តធាក់ក្បាលទារគុណជាន់កលៀនអណ្តាត
👉 ប្រវត្តិរូបពិតរបស់ ឡេ ដឹកថូ (Lê Đức Thọ) ជាបិតា ៧ មករា ១៩៧៩ ដឹកនាំការឈ្លានពានកម្ពុជា
ដោយ៖ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment